"ពីថ្ងៃនេះទៅកូន ក្លាយជាកូនប្រសារបស់ម៉ាក់ហើយសង្ឃឹមថាកូននិងមិនធ្វើអោយម៉ាក់ខកចិត្តទៅចុះ.!" អ្នកស្រីថេស៊ូ មើលទៅកញ្ចក់ដែលរាងតូចកំពុងតែសម្លឹង រួចនិយាយយ៉ាងស្រទន់និងមានមោទនៈភាពជាមួយនិងក្មេងប្រុសម្នាក់នេះណាស់....។.
.....ហូប៊ី ងួកក្បាលបន្តិចបញ្ចាក់ថាគេនិងមិនធ្វើអោយអ្នកស្រីថេស៊ូខកចិត្តនោះទេ។ គេស្គាល់គីមថេយ៉ុង តាំងពីតូចមកម្ល៉េះគេទាំងពីស្និតស្នាលគ្នាណាស់។ ហូប៊ី តែងតែលួចញញឹមរាល់សកម្មភាពដែលថេយ៉ុងធ្វើ ។ ពួកគេទាំងពីក៏ធ្លាប់បានថ្ពក់ដៃសន្យាតាំងពីក្មេងៗ ដោយមិនចោលគ្នាបើទោះក្នុងកាលៈទេសៈណាក៏ដោយ ។ ដោយឪពុកម្ដាយហូប៊ីត្រូវចំពាក់បំណុល លោកគីម ទើបហូប៊ីត្រូវរស់នៅក្នុងការដ្ឋានចំការតែនេះតាំងតែពីតូចមកមម្ល៉េះ។ ថេយ៉ុង ក៏បានប្ដូមករស់នៅទីក្រុងសេអ៊ូល ក្រោយពីប៉ាម៉ាក់ហូបី៊ត្រូវបាន លាចាកលោក។អស់រយៈពេល២០ជាងឆ្នាំហើយដែលហូប៊ីនិងថេយ៉ុងផ្ដាច់ការទាក់ទងនិងគ្នា ។ តែហូប៊ីជួបថេយ៉ុងលើកនេះក៏មិនដូចកាលពីមុខ ជាមនុស្សពីផ្សេងគ្នា ត្រូវទ្រាំដើម្បីមនុស្សដែលខ្លួនស្រលាញមែនទេ...៕
"មោះក្រោក !ឡើងមកកម្មវិធីជិតជាប់ផ្ដើមហើយ" អ្នកស្រីថេស៊ូ គោះស្មារាងតូចតិចៗដើម្បីអោយរាងតូចភ្ញាក់ពីកាគិត
លោកអាចារ្យ ឈរលើក្រកំរាលព្រំពណ៌ក្រហមនៅចំកណ្តាលព្រះវិហារ អ្នកស្រីថេស៊ូ និងភ្ញៀវឈរអមសងខាងចាំទទួលកូនក្រមុំ ។ ម៉ែដោះឃ្វាងជាអ្នកកាន់ដៃហូប៊ី ដើរចូលក្នុងកម្មវិធី។ រាងតូចច្រលឹង ដៃម្ខាងកាន់ដៃដើមដៃម៉ែដោះឃ្វាងរីឯដៃម្ខាងទៀតកាន់ ផ្កាកុលាបពណ៌ក្រហមលាយសរយ៉ាងស្រស់ ។ ជើងតូចស្រលូនដូចមនុស្សស្រីបោះជំហ៊ានមួយៗលើកកំរាល ព្រំពណ៌ក្រហម ។ ដើរតម្រង់ទៅរកលោកអាចារ្យទាំងស្មាមញញឹម...។
"លោកស្រីម្ចាស់ លោកប្រុសអត់លើកទូរស័ព្ទទេទាន់" សុងជេ មាឌមាំដើមកឈប់ក្បែរអ្នកស្រីថេស៊ូ អោនខ្សឹបប្រាប់អំពីចៅហ្វាយរបស់ខ្លួន ។ ដែលមានបញ្ចាពីអ្នកស្រីថេស៊ូ អោយគេតេចេញទៅមុននេះ..
"នេះ! គេចងបំបាក់មុខយើងច្បាស់ណាស់"អ្នកស្រីថេស៊ូ ជើងឈរមិននឹង ទឹកមុខមានកង្វល់ស្រាប់តែលេចឡើងភ្លាម....។
"ពេលនេះកូនកំលោះនៅឯណា ! វេលាដែលល្អជិតផុតទៅហើយ ។ សូមប្រាប់អោយកូនកំលោះមកអោយឡើន បន្តិច ។ នៅពេលមិនដល់១០នាទីទៀតទេ បើមិនឃើញកូនកំលោះមកទេកម្មវិធីនិងត្រូវរំសាយ " លោកអាចារ្យ កាន់ក្បាលមេក្រូលើកមកបន្លឺស័ព្ទនាម សួររកអ្នកជាកូនកំលោះដែលមិនទាន់ឃើញមកដល ។ ធ្វើអោយហូប៊ីដែលមុខក្រោបបាំងស្បៃជិត លេចទឹកមុខព្រួយបារម្ភចេញមកភ្លាមៗ...។
" សុងជេ ‚សេងអុី ‚ស៊ីអឺ ‚ឆាប់ទៅតាមចៅហ្វាយឯងភ្លាមទៅ" អ្នកស្រីថេស៊ូ បោះជំហានឡើនញ៉ាប់ឆ្មេដើរទៅឈប់ឈរជិតកូនចៅរបស់នាយគីនថេយ៉ុង ។ មាត់ហើបនិយាយបញ្ចាអោយទៅតាមនាយ ។ កូនចៅបីអ្នករៀបនិងចេញទៅតាមតែ ។ ក៏ត្រូវផ្អាក់ដំណើរដោយសម្លេងក្រលោធំដើរចូលមកក្នុងកម្មវិធី។...