"លោកស្រីម្ចាស់ត្រូវ កាអោយខ្ញុំទៅតាមទេ?"សុងអុី ជំនិតកង្កប់របស់លោកចនប៉ានាយជុងហ្គុក ដែលត្រូវចាត់មកអោយតាមដានរាងក្រាស់ រាល់សកម្មភាពមិនអោយ រំលងសូម្បីតែមួយ ជាពិសេសគឺមិនអោយលួចបង្កាត់ភ្លើងស្នេហ៍ជាមួយអ៊ុនប្យុលសង្សារចាស់របស់គេម្ដងទៀតទេ។ បញ្ចាក់គឺលួចតាមដានដោយបន្លំខ្លួនធ្វើជាជំនិតរបស់អ្នកស្រីថេស៊ូ"មិនបាច់តាមពួកគេទេ !"អ្នកស្រីថេស៊ូ បោះជំហានដើរចេញពីកម្ពុផ្កាដែលខ្លួនលបមើលរាងក្រាស់និងរាងតូចមិញនេះ។ មាត់ហើបនិយាយខួក្បាលកំពុងតែចង់ដឹងដូចគ្នា..។
"លោកស្រីម្ចាស់ មានអ្វីអោយខ្ញុំជួយទេ"សុងអុី គ្រាន់តែឃើញទឹកមុខអ្នកស្រីថេស៊ូញញឹមបែបនេះក៏ដឹងមុនបាតទៅហើយថាបេសកកម្មរបស់ខ្លួនកំពុងរៀបនិងចាប់ផ្ដើម ។
"ស្អែក ជួនយើងទៅខនដូរនៅឯជាយក្រុង ហើយយប់នេះឯងជួយតេទៅលុបជើងហោះហើរនៅថ្ងៃស្អែករបស់យើងផង ។រឿងនេះធ្វើកំអោយអ្នកម្នាក់ដឹងអោយសោះឮទេ "អ្នកស្រីថេស៊ូ ញញឹមចុងមាត់ហាក់មានសង្ឃឹមនិងរឿងអ្វីមួយ
"បាទ លោកស្រីម្ចាស់"សុងអុី ងួកក្បាលមាត់ហើបតបទៅអ្នកជាចៅហ្វាយរបស់ខ្លួន
_______
"ឯង ចូលចិត្តជិះម៉ូតូធំដែរមែនទេ !?" ជុងហ្គុក ឧទានសួររាតូចហូប៊ីដែលអង្គុយពីក្រោយខ្លួនយ៉ាងស្ងៀមស្ងាត់។
"ហុឹមក៏ ចូលចិត្តលោកប្រុសសួរធ្វើអី "ហូប៊ី ងួកក្បាលតិចៗតបទៅរាងក្រាស់វិញ
"អរ៎ គឺ ថាមិនអីទេ"ជុងហ្គុក
"លោកប្រុស នៅទីនោះគេមានកម្មវិធីអីមែនទេបានជាមានមនុស្សអ៊ូអរយ៉ាងហ្នឹង"ហូប៊ី ដៃតូចលើកចង្អុលទៅកន្លែងដែមានមនុស្សអ៊ូអរ។ មាត់ហើបសួររាងក្រាស់ជាកាចងដឹង
"ជាផ្សាររាត្រី កន្លែងនេះមានលក់របស់ជាច្រើនហើយតម្លៃធូរថ្លៃទៀតផងនៅសេអ៊ូលមានតែកន្លែងនេះមួយទេ ដែលធ្វើដូចផ្សារាត្រីនៅជនបទ"ជុងហ្គុក បើកមូ៉តូបណ្ដើរមាត់និយាយរៀបរាប់ប្រាប់ហូប៊ីបណ្ដើរ
"តើយើងអាចចូលទៅមើលបន្តិចបានទេ "ហូប៊ី
"..........."មិនមានការឆ្លើយតប
"ណា ណា លោកប្រុស"ហូប៊ី មាត់ហើបនិយាយរបៀបកូនក្មេងសូមដើរលេង
"ក៏បាន"ជុហ្គុក មិនដាច់ចិត្តពីកាអង្វររបស់ហូប៊ីសុខចិត្តបតក្បាលម៉ូតូចូលទៅផ្សាសារាត្រីតាមកាស្នើសុំរបស់រាងតូច។
#វគ្គក្រោយវគ្គsweet