EP50 : ចង់ឱ្យឯងបារម្ភពីយើង

3.5K 304 9
                                    

« ផាច់!!* អូយ៎!! ឈឺ!! » អ្នកអង្គម្ចាស់លាន់មាត់ស្រែកត្អូញត្អែរចេញមកខ្លាំងៗ បន្ទាប់ពីត្រូវគេវាយមួយដៃចំមុខរបួស ។ សាច់មនុស្សមួយទាំងមូលត្រូវគេចាក់នឹងវាឈឺណាស់ហើយ តែនៅមកវាយថែមទៀតគិតថាទ្រង់ជាឈឺចាក់មិនឈឺ វាយមិនឈឺមែនទេ??

« ខ្ញុំម្ចាស់បារម្ភពីទ្រង់ហើយ! ចប់ទេ?!! » Tae លើកចញ្ចើមម្ខាងសួរទៅមនុស្សកំពុងរអ៊ូត្អូញត្អែរពីការឈឺចាប់ទាំងអស់វាចាជាមួយទ្រង់ជាខ្លាំង មនុស្សស្អីក៏មិនដឹងយកតែពីចិត្តខ្លួនឯង អ្វីក៏មិនខ្វល់ អ្វីក៏មិនខ្វាយ មួយដៃនេះនៅតិចណាស់ផងសម្រាប់ទ្រង់នោះ ។

« ឯងវាយយើងដឹងឬអត់ថាមានទោស?? » អ្នកអង្គម្ចាស់រហ័សក្រោកគោលបំណងគឺចង់ចាប់អាល្អិតកំហូចដែលហ៊ានប្រើប្រាស់កម្លាំងបាយមកលើទ្រង់ ប៉ុន្តែដោយសារតែខ្លួនមានរបួសកំពុងធ្វើទុក្ខទ្រង់មិនអាចមករហ័សជាងអ្នកមានសុខភាពមាំមួនបានឡើយ ។

« មកពីទ្រង់ទេទើបខ្ញុំម្ចាស់វាយ!! ទ្រង់ធ្វើបាបខ្ញុំម្ចាស់មុន មួយដៃនេះវាតិចពេកផង របួសក៏មិនព្រមហៅឱ្យរាជពេទ្យមកលាងចេញសិនទេ សុខចិត្តទុកចោលបែបនេះ ដឹងទេថាវាមិនល្ឣ » នាយតូចក្របួចបបូរមាត់បកស្រាយបង្ហាញពីភាពស្លូតត្រង់របស់ខ្លួនមិនព្រមទទួលឡើយថាគេមានទោសកំហុសនោះ ។

« ឯងក៏ជាពេទ្យ ឯងមកមើលយើងទៅ ចាំបាច់ហៅរាជពេទ្យមករកស្អី?? រញ៉េរញ៉ៃខាតពេលវេលារំខានគួរឱ្យធុញ » ធម្មតាមនុស្សទម្លាប់យកពេលវេលាជាធំដូចជាទ្រង់សូម្បីតែរឿងព្រះសុខភាពរបស់ទ្រង់អង្គឯងក៏ទ្រង់មានបន្ទូលមករួចដែលថាការហៅរាជពេទ្យមកគឺរំខាន ខាតពេលវេលារបស់ទ្រង់ ។ ព្រោះថាបើកាលណារាជពេទ្យមកហើយគាត់ច្បាស់ជាប្រាប់ឱ្យទ្រង់ធ្វើនេះធ្វើនោះ មិនធ្វើនេះធ្វើនោះទៀតជាមិនខាន អ៊ីចឹងហើយបើទ្រង់ប្រឈួនល្មមៗគឺទ្រង់សុខចិត្តទុកទាល់តែជាវិញដោយឯកឯងតែម្តង ។

« ពុកខ្ញុំម្ចាស់ទើបជាពេទ្យ ខ្ញុំម្ចាស់មិនមែនពេទ្យទេ ខ្ញុំម្ចាស់មិនបានចាប់ជំនាញនឹងជាមុខរបររកសុីឡើយ ហេតុអ្វីក៏ទ្រង់មិនយល់? ម្យ៉ាងវិញទៀតការធ្វើបែបនេះគេមិនបានហៅថារញ៉េរញ៉ៃខាតពេលរំខានអ្វីទេព្រះពរ វាគឺជាព្រះសុខភាពរបស់ទ្រង់ ទ្រង់ចង់ទុករបួសនេះអួតអ្នកណា?? »

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now