EP9 : យករបស់មកជំនួសវា

4.1K 370 9
                                    

« ចង្រៃយ៍អើយ៎!!! ចេញឱ្យអស់ទៅ!!! » Jungkook បោកកែវស្រាទៅខាងក្រោមមួយទំហឹង ស្រែកដេញអ្នកបម្រើឱ្យចេញទៅដោយសារតែអារម្មណ៍របស់ទ្រង់មិនសូវល្អ ម៉ួម៉ៅដាក់គេដាក់ឯងស្ទើរពេញមួយវាំងទៅហើយក៏ទ្រង់នៅតែមិនទាន់ស្ងប់ព្រះទ័យវិញទៀត ។

« ព្រះពរ អ្នកអង្គម្ចាស់ » ពួកនាងប្រញែប្រញាប់ជូតសម្អាតកន្លែងដែលអ្នកអង្គម្ចាស់បានធ្វើអម្បាញ់មិញ រួចក៏ស្ទុះស្ទាក្រោករត់ចេញទៅតាមអ្វីដែលទ្រង់បានមានបន្ទូល តែក៏ត្រូវបង្អាក់ដំណើរភ្លាមៗពេលទ្រង់មានបន្ទូលបន្ត ។

« ទៅហៅម្ចាស់ប្រុសឱ្យមកជួបយើងពេលនេះ »

« ព្រះពរ »

« អ្នកប្រុសតូចឈឺខ្លាំងទេ?? ហ្វូ!! ក្រហមណាស់ » រីឯអ្នកប្រុសតូចនិងស្រីបម្រើដែលកំពុងតែសំងំនៅក្នុងដំណា់តែពីរនាក់ឯណេះវិញ ។ Ginsan អង្គុយមិនស្ងប់ ឈរមិនស្ងៀម ក្នុងចិត្តនេះក្តៅៗសឹងតែឆេះ នាងខឹងខ្លាំងណាស់ នាងពិតជាខឹងខ្លាំងណាស់ ។

« មិនឈឺនោះទេបង »

« អ្នកប្រុសតូចមិនពូកែកុហកទេ គ្រាន់តែកុហករឿងប៉ុន្នឹងក៏មិនសម មិនគួរអ្នកអង្គម្ចាស់ទៅស្តាប់ស្រីកញ្ជ្រោងម្នាក់នោះសោះ » Ginsan និយាយទាំងនៅខឹងមិនទាន់បាត់ ប្រើថ្នាំយកមកលាបរិទ្ធនៅត្រង់.កដៃតូចស្អាតថ្នមៗ រួចក៏ចាប់យកក្រណាត់មួយមករុំបន្ថែមមួយតង់ទៀត ។

« បង!! កុំហៅទ្រង់បែបនោះអី ទ្រង់ក៏ជាស្នំរបស់អ្នកអង្គម្ចាស់ដែរ » នាយតូច ជ្រួញចញ្ចើមក្រវីក្បាលទៅវិញទៅមកបង្ហាញពីកាយវិការមិនពេញចិត្តចេញមក មិនចង់ឱ្យនាងនិយាយស្តីបែបនោះបើមានអ្នកឮពិបាកមិនខានទេ ។

« ខ្ញុំមិនខ្វល់ទេ អ្នកប្រុសជាអ្នកប្រុសរបស់ខ្ញុំ អ្នកណាដែលមានបំណងមិនល្អលើអ្នកប្រុសខ្ញុំស្អប់ទាំងអស់ »

« អរគុណបងច្រើនណាស់ »

« ម្ចាស់ប្រុស! អ្នកអង្គម្ចាស់ឱ្យតាមទៅជួបទ្រង់នៅដំណាក់ខាងក្រោយរាជវាំង » ពួកគេទាំងពីរបង្អាក់ការសើចសប្បាយបន្តិច រួចក៏ងាកមុខទៅមើលស្រីបម្រើដែលស្រែករកគេពីខាងក្រៅដំណាក់មក ព្រោះតែពួកនាងមិនអាចឈានជើងចូលមកខាងក្នុងបាន ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now