រាងតូចចុះពីលើម៉ូតូដើរថ្មើរជើងដោយមានរាងក្រាស់ជាអ្នកដើរពីមុខ។ ចំណាយជាង៣នាទីពួកគេទាំងពីក៏ដើរមកដល់ទបលក់គ្រឿងអលង្ការមួយដែលមានតម្លៃធូថ្លៃ ។"ខ្សែដៃមួយគូរនេះស្អាត់ណាស់"ហូប៊ី ជើងតូចដើរសុខៗស្រាបើតែងាកមុខប្រទះភ្នែកឃើញខ្សែដៃមួយគូរដែលដាក់តាំងក្នុងទូកញ្ចក់ មិនចាំយូររាងតូចរត់ចូលទៅមើលតែម្ដងរកតែរាងក្រាស់ជុងហ្គុកឃាត់មិនទាន់។
" ក្រសែភ្នែកល្អណាស់ប្អូនប្រុស នេះជាខ្សែដៃគូស្នេហ៍ទើបតែលើកដាក់តាំង អម្បាញ់មិញមិញស្អាតខ្លាំងណាស់សាក់សមជាមួយពួកប្អូនទាំងពីរខ្លាំងណាស់"អ្នកលក់
"បងស្រី ខ្ញុំសូមមើលមួយគូរនេះបន្តិចបានទេ!?" ដៃតូចលើកចង្អុលខ្សែដៃដែលដាក់តាំងក្នុងទូ មាត់ហើបសំអ្នកលក់មើល..។
"បានតា៎ ប្អូនមួយគូនេះស្អាត់ខ្លាងណាស់ "អ្នកលក់
"តម្លៃប៉ុន្មានដែរ "ជុងហ្គុក
"មួយគូរនេះត្រឹមតែ ៣០ដុល្លារទេ។តែបើប្អូនយកបងបញ្ចុះតម្លៃអោយសល់ត្រឹមតែ20ដុល្លារតែប៉ុណ្ណោះ។ ព្រោះបងមើលទៅប្អូនទាំងពីស្រលាញ់គ្នាហើយសាក់សមនិងគ្នាខ្លាំងណាស់"អ្នកលក់
"ស្រលាញវាទេ "ជុងហ្គុក លើកខ្សែដៃមួយខ្សែមកបង្ហាញហូប៊ីរួចមាត់ហើបសួរទៅរាងតូចដោយទឹកមុខញញឹមតិចៗ
"ស្រលាញ់ វាពិតជាស្អាតខ្លាំងណាស់"ហូប៊ី ញញឹមងួកក្បាលគេពិតជាស្រលាញខ្សែដៃនេះខ្លាំណាស់។
"ហុចដៃមកយើង ពាក់អោយ"ជុងហ្គុក ដៃមាំជាប់ក៏ដៃរាងតូចឡើងមករួចលើកខ្សែដៃដែលកាន់ជាប់ដៃយកមកពាក់អោយហូប៊ីយ៉ាងថ្នមបំផុត។
រួចហើយ....
"ចុះមួយខ្សែទៀតលោកប្រុសមិនពាក់ទេ ហ៎"ហូប៊ី មាត់ហើបសួរទាំឆ្ងល់
រាងក្រាស់មិនតបកាសួររបស់ហូប៊ី ដៃមាំដកកាបូបយកលុយអោយអ្នកលក់យ៉ាងស្ងៀមស្ងាត់។រួចបែខ្លួនដើរចេញដោយមិនភ្លេចកាន់ដៃហូប៊ីទៅជាមួយ។
"លោកប្រុស "ហូប៊ី
"យើងគិតថាឯងឃ្លានហើយទៅរកអីញ៉ាំទៅ"ជុងហ្គុក ឈប់ដំណើរងាក់មុខមកនិយាយតបជាមួយរាងតូច..។
"បាទ.."ហូប៊ី