ចំណងស្នេហ៍ ភាគ៣៩

132 23 8
                                    


____ក្នុងភូមិគ្រឹះគីម

ពេលនេះម្នាក់ៗកំពុងតែ ញ៉ាប់ដៃញ៉ាប់ជើងណាំគ្នាធ្វើម្ហូបដើម្បីត្រៀមទទួលជុងហ្គុកមកពីទីលានប្រណាំងមូ៉តូវិញ ជុងហ្គុកមិនដែលណាំពាក្យថា បរាជ័យចូលក្នុងភូមិគ្រះម្ដងណាទេ។ ម៉ែដោះឃ្វាងភ្នែកសម្លឹងមើលទៅអ្នកបម្រើដែលកំពុងធ្វើអាហាទាំងញញឹមមានក្ដីសុខគ្រុបគ្នា។

"មីណា!អាហាមួយនេះឯងធ្វើអោយល្អណាព្រោះថាលោកប្រុសតូចគាត់ចូលចិត្តអាហាមួយនេះខ្លាំងណាស់"ម៉ែដោះឃ្វាង ឧទានឡើងទៅមីណាអ្នកបម្រើស្រី

"អូហូ! ម៉ែនេះណាទុកចិត្តលើមីណាចុះចា៎៎ ព្រោះថាលោកប្រុសតូចគាត់ចូលចិត្តម្ហូបស្នារដៃរបស់ខ្ញុំជាងគេ "មីណា មាត់និយាយបដៃធ្វើម្ហូប

"មិនថាតែលោកប្រុសជុងហ្កុកទេ!សូម្បីតែបងសុងជេនាគក៏ឃ្លានស្នារដៃម្ហូបអូនមីណាធ្វើដែ"សុងជេ

"ជាប់ចូលខ្អមទាំងពីឥលូវហើយ! មែនហើយសុងជេមានបានដំណឹងលោកប្រុសធំទេបាត់ខ្លួនមួយយប់មិនដឹងទៅណាមិនដឹង មិនឃើញមកភូមិគ្រះវិញសោះតាំងតែពីយប់មកម្ល៉េះ"ម៉ែដោះឃ្វាង

"នេះយប់មិញលោកប្រុសធំមិនត្រឡប់មកភូមិគ្រះវិញទេហ៎៎ ម៉ែដោះ"សុងជេ

"ក៏ ចាំហើយតែមិនឃើញមកសោះ"មីណា បន្ទពីក្រោយសុងជេ

រឺង រឺង

សម្លេងទូរស័ព្ទបន្លឺឡើងរំខានដលអ្នកដែលកំពុងតែ សន្ទនាគ្មា ។ ម៉ែដោះឃ្វាងដៃចំណាស់លូកលើកយកទូរស័ព្ទលើតុមកនិយាយ

"ហេឡូ! ឃ្វាងនិយាយចា៎៎" ម៉ែដោះ

(ខ្ញុំ!ហៅទូរស័ព្ទពីខាងមន្ទីរពេទ្យទៅបាទ លោកប្រុសគីមថេយ៉ុងជួបឧប្បត្ដិហេតុក្រឡាប់ឡានកាលពីយប់មិញ។ ដោយហេតុបើករថយន្ដក្នុងល្បឿនលឿនហួសកំណត់និងពិសាគ្រឿងស្រវឹងផងទើបបណ្ដាលអោយមានរឿងបែបនេះ។ ខាងប៉ូលីសបានទាក់ទងនិងព្យាយាមហៅទូរស័ព្ទទៅខាងអ្នកស្រីដែតែពំមាន អ្នកណាម្នាក់ទទួលបាទឡើយ។ ពេលនេះលោកប្រុសគីមកំពុងតែនៅក្នុងបន្ទប់  សង្គ្រោះបន្ទាន់នៅឡើយបាទ ) ម៉ែដោះឃ្វាងស្នាមញញឹមត្រូវបានរលាយអស់គ្នានសល់ក្រោយពីបានដំណឹងបែបនេះរួច ដៃញ័រមាត់ហើបចង់រកនិយាយអ្វីក៏និយាយមិនចេញបានត្រឹមតែសម្លឹងមើលទៅមុខ មីណានិងសុងជេតែប៉ុណ្ណោះ។

"ម៉ែដោះ!កើតអីអ្នកណាតេមកមេនទេ"មីណា ដោយឃើញទឹកមុខម៉ែដោះធ្វើអោយគេមិនសួរមិនបាន

"លោកប្រុសគីម"ម៉ែដោះឃ្វាង

"លោកប្រុសមានរឿងអ្វីមេនទេម៉ែដោះ"សុងជេ

"លោកប្រុសគីមនៅក្នុងមន្ទីពេទ្យ"ម៉ែដោះឃ្វាង និយាយចប់ស្ទើតែដួលសន្លប់នៅនិងកន្លែងទៅហើយ

សុងជេគ្រាន់តែម៉ែដោះនិយាយចប់ភ្លាម មិនចាំយូជើងមាំរត់សម្ដៅទៅឡានមិនបង្អង់យូសុងជេកាច់សោឡានបញ្ចុះរួចបើកចេញទៅកាន់មន្ទីពេទ្យបាត

ចំណងស្នេហ៍Where stories live. Discover now