ចំណងស្នេហ៍ ភាគ៣៨

127 20 1
                                    


កែវភ្នែកទាំងគូរនៅតែបន្តសម្លឹងមើលទៅហូប៊ីដោយមនោសញ្ចេតនាពោរពេញ នឹងការដឹងខុស។អារម្មណ៍របស់ជុងហ្គុកនៅពេលនេះគឺកំពុងតែលាយឡំចូលគ្នាពិបាកប៉ាន់ស្មាន។គេមិនខ្លាចថាថេយ៉ុងនឹងដឹងរឿងនេះនោះទេ រឹតតែមិនខ្លាចថាបើអ្នកទាំងអស់ដឹងអំពីរឿងរបស់ខ្លួននិងកាយតូច តើគ្រប់យ៉ាងនឹងទៅវាយ៉ាងណា។អ្វីដែលនាយខ្លាចបំផុតនោះគឺ ហូប៊ីប្រែទៅជាស្អប់នាយ ហូប៊ីលែងចង់នៅក្បែរនាយដូចមុន ខ្លាចគេគេចមុខពីខ្លួន ដោយសារតែការប្រព្រឹត្តខុសរបស់ខ្លួន រឹតតែខ្លាចថាហូប៊ីនឹងត្រឡប់ទៅរកថេយ៉ុងវិញ ទៅរកអតីតស្វាមីរបស់គេ។នាយស្រាប់តែខ្លាចបាត់បង់មនុស្សម្នាក់នេះ ទាំងដែលពួកគេមិនបានត្រូវជាអ្វីនឹងគ្នា។
   
<<ខ្ញុំសុំទោស...>>កាយមាំវាចាតិចៗតែម្នាក់ឯង យកដៃទៅអង្អែលផ្ទៃមុខរបស់ហូប៊ីថ្នមៗ។
<<ខ្ញុំមិនគួរធ្វើដាក់ឯងបែបនេះ...កុំស្អប់ខ្ញុំបានទេ?បងមិនចង់បាត់បង់អូននោះទេ...>>និយាយចប់ ជុងហ្គុកក៏អោនយឺតៗ ទៅរកបបូរមាត់រូបបេះដូងនោះយឺតៗ ដើម្បីផ្ដិតយកស្នាមស្នេហ៍ នៅពេលដែលម្ចាស់សាមុីខ្លួនមិនបានដឹងខ្លួន។ជុងហ្គុកថើបហូប៊ីថ្នមៗ យ៉ាងយូរ រឿងរ៉ាវកាលពីយប់ក៏បានផុសឡើងក្នុងខួរក្បាល ធ្វើអោយនាយគិតធាខ្លួនជាមនុស្សអាក្រក់ម្ដងទៀត ក៏ប្រញាប់ដកបបូរមាត់ចេញវិញទាំងមិនចង់។

    ជុងហ្គុកពិបាកទប់ទល់អារម្មណ៍ខ្លួន ក៏ប្រញាប់បែរមុខចេញ អង្គុយបែរខ្នងដាក់ហូប៊ីដែលកំពុងតែគេងលក់ ជុងហ្គុកដៃជ្រោងសក់របស់ខ្លួនឡើងលើអស់ ស្មុគស្មាញក្នុងចិត្តឧបមា។
   
"ជុងហ្គុក..."សម្លេងតូចឆ្មារបន្លឺឡើងដែលដឹងច្បាស់ថាជាសម្លេងរបស់ហូប៊ី ហៅឈ្មោះរបស់អ្នកដែលអង្គុយយកដៃជ្រប់មុខអស់ពេលជាយូរ ធ្វើអោយម្ចាស់ឈ្មោះងាកមុខមករកគេភ្លាមៗ។

"ក្រោកហើយហ៎េស?"គ្រាន់តែឃើញកែវភ្នែកភ្លឹសៗរបស់រាងតូចក៏ធ្វើអោយនាយចាប់ផ្ដើមរំជួលចិត្តបាតទៅហើយ។

"អឹម...លោកប្រុសក្រោកយូរហើយមែនទេ?"រាងតូចងើបមកអង្គុយផ្អែកខ្នងទៅនឹងក្បាលគ្រែ មិនហ៊ានមើលមុខជុងហ្គុកចំនោះទេ ព្រោះរឿងរ៉ាវកាលពីយប់មិញនៅដិតដាមក្នុងខួរក្បាល ធ្វើអោយហូប៊ីនៅឡើយ...។

"យូរហើយ!ហូប៊ី..."ជុងហ្គុក កែវភ្នែកសម្លឹងមើលទៅហូប៊ីដែលមិនហ៊ានមើលមកខ្លួនចំ បបូមាត់ក្រាស់ហើបបន្លឺ ស័ព្ទនាមរាងតូចឡើង។

"មានអ្វីមែនទេ?"ហូប៊ី

"រឿងកាលពីយប់មិញ..."ជុងហ្គុក និយាយមកដល់ត្រឹមនេះ នាយក៏ទម្លាក់ទឹកមុខចុះ។

"លោកប្រុសបំភ្លេចវាចោលទៅ"ហូប៊ី ស្នាមញញឹមក្លែងក្លាយផុសឡើងនៅលើផ្ទៃមុខស្លេកស្លាំង កាយតូចដឹងថាជុងហ្គុកចង់និយាយពីអ្វី ហូប៊ីញញឹមលួងចិត្តអ្នកម្ខាងទៀតកុំអោយគិតច្រើន។

"ខ្ញុំសុំទោស!ខ្ញុំនឹងទទួលខុសត្រូវលើឯង"ជុងហ្គុក ពេលឰរាងតូចនិយាយបែបនេះរឹតតែមិនស្រណុកចិត្ត ក្នុងចិត្តកាន់តែមិនអាចលើកលេងអោយខ្លួនបាន.. .. ។

"មិនអីទេ!រាងកាយរបស់ខ្ញុំមិនមានតម្លៃដល់ថ្នាក់ត្រូវអោយលោកប្រុសមកទទួលខុសត្រូវបែបនេះនោះទេព្រោះលោកប្រុសថេយ៉ុងបានបំផ្លាញវាអស់ទៅហើយ...."ច្រមុះចាប់ផ្ដើមឈួល ភ្នែកក៏ចាប់ផ្ដើមរលីងរលោង ជុងហ្គុករាងក្រាស់បានត្រឹមតែអាណិតហូប៊ីប៉ុណ្ណោះ។

"ឯងនៅតែមានតម្លៃសម្រាប់ខ្ញុំ"ជុងហ្គុក

"លោកប្រុសល្អពេកហើយ!ខ្ញុំមិនបន្ទោសលោកប្រុសទេព្រោះខ្ញុំក៏ខុស!ពួកយើងសុទ្ធតែធ្វើវាដោយអចេនា!ខ្ញុំមិនដាក់សម្ពាធអោយលោកមកស្រលាញ់ខ្ញុំនោះទេ "ហូប៊ី

"តែ...!"ជុងហ្គុគ

"ខ្ញុំមិនអីមែនណា "ហូប៊ី

"មោះខ្ញុំ ជួនហូប៊ីទៅងូតទឹក"ជុងហ្គុក

ហូប៊ីមិនមាត់ងួកក្បាលយល់ព្រមអោយជុងហ្គុកបីខ្លួនចូលទៅក្នុងបន្ទប់ទឹកដោយរាងក្រាស់ជាអ្នកងូតទឹកអោយ ប្រើរយះពេលជាង៣០នាទីជុងហ្គុកបីហូប៊ីចេញពីបន្ទប់ទឹកវិញដោយហូប៊ីមាន តែកន្សែងមួយរំុជាប់ទ្រូងតែប៉ុណ្ណោះ។រួចរាល់ពួកគេទាំងពីក៏ចេញដំណើរទៅ ទីលានប្រណាំងម៉ូធំដោយជុហ្គុកជាអ្នកប្រណាំងផ្ដាច់មុខធំជាងគេនៅថ្ងៃនេះ៕

ចំណងស្នេហ៍Donde viven las historias. Descúbrelo ahora