ចំណងស្នេហ៍ ភាគ៤៤

136 24 1
                                    


____២ខែកន្លងផុតទៅ

   ពេលវេលាពិតជាដើរលឿនខ្លាំងណាស់ ត្រឹមតែមួយព្រិចភ្នែកសោះវាបានកន្លងផុតរហូលទៅដល់ពីខែឯណោះ ។ គ្រប់យ៉ាងវាបានផ្លាស់ប្ដូររាងច្រើនបន្តិចដែ ជាងប៉ុន្នានខែមកនេះថេយ៉ុងបានជាសេះស្បើយត្រលប់មកផ្ទះវិញដូចគ្នា តែជើងនិងដៃរបស់គេនៅមិនអាចកម្រើកនិងដើរបានដូចដើមមួយរយភាគនៅឡើយនោះទេ។ ចំណែកឯហូប៊ីវិញ ជាងពីខែមកនេះគេមើលថែរថេយ៉ុងបានល្អណាស់ គេមិនដែលឃ្លាតឆ្ងាយពីថេយ៉ុង បន្ដិចណាឡើយ.។ ថេយ៉ុងផ្លាស់ប្ដូរច្រើនណាស់គេមិនដូចមុនទេ

"ហូប៊ី អូនកើតអីមែនទេមើលទៅមុខដូចជាស្លេកស្លាងដល់ហើយទៅពេទ្យទេបងអោយមីណានិងម៉ែដោះឃ្វាងជួនទៅ ? "ថេយ៉ុង

"អត់អីទេ លោកប្រុសខ្ញុំគ្រាន់តែវិលមុខបន្តិចតិចទៀតលេងអីហើយមិនបាច់បារម្មណ៍ទេ"ហូប៊ី

"ហូប៊ី បងសូមអូនរឿងមួយបានទេ"ថេយ៉ុង

"ក៏ បានស្រាប់ហើយ...."ហូប៊ី

"បងចង់សូមអូនរៀបកាម្ដងទៀតតើអូនព្រមទេ? "ថេយ៉ុង

"លោកប្រុស កំប្លែងពេកហើយខ្ញុំមិនអាចរៀបកាពីដងបាននោះទេ ណាមួយតាំងពីដើមមកលោកប្រុសមិនបានស្រលាញខ្ញុំផងមិនអញ្ចឹង"ហូប៊ី

"ហូប៊ី បងស្រលាញអូន"ថេយ៉ុង

"លោកប្រុសឆាប់ញុំាបាយទៅ វាត្រជាក់អស់ហើយ"ហូប៊ី

"ហូប៊ី.... "

"លោកប្រុស ពេលវេលានៅមានច្រើនទៀតមិនបាចបង្ខំខ្លួនឯងអោយនិយាយក៏បាន ខ្ញុំមិនដឹងថាអ្វីដែលលោកប្រុសនិយាយជាកាពិតឫយ៉ាងណា តែខ្ញុំពិតជាសប្បាយចិត្តពេលដែលបានឮពាក្យនេះចេញពីមាត់របស់ លោកប្រុស "

(ការស្រលាញ់របស់ខ្ញុំចំពោះលោកប្រុសនៅតែដដែល)ក្នុងចិត្តហូប៊ី

_____ពេលយប់

#សរសេប្រញ៉ាប់ចូលរឿងថ្មី

ចំណងស្នេហ៍Where stories live. Discover now