__ត្រឡប់ទៅប៉ុន្នានម៉ោងមុនបន្តិច
"ប្អូន ប្រុសប្អូនស្គាល់បងប្រុសម្នាក់ដែលឈរនៅជិតមនុស្សស្រីពាក់អាវពណ៌សរម្នាក់នោះទេ"ហូប៊ី
"បាទ ខ្ញុំស្គាល់គាត់ជាបងប្រុសជុងហ្គុក"ក្មេងប្រុសលក់កាសែត
"ល្អនេះ បងផ្ញើររបស់នេះទុកអោយគាត់ផងណាហើយប្អូនត្រូវនិយាយតាមបងថាលោកប្រុសជុងហ្គុកពិតជាពូកែណាស់"ហូប៊ី ហុចប្រអប់ពណ៌ខ្មៅតូចល្មមមួយអោយទៅក្មេងម្នាក់នោះរួចនិយាយ មុននិងចេញទៅ
"បាទ... "
តាមកាពិតហូប៊ីពេលដែលផ្ញើរប្រអប់ពណ៌ខ្មៅនៅក្មេងលក់កាសែតម្នាក់នោះហើយហូប៊ីរាងតូចនៅមិនទាន់ចេញទៅណាឆ្ងាយពីទីនោះភ្លាមទេ។គ្រាន់តែរកកន្លែងគេចពួននិងជុងហ្គុកណាមួយមិនអាចទទួលយកកាពិតបានភ្លាមៗពេលដែលឮពាក្យអ៊េនណានិយាយជាមួយជុងហ្គុកថាគេជាគូដណ្ដឹងនិងគ្នា។នេះច្បាស់ណាស់ទេវតាពិតជាលេងសើចនិងជីវិតរបស់ហូប៊ីខ្លាំងណាស់ មិនមានអ្នកណាល្អខ្វះគ្នាប៉ុន្មាននោះទេ សិទ្ធិតែសម្ដីផ្អែមតែនិស្ស័យព្រានហៅលេងឮទាំងពីអ្នកបងប្អូន។
តឺង៚ មួយរំពិចនោះសម្លេងផ្ញើរសារបស់មីណាលូតចូលក្នុងទូរស័ព្ទដៃរបស់រាងតូច។ដែលជាអ្នកបម្រើស្រីក្នុងភូមិគ្រឹះ។មិនចាំយូរហូប៊ីដៃស្រលូនប្រញាប់លូកលើកទូរស័ព្ទមក ពិនិត្យមើលតែអ្វីដែលធ្វើអោយហូប៊ីស្ទើស្មានមិនដល់នោះគឺថា
[អ្នកប្រុសតូច លោកប្រុសធំជួបឧប្បត្ដិហេតុក្រឡាប់ឡានកាលពីយប់មិញ ឥលូវនេះកំពុងតែនៅមន្ទីពេទ្យសង្រ្គោះបន្ទានយ៉ាងមិចបន្តពួកយើងនៅមិន ទាន់ដឹងនៅឡើយទេចា៎៎ ]
_______ត្រឡប់មកកាន់បច្ចុប្បន្ន
មន្ទីរពេទ្យហូប៊ីជើងស្រលូនបោះចុះពីលើឡានតាក់សុីពណ៌ខ្មៅមួយគ្រឿងដែលបើកមកឈប់ចំពីមុខមន្ទីពេទ្យ។
"នេះលុយ បងប្រុសមិនបាចអាបទេ"ហូប៊ី មិនបង្អងយូដកលុយហុចអោយតាក់សុីរួចប្រញាប់រត់ចូលក្នុងមន្ទីពេទ្យ
បងមីណា....!!
"អ្នកប្រុសតូច ហ្ហឹកៗ... "ម៉ែដោះឃ្វាង គ្រាន់តែឮសម្លែងហូប៊ីភ្លាម ងាក់ខ្លួនរត់ទៅអោបរាងតូចជាប់ទាំងទឹកភ្នែក..។
"មិនអីទេ លោកប្រុសថេយ៉ុងប្រដកជាមិនអីនោះទេ"ហូប៊ី អោបតបទៅម៉ែដោះវិញដៃតូចលើកអង្អែលខ្នងម៉ែដោះដោយកាលួងលោម
"លោកគ្រូពេទ្យ...!!" សុងជេ បន្លឺឡើងក្រោយពេលបានឃើញលោកគ្រូពេទ្យម្នាក់ដើរចេញពីបន្ទប់សង្រ្គោះរបស់ចៅហ្វាយនាយរបស់ខ្លួន
"អត់ទោសអ្នកប្រុសជា ប្រពន្ធរបស់លោកគីមថេយ៉ុងមេនទេ"មិនចម្លែកទេដែលគាត់ដឹងថាហូប៊ីជាប្រពន្ធរបស់ថេយ៉ុង។ក្នុងកម្មវិធីមង្គលការបស់ហូប៊ីនិងថេយ៉ុងគាត់ក៏បាន អញ្ជើញអោយចូលរួមដោយអ្នកស្រីថេស៊ូ ទៅដោយក្នុងនាមជាលោកគ្រូពេទ្យប្រចាំត្រកូលគីម។
"បាទ គឺខ្ញុំ"ហូប៊ី
"លោក គីម ថេយ៉ុង ផុតពីគ្រោះថ្នាក់ហើយតែថា!។ជើងនិងដៃរបស់គាត់ខាងឆ្វេងត្រូវបានបាក់។បែបនេះខ្ញុំសូមអោយអ្នកប្រុសមើលថែគាត់ដោយយកចិត្តទុកដាក់បំ់ផុត។មិនយូទេបាទអ្នកជម្ងឺនិងប្រសើឡើងវិញ"លោកគ្រូពេទ្យ
"បាទ ពួកខ្ញុំនិងមើលថែគាត់ដោយផ្ទាល់"ហូប៊ី
"បែបនេះពួកខ្ញុំអាចចូលទៅមើលគាត់បានហើយឫនៅលោកគ្រូពេទ្យ"ម៉ែដោះឃ្វាង
"ចាំខាងយើងនិងរៀបចំបន្ទប់វីអាយភី រួចរាល់ទើបអាចចូលទៅមើលបានបើអស់ចម្ងល់ហើយខ្ញុំសូមលាអ្នកទាំងអស់គ្នាសិនហើយ អ្នកប្រុសហូប៊ីខ្ញុំលាសិនហើយបាទ៕"និយាយចប់លោកគ្រូពេទ្យក៏ងាក់ក្រោយបែខ្លួនដើរចេញទៅបាត
"តោះអ្នកប្រុសតូច!ចូលទៅមើលលោកប្រុសទាំងអស់គ្នា"ម៉ែដោះឃ្វាង
(គឺត គឺត)សម្លេងទូរស័ព្ទ ញ័រចេញពីរកាបូបរបស់ហូប៊ីមុននេះដោយសារតែខ្លាចឮសម្លេងរំខាន់ដល់អ្នកជម្ងឺស្នាក់នៅក្នុងមន្ទីពេទ្យទើបហូប៊ីដាក់សម្លេងញ័របែបនេះ។ ហូប៊ី ម្រាមដៃដូចបម្លាក្រូចលូកយកទូរស័ព្ទ មកមើលអោយច្បាស់ថាអ្នកណាជាអ្នកតេមកខ្លួន
"ម៉ែដោះចូកទៅមើលលោកប្រុសមុខចុះ ខ្ញុំសូមនិយាយទូរស័ព្ទបន្តិចសិន"ហូប៊ី
"ចា៎ តែកុំយូពេកណា"ម៉ែដោះឃ្វាង
"បាទ"ហូប៊ី