ក្រោយពីបានចំណាយពេលនៅតាមញ៉ោះនិងធ្វើបាបអាល្អិតមុខស្រស់អស់មួយសន្ទុះធំ ទីបំផុត Jungkook ក៏ដាច់ចិត្តអនុញ្ញាតិឱ្យ Tae ងូចទឹកបានដោយស្ងប់សុខ ដោយមិនតាមរំខានអ្វីទៀតឡើយ ព្រោះបារម្ភខ្លាចថាមេឃនឹងបាក់ងងឹតពិបាកឱ្យគេងូចទឹកនោះអី ។
« បើងងុយក៏គេងមុនទៅចាំយើងធ្វើអី?? »
« ខ្ញុំម្ចាស់ឃើញកន្លែងមានតែមួយក៏គិតថាវាជាកន្លែងរបស់ទ្រង់ទើបខ្ញុំម្ចាស់មិនហ៊ានគេងក្រាបទូល » នាយតូច ងើយមុខទៅញញឹមផ្អែមដាក់គេ សកដៃទៅយកសម្លៀកបំពាក់ពីដៃគេយកមករៀបទុកដាក់នៅក្នុងអៀមទុកឱ្យគេនៅឈរអោបដៃសម្លឹងមើលកាយវិការរបស់ក្មេងម្នាក់នោះយ៉ាងស្ងៀមស្ងាត់តែម្នាក់ឯង ។
នៅឯរាជវាំងគេមានស្នំច្រើនណាស់ ប៉ុន្តែមិនដែលមានម្នាក់ណាមកយកចិត្តទុកដាក់លើគេដូចជាប្រពន្ធម្នាក់នេះឡើយ នេះឬជាមូលហេតុដែលមាតារបស់គេចង់ឱ្យគេរៀបការនោះ??
« ឯងខ្លាចគ្រប់រឿងតែម្តងហើយ មកគេងទីនេះមក » Jungkook ក្រវីក្បាលបោសវាសគំនិតមុននេះទៅម្ខាង ដើរទៅផ្តេកខ្លួនគេងពីលើស្លឹកឈើដែលគេបានរៀបចំជាកន្លែងសម្រាកសម្រាប់ពួកគេទាំងពីរ ហើយក៏លើកដៃមកទះកន្លែងនៅក្បែរខ្លួនបង្ហាញឱ្យអាល្អិតម្នាក់នោះមកគេងក្បែរ ។
« ទី..ទីនេះឬ?? »
« ត្រូវហើយ មានបញ្ហា? »
« គ្មានបញ្ហានោះទេក្រាបទូល » បញ្ហាគឺច្បាស់ជាមាន មានធំខ្លាំងសម្បើមណាស់ តែខ្លួនអាចនិយាយចេញមកបានទេ?? ចម្លើយនោះគឺច្បាស់ជាមិនអាចហើយ អ្នកណាទៅហ៊ានប្រកែកតវ៉ាបើមុខអ្នកសួរគួរឱ្យខ្លាចម្លឹងៗនោះ ។
នាយតូច រំកិលខ្លួនខិតទៅក្បែរគេម្តងបន្តិចៗទើបផ្តេកខ្លួនគេង តែក៏ខំខិតចេញមិនឱ្យប៉ះអ្នកម្ខាងទៀតឡើយ តែគេក៏សកដៃមកទាញខ្លួនចូលទៅផ្អឹបនឹងផែនទ្រូងរបស់គេយ៉ាងស្និត ធ្វើឱ្យអ្នកត្រៀមខ្លួនមិនទាន់ភ័យភ្ញាក់ឡើងកន្ទ្រាងតែម្តង ។
« បែរមុខមកមើលយើង » Tae ដកដង្ហើមចេញចូលម្តងមួយៗសម្រួលអារម្មណ៍ឱ្យស្រួលវិញខ្លះ រួចទើបសន្សឹមៗបង្វែរខ្លួនបែរមកប្រឈមជាមួយគេទាំងភ័យផងអីផងមិនដឹងថាជាអារម្មណ៍អ្វីខ្លះនោះទេ ។
YOU ARE READING
L O V E M A Z E ᥫ᭡ (✔️)
Romance« ជីវិតនិងបេះដូងរបស់ខ្ញុំម្ចាស់បានប្រគល់ឱ្យត្រង់តាំងតែពីថ្ងៃពួកយើងអភិសេកមកម្ល៉េះអ្នកអង្គម្ចាស់ » Jungkook Aiden Cassian ft Taehyung Kim ប្រភេទរឿង : កូរ៉េ x ចិន Author : AERA ROSAA Date : 26/12/21 - 30/11/23 Cover : Somavotey ♡︎ original picture to t...