EP58 : អូនមិនមែនជាអ្នកបម្រើទេ!!

3.6K 362 6
                                    

« ម្ចាស់ប្រុសស្រស់ស្អាតខ្លាំងណាស់ ព្រះអង្គម្ចាស់ទី ១ ច្បាស់ជាស្ងើយសរសើរដល់អ្នកអង្គម្ចាស់ជាមិនខានទេដែលមានអនាគតព្រះជាយាស្រស់ស្អាតបែបនេះ » សម្លេងស្ងើចសរសើរនៅតែឮបន្តម្តងហើយម្តងទៀតមិនដាច់សូរស័ព្ទ ក៏ព្រោះតែអ្នកដែលនាងសរសើរនេះពិតជាស្រស់ស្អាតសមឱ្យសរសើរមែន សរសើរយូរប៉ុណ្ណាក៏មិនហត់មិននឿយដែរ ។

    ត្រឹមតែថ្ងៃធម្មតាក៏ម្ចាស់ប្រុសរបស់ពួកនាងមានសម្រស់លេចធ្លោលើសគេលើសឯងដែរ ចុះទម្រាំតែនេះជាថ្ងៃពិសេស តុបតែងខ្លួនបានយ៉ាងល្អឥតខ្ចោះគ្មានកន្លែងទាស់បែបនេះទៀត ប្រាកដណាស់ថាថ្ងៃនេះគ្មានអ្នកណាអាចដកភ្នែកចេញពីទ្រង់បានទេ ។

« ទ្រង់អាចគង់នៅតែអង្គឯងបន្តិចបានទេព្រះពរ?? ពួកខ្ញុំម្ចាស់ត្រូវទៅយកផ្កាមកតុបតែងសក់របស់ទ្រង់ »

« ខ្ញុំចង់ចេញទៅខាងក្រៅ មានអារម្មណ៍ថានៅទីនេះយូរស្អុះស្អាប់ខ្លាំងណាស់ » នាយតូចចងចញ្ចើមធ្វើមុខស្មូញៗ ក៏ព្រោះតែគេពិតជាធុញធប់ខ្លាំងពិតមែន ម្យ៉ាងពោះក៏កូរទៀតគេត្រូវការចេញទៅរកអ្វីមកញ៉ំា ។

« បានណាព្រះពរ តែសូមទ្រង់កុំយាងទៅណាឆ្ងាយផ្តេសផ្តាសអី បើទ្រង់កើតមានបញ្ហាអ្វីអ្នកអង្គម្ចាស់ប្រាកដជាវាយពួកខ្ញុំបែកខ្នងជាមិនខាន »

« អឹម!! » នាយតូចញញឹមងក់ក្បាលដាក់ពួកនាងស្រាលៗ ហើយពួកនាងក៏អោនក្បាលគោរពប្រញាប់ឈានជើងថយទៅធ្វើកិច្ចការ ឯគេក៏រើសស្បៃមុខមកបិទបាំងរង្វង់មុខឱ្យស៉ីជាមួយពណ៌សម្លៀកបំពាក់ ទើបងើបដើរចេញទៅខាងក្រៅតម្រង់ទៅផ្ទះបាយរកអ្វីមកញ៉ំាទ្រាប់ក្រពះព្រោះតែឃ្លានដោយមានទាហានពីរនាក់ដើរតាមមើលសុវត្ថិភាពមិនឱ្យដាច់ចេញពីភ្នែកឡើយ ។

« រង់ចាំទីនេះហើយខ្ញុំចូលទៅរកអ្វីញ៉ំាបន្តិច »

« ក្រាបទូលម្ចាស់ប្រុស » ពួកគេទាំងពីរអោនចំកោងខ្នងអោនក្បាលគោរពទតួលបញ្ជា ចែកគ្នាឈរម្ខាងម្នាក់នៅមាត់ទ្វារផ្ទះបាយទុកពេលឱ្យម្ចាស់ប្រុសយាងចូលទៅរកអ្វីសោយតាមអ្វីដែលទ្រង់បានមានបន្ទូលប្រាប់ ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now