EP55 : យើងនឹងរៀបចំពិធីអភិសេក

3.6K 354 18
                                    

    នៅក្នុងរាជវាំងកំពុងមានរឿងវឹកវរ ព្រោះតែអនាគតព្រះជាយាត្រូវបានមនុស្សចាក់ថ្នាំបំពុលក្រោយពីទទួលដំណែងកាន់កាប់ដំណាក់ហារ៉េម មិនត្រឹមតែប៉ុន្នឹងស្នំសំណព្វចិត្តរបស់មនុស្សម្នាសឹងតែទូទាំងព្រះនគរក៏បានលេបថ្នាំបំពុលខ្លួនឯងដោយស្វែងរកមូលហេតុមិនឃើញថាទ្រង់ធ្វើបែបនេះដោយសារតែរឿងអ្វី ។ ខណៈនោះដែលក៏មានស្រីបម្រើមាត់ចាបមាត់ព្រាបពីរ បីនាក់កំពុងតែរវល់ជក់មាត់ក្នុងការវែកញែករឿងនេះ រឿងនោះរកពេលទំនេរមិនមានតែម្តង ។

« ម្ចាស់ប្រុសស្រស់ស្អាតខ្លាំងណាស់ មិនចម្លែកទេដែលសម្បូរអ្នកលង់ស្នេហ៍ទ្រង់ណាស់ »

« ហើយអ្នកលង់ស្នេហ៍ទ្រង់ក៏សង្ហាៗថែមទៀតផង គ្មានអ្នកណាចាញ់អ្នកណាទេ »

« ឯងគិតថាម្ចាស់ប្រុសសព្វព្រះទ័យអ្នកណា?? អ្នកអង្គម្ចាស់ឬក៏ Bo-gum អីនោះ?? »

« យើងថាប្រាកដជាអ្នកអង្គម្ចាស់ហើយ ទ្រង់ទាំងសង្ហា មានទាំងអំណាចមានតែមនុស្សគោរពកោតខ្លាច ក្លាហានហើយក៏ពូកែ តើអ្នកណាល្ងង់មិនទៅស្រឡាញ់ទ្រង់ទៅ?? ម្យ៉ាងវិញទៀតអ្នកអង្គម្ចាស់គឺជាស្នេហ៍ដំបូងរបស់ម្ចាស់ប្រុស គេនិយាយមកថាអ្នកណាៗក៏ជ្រើសយកស្នេហ៍ដំបូងដែរ »

« យើងមិនបានគិតបែបនឹងទេ! យើងយល់ស្របដែលឯងថាទ្រង់សង្ហា មានអំណាច ទ្រង់ក្លាហាននិងពូកែ តែឯងគិតថា Bo-gum ម្នាក់នោះមិនសង្ហា?? មិនក្លាហាននិងមិនពូកែឬ?? នែ៎!! គេធ្លាប់វាយបំបាក់ស្តេចបានអស់ជាច្រើនអង្គ អ្នកអង្គម្ចាស់ក៏វិសនឹងភ្លាត់ក្រោមស្នាដៃគេម្តងរួចមកហើយឯងមិនចាំទេឬ?? មួយវិញទៀតនោះគឺគេមិនចេះរញ៉េរញ៉ៃរឿងស្រីទេវើយ៎!! ស្មោះមួយនឹងមួយសម្បើមណាស់ ប្រុសប្រភេទៗនេះទើបងាយយកឈ្នះ! »

« អ្នកអង្គម្ចាស់ក៏ស្មោះមួយនឹងមួយ! រឿងស្រីវាធម្មតាហើយសម្រាប់មនុស្សប្រុសនោះហើយវាក៏គ្រាន់តែជាអតីតកាល ឥឡូវទ្រង់មិនដែលមានអ្នកណាដូចតែគ្នានឹង ទ្រង់រង់ចាំម្ចាស់ប្រុសប៉ុន្នានឆ្នាំហើយនាងភ្លេចមែនទេ?? បើជាអ្នកផ្សេងគេការប្រពន្ធ 10 20 ហើយ មិនមែននៅទ្រាំចាំរហូតមកដល់ពេលនេះទេ »

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now