EP70 : ក៉ំស្តាប់សម្តីនាងអី

2.2K 245 13
                                    

« លោកទៅម៉ួម៉ៅពីរឿងរបស់វាធ្វើស្អី? មនុស្សល្ងង់ៗដូចជាវាមិនចេះរកកន្លែងរស់នៅសុខស្រួល » នៅក្នុងដំណាក់ល្អប្រណីតមួយយើងអាចស្តាប់ឮពីការសន្ទនារបស់មនុស្សពីរនាក់ ។ ម្នាក់កំពុងតែអង្គុយម៉ួម៉ៅពេលអ្វីមិនបានដូចបំណង ចំណែកម្នាក់ទៀតក៏និយាយជាផ្លែផ្កាឌឺដងមិនឈប់ ។

« ខ្ញ៉ំឃើញមុខរបស់ Tae មានស្នាម!! ក្រែងពួកយើងបាននិយាយគ្នារួចរាល់ហើយមិនអ៊ីចឹងថានាងនឹងមិនប៉ះពាល់គេ?! បើនាងមិនធ្វើតាមអ្វីដែលព្រមព្រៀងគ្នាទេ ខ្ញ៉ំក៏មិនធ្វើ!! »

« ខ្ញ៉ំទ្រាំមិនបាន លោកក៏ដឹងថាខ្ញ៉ំស្អប់វាកម្រិតណា៎!! ត្រឹមតែប៉ុន្នឹងនៅស្រាលណាស់ផង បើលោកមិនប្រញាប់ចាត់ការវាទេ ខ្ញ៉ំនឹងចាត់ការតាមវិធីរបស់ខ្ញ៉ំ!! »

« ក៉ំបាច់មកចេះដឹងថាខ្ញ៉ំធ្វើអ្វី នាងគ្មានសិទ្ធ ចាំទុកឱ្យច្បាស់ Catina!! » នាយកម្លោះប្រើកម្លាំងដៃសង្កត់ច្របាច់កដៃស្រីស្រស់ឱ្យស៊ីគ្នាជាមួយពាក្យគម្រាម ។ កែវភ្នែកពណ៌ខ្មៅក្រឹបកំពុងតែសម្លឹងទៅនាងទាំងធុញទ្រាន់ពេញទី ។ បើសិនមិនមែនជាការចាំបាច់ខ្លាំងទេ នាយមិនមករវីរវល់ជាមួយនោះឡើយ ។

« អាប្រុសឆ្កួត » Catina ស្រែកជេរទៅគេមួយទំហឹង ក្រោយពីត្រូវបានគេក្រវែងឱ្យដួលស្ទើរតែផ្កាប់មុខ ក្នុងភ្នែករបស់គេនាងមិនមែនជាមនុស្សស្រីទេឬក៏យ៉ាងម៉េចបានជាមិនបន្ធូរដៃដាក់នាងបន្តិចសោះបែបនេះ? ក៉ំតែនាងទាល់ច្រកមិនអាចរកជំនួយពីណាបានទេ បើមិនដូច្នេះនាងមិនមកពឹងពាក់អាចង្រៃខួរក្តាមម្នាក់នេះដូចគ្នា ។

    បន្ទាប់ពីរក្សាពេលវេលាដ៏ល្អមហាឥតខ្ចោះសុខចិត្តទ្រាំដកដង្ហើមរួមជាមួយស្រីធ្មបចិត្តយក្សរួចមក Dong-Hyun ក៏បន្តដំណើរទៅកន្លែងដែលគេបានប្រើប្រាស់សម្រាប់ឃ៉ំខ្លួនអ្នកអង្គម្ចាស់ជាមួយសត្វចិញ្ចឹមឯណោះ មិនសូវជាហ៊ានបណ្តោយយូរខ្លាចក្រែងថាអ្នកមិនយល់ការហែកគុកចេញមកវិញ ។

« សូមគោរព!! លោកបង » ជំនួសឱ្យការតបត គេក៏លើកដៃបក់ពួកគេឱ្យចេញទៅខាងក្រៅ បើកទ្វារដើរចូលមកអង្គុយលើសាឡុងទល់មុខអ្នកអង្គម្ចាស់ដ៏ខ្ពង់ខ្ពស់ដែលកំពុងបិទព្រះនេត្រសំងំផ្ទំយ៉ាងស្ងៀមស្ងាត់ ទោះជាទ្រង់មិនបានមានបន្ទូលក៏គេដឹងថាទ្រង់មិនបានផ្ទំទេ ។ គេឯណេះស្ទើរតែប្រេះទ្រូងចេញក្រៅ ប៉ុន្តែអ្នកអង្គម្ចាស់ដ៏អត់បានការឯណេះវិញបែរជាសំងំយ៉ាងស្រួល ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now