ចំណងស្នេហ៍ ភាគ៣៥

170 23 9
                                    


ថេយ៉ុងរាងក្រាស់ បានត្រឹមតែសម្លឹងមើលស្រមោលពីក្រោយពេលដែលហូប៊ីកាន់ដៃជុងហ្គុកដើរចេញទៅ។កាយវិកានិងទង្វើររបស់រាងតូចអម្បាញមិញនេះចាប់ផ្ដើមធ្វើអោយថេយ៉ុងដឹងពីកំហុសដែល ខ្លួនធ្លាប់បានប្រមាថឌឺដងថាអោយគេ។ ថេយ៉ុងគេខ្លួនឯងក៏មិនយល់ពីខ្លួនឯងនៅពេលដែលគេនៅជិតហូប៊ីដូចគ្នា មាត់ថាមិនបានស្រលាញ់ហេតុអ្វីក្នុងចិត្តហួងហែងគេម្ល៉េះ ប្រច័ណ្ឌរាល់ពេលដែលហូប៊ីនៅជិតជុងហ្គុក រាងតូចព្រមលេងលះតាមដំណើររបស់ខ្លួនហើយហេតុអីបេះដូងមួយនេះឈឺយ៉ាងហ្នឹង៕

"ខ្ញុំបានឮពាក្យនេះចេញពីមាត់គេហើយហេតុអីបេះដូងខ្ញុំឈឺចាប់យ៉ាងនេះ ឬ មួយក៏ខ្ញុំស្រលាញ់គេដែហេតុអី្វពាក្យដែលគេនិយាយមកធ្វើអោយខ្ញុំឈឺខ្លាំងបែបនេះ!"រាងក្រាស់ថេយ៉ុងសម្រូតខ្លួនអង្គុយចុះលើពូកធំព៌ណសរ។ ដៃមាំខាងស្ដាំលើកដាក់លើរទ្រូងខាងឆ្វេងមាត់បើកហើបបន្លឺឡើងតិចៗទាំងក្នុងចិត្ត ឈឺអួលណែនស្ទើរតែគាំងទៅហើយ។

ឪទានចប់រាងក្រាស់ក្រោបឈរអស់កម្ពស់ជើងមាំដើរសម្ដៅទៅខាងក្រៅភូមិគ្រិះ

"លោកប្រុស.. "សុងជេ

"យើងទៅក្រៅមិនបាច់តាមយើងទៅទេ"ថេយ៉ុង ផ្ទៃមុខសង្ហាងាក់មកនិយាយតបជាមួយអ្នកជាកូនចៅជំនិតរបស់ខ្លួន

"បាទ..."សុងជេ

...............

(ថេយ៉ុងម៉ាក់ដឹងថាកូន ក៏ស្រលាញ់ហូរប៊ីដូចគ្នាម៉ាក់យល់គ្រប់យ៉ាង។កូនប្រកដជាពិបាកក្នុងកាជ្រើសរើសរវាងហូប៊ីនិងអុ៊នប្យុល។ ម៉ាក់សង្ឃឹមថាកូនធ្វើការសម្រេចចិត្តមួយយ៉ាងច្បាស់រវាងពួកគេទាំងពី) កំព្យូទ័របិតដោយដៃរបស់អ្នកស្រីថេស៊ូ ក្នុងចិត្តគិតឡើងក្រោយបានមើលពីសក្មមភាពថេយ៉ុងនៅក្នុងកំព្យូទ័រដែលភ្ជាប់ជាមួននិងកាមេរ៉ាសុវត្ថិភាពដែលខ្លួនលួចអោយជំនិតដាក់ បង្កប់គ្រប់ជ្រុងក្នុងភូមិគ្រឹះ។

"លោកស្រីម្ចាស់ នេះជារូបថតរបស់អ្នកនាងអ៊ុនប្យុលដែលខ្ញុំថតបាននៅផ្សាទំនើប។ចំណែចឯប្រុសម្នាក់ដែលនៅក្បែរអ្នកនាងអ៊ុនប្យុលក្នុងរូបថតនេះវិញឮសូរថាជាដារ៉ាចម្រៀងដែលទើបតែល្បីចុងឆ្នាំនេះឯងលោកស្រីម្ចាស់"សុងអុី ហិចរូបថតពីរសន្លឹកអោយអ្នកស្រីថេស៊ូ

"ដូចនេះគេមិនបានទៅផ្ទះរបស់ម៉ាក់ប៉ាគេទេ  ឬ អញ្ចឹងមានន័យថាគេលួចក្បត់ថេយ៉ុងបែបហ្នឹងហ៎..!?"ដៃចំណាស់លូកយករូបថតពីដៃរបស់ជំនិតរបស់ខ្លួនមាត់ហើបនិយាយទាំងហួស់ចិត្ត

"ប្រហែលបែបនេះហើយលោកស្រីម្ចាស់"សុងអុី អោនក្បាលនិយាយតបទៅអ្នកស្រីថេស៊ូបន្តិច

"ឯងត្រូវតែស៊ើបអោយដឹងថាគេត្រូវជាអ្វីនិងគ្នាអោយប្រាកដឮទេ"អ្នកស្រីថេស៊ូ

"បាទ..."សុងអុី

"នៅមានរឿងមួយទៀត!"អ្នកស្រីថេស៊ូ

"រឿងអ្វីទៅលោកស្រីម្ចាស់"សុងអុី

"  តាមក្លោមមើលអុនប្យុលអោយដឹងថាគេរៀបការចូលមកភូមិគ្រឹះនេះមានបំណងអ្វីអោយច្បាស់"អ្នកស្រីថេស៊ូ

"បាទទទួលបញ្ហាលោកស្រីម្ចាស់"សុងអុី

"ហើ្ហទៅចុះ.."អ្នកស្រីថេស៊ូ

(នាងលេងខុសមនុស្សហើយអ៊ុនប្យុល យើងមិនដែលចង់ចាញ់នាងម្ដងណាទេ ម៉ែក្មេកដូចយើងនេះមិនចេះនិយាយច្រើនជាងទង្វើរនោះទេសំណាងល្អណា....)អ្នកស្រីថេស៊ូបន្លឺក្នុងចិត្ត

ចំណងស្នេហ៍Where stories live. Discover now