"អ្នកប្រុសតូច! មោះខ្ញុំជួយណា"មីណារត់ទៅរករាងតូចហូប៊ី នៅលើកាំចណ្ដើរភ្លាមៗពេលដែលឃើញរាងតូចរៀបចុះមកទាំងគ្មានកម្លាំង ។"មិនអីទេបងមីណា!ខ្ញុំអាចចុះទៅដោយខ្លួនឯងបាន បងមិនបាច់បារម្ភពីខ្ញុំពេកទេ។បងមើលមកខ្ញុំទៅមើលមានទាន់ងើបមិនរួចពីកន្លែងគេងឯណានៅដើរបាននិយាយបាននិង "ហូប៊ី មាត់និយាយដៃសងខាងលើកកាន់ដៃមីណាអង្អែលថ្មមៗ ជាមួយនិងស្នាមញញឹមលាក់ទុក៕
"តែអ្នកប្រុសតូចមើលទៅដូចមិនស្រួលទេ ! ខ្ញុំគិតថាចាំខ្ញុំជាអ្នកជួយអ្នកប្រុសចុះទៅវិញណា " មីណា នៅតែចចេសនិងរាងតូចគេមិនចងឃើញអ្នកប្រុសតូចហូប៊ីគេឈឺអីបែបនេះទេ។មីណាស្គាល់ហូប៊ីពីអ្នកស្រីថេស៊ូគេកាន់តែសប្បាយចិត្តពេលដែលហូប៊ីចូលមករស់នៅភូមិគ្រឹះមួយនេះ។ គេស្រលាញហូប៊ីណាស់គេកាន់តែអាណិតពេលដែលដឹងថាថេយ៉ុងមិនពេញចិត្តរៀបកាជាមួយនិងហូប៊ី។
"ហុឹម តោះចឹងបងកុំអោយអ្នកទាំងអស់គ្នាចាំយូ "ហូប៊ី ញញឹមងួកក្បាលដាក់មីណាដោយកាយល់ព្រម
"ហូប៊ី កូនទៅរួចទេ!មើលចុះមុខស្លេចស្លាំងខ្លាំងណាស់។ បើកូនមិនស្រួលខ្លួនទេកូនទៅបន្ទប់វិញចុះ។ចាំម៉ាក់អោយមីណាធ្វើបបរក្ដៅៗយកទៅអោយកូននៅបន្ទប់ក៏បានមិនចាំបាច់ពិបាកចុះមក "អ្នកស្រីថេស៊ូ លើកដៃអង្អែលក្បាលរាងតូចហូប៊ីសួរទៅកូនប្រសារដែលអង្គុយជិតខ្លួន ។ ឃើញរាងតូចក្នុងសាកភាពបែបនេះធ្វើអោយអ្នកស្រីថេស៊ូអត់សួរមិនបាន។
"មិនអីអ្នកម៉ាក់យប់មិញ ប្រហែលជាខ្ញុំគេងយប់ពេកហើយមើលទៅ។ ទើបធ្វើអោយមុខស្លេចស្លាំងបែបនេះ។ទិចទៀតទៅធម្មតាវិញហើយម៉ាក់មិនបាច់បារម្ភទេណា"ហូប៊ី លូកដៃជាប់ដៃអ្នកជាម្ដាយក្មេងក្ដោបចូលគ្នារួចនិយាយដោយស្នាមញញឹមទិចៗ ដោយភ្នែកសម្លឹងមើលរាងក្រាស់
/ខ្ញុំជ្រុលដៃពេកទេដឹង គ្រាន់តែ១០ ២០ទឹកហេតុអីក៏បាក់កម្លាំងយ៉ាងនេះតែមើលទៅគេគួអោយអាណិតខ្លាំងណាស់/ថេយ៉ុង គិតក្នុងចិត្តរីឯភ្នែកសម្លឹងមើលរាងតូចដូចគ្មា.
"ហូប៊ី ម៉ាក់មានការបន្ទាន់ត្រូវឡើងទៅប្រទេសជប៉ុននៅថ្ងៃស្អែកនេះកូនចង់ទៅជាមួយមា៉ក់ទេ"អ្នកស្រីថេស៊ូ
"ម៉ាក់ទៅមានកាខ្ញុំមិចនិងអាចទៅបាននោះ"ហូប៊ី ងាក់មុខទៅអ្នកជាម្ដាយក្មេងបន្តិចរួចនិយាយឡើងញញឹមតិចៗ
"ជ្រេញ" អ៊ុនប្យុល ពេបមាត់និយាយទិចៗម៉ាស្ដាប់ខ្លួនឯងឮ
"ម៉ាក់! ទៅចុះភូមិគ្រឹះនេះទុកអោយខ្ញុំជាអ្នកមើលការខុសត្រូវក៏បាន"សម្លេងក្រលោធំបន្លឺឡើង ជុងហ្គុកជើងមាំបោះជំហានចុះពីលើកាំចណ្ដើរ ដើរសម្ដៅចូលទៅតុអាហារ ដៃម្ខាងសូកចូលហោប៉ាវយ៉ាងហំហាន។
"ចុះកូនមិនទៅជប៉ុនវិញជាមួយមា៉ក់វិញទេមែនទេ ជុងហ្គុក "អ្នកស្រីថេស៊ូ
"គិតថាមិនទៅវិញទេម៉ាក់ខ្ញុំនៅទីនេះដោះស្រាយបញ្ហាមួយចំនួន។ណាមួយបីថ្ងៃទៀតមានកម្មវិធីប្រណាំងម៉ូតូធំដោយខានមិនបាន។ហើយក៏ឮថាបងថេទៅហាវៃជាមួយអ៊ុនប្យុលនៅថ្ងៃស្អែកនេះទៀត ។ មា៉ក់ទៅចុះមិនចាំបាច់បារម្ភពីរអ្នកគ្រប់នៅទីនេះទេ"ជុងហ្គុក ចូលមកសម្រួលខ្លួនអង្គុយក្នុងតុអាហា មាត់ហើបនិយាយភ្នែកដៀងទៅមើលរាងក្រាស់ថេយ៉ុងនិងអ៊ុនប្យុលឆ្លាស់គ្នា ដោយទឹកមុខលេចស្នាមញញឹមមានល្បេច។
"ជុងហ្គុក ចឹងម៉ាក់ផ្ញើរហូប៊ីផងណា"អ្នកស្រីថេស៊ូ មាត់ហើបនិយាយមុខញញឹមងាកទៅកាន់កូនប្រុសពៅរបស់ខ្លួន
"បាទមា៉ក់មិនអីទេ ! ហូប៊ីមិនស្រួលខ្លួនមែនទេមុខស្លេកស្លាំងខ្លាំងណាស់ត្រូវការអោយខ្ញុំជួនទៅពេទ្យទេ"ជុងហ្គុក មាត់ហើបនិយាយតបទៅអ្នកជាម្ដាយ។រីឯភ្នែកក៏មិនភ្លេចងាកទៅសម្លឹងមើលរាងតូចហូប៊ីដូចគ្នា៕