"រឿងហូប៊ី.."ជុងហ្គុក រាងក្រាស់សម្រួលខ្លួនអង្គុយលើកៅអី ។ ជើងលើកកងទាក់ខ្លាដៃមាំលើកស្រាមកក្រលេងតិចៗ
"គេយ៉ាងមិចទាក់ទងនិងឯងដែរមែនទេ"ថេយ៉ុង មាត់ហើបតម្លើងសម្លេងស្រែកដាក់អ្នកជាប្អូន
"មែនហើយ ទាក់ទង "ជុងហ្គុក ងើបឈរអស់កម្ពស់ជើងមាំដើរទៅជិតថេយ៉ុងដែលកុំពុងតែឈរក្ដាប់ដៃយ៉ាងមាំ
"អាហ្គុក ឌឹប "ជុងហ្គុក ដួលទៅលើកការ៉ូព្រំផ្ទៃមុខសង្ហារងាកតាកម្លាំងដៃរបស់ថេយ៉ុង ។
"យើងសូមប្រាប់ឯងអោយហើយ ឯងគ្មានសិទ្ធិមកលូកលាន់ក្នុងជីវិតរបស់យើងទេ ជាពិសេសគឺអាក្មេងម្នាក់នោះ"ថេយ៉ុង ម្រាមដៃលើកចង្អុលទៅមុខជុងហ្គុក ដែលកំពុងព្យាយាមងើបពីការដួលមិញនេះ
"ល្អតើបើ! មិនចង់អោយខ្ញុំពាក់ព័ន្ធក្នុងជីវិតរបស់បងទេអញ្ចឹងជួយមើលថែហូប៊ីអោយបានល្អផងទៅ។ ប្រយ័ត្នថ្ងៃណាមួយគេមកដេកនៅក្រោមទ្រូវខ្ញុំវិញទៅ ហូ៎ ទេគេគ្រាន់តែរៀបការចេញពីការអាណិតអាសូររបស់ម៉ាក់។ បែបនេះហើយគេក៏មិនមានការពាក់ព័ន្ធអីជាមួយនិងបងឡើយ ណាមួយទោះជាគ្មានគេក៏បងមិនខ្វល់ ដែលត្រូវទេបងប្រុស ។ ខ្ញុំភ្លេចទៅថាបងមានអ៊ុនប្យុល តែមិនអីទេឪកាសនៅមានច្រើន បងយកអ៊ុនប្យុលចេញពីខ្ញុំបាន ។ ហេតុអីខ្ញុំយកហូប៊ីចេញពីបងមិនបាននោះ មិនសូវឈឺចាប់ទេ មែនហើយបងមិនចាំបាច់ខូចចិត្តដូចពេលដែលបងយកអ៊ុនប្យុលចេញពីខ្ញុំនោះទេ ។ បងក៏ឃើញថាខ្ញុំយំអង្វរបងប៉ុណ្ណាត្រូវទេ សាច់សរមុខរលោងក្លិនក្រអូបរូបរាងស្អាត់ដាច់មនុស្សស្រីទៅទៀត បងមិនបាច់ភ័យទេខ្ញុំនិងមើលថែគេសំណាងល្អបងប្រុស" ជុងហ្គុក និយាយចប់ប្រយោជន៍ជើងមាំបោះជំហានចេញទៅក្រៅដោយមានសោឡាននៅជាប់ដៃ
"ផាំង អាចង្រៃ"ថេយ៉ុង ដៃមាំលើកវៃទ្វារបន្លឺឡើងក្រោយពេលដែជុងហ្គុកចេញទៅបាត់