ចំណងស្នេហ៍ ភាគ១៧

148 23 1
                                    


"ខ្ញុំមិនអីទេ លោកប្រុសឃ្លានហើយមែនទេចាំខ្ញុំទៅយកម្ហូបថ្មីមកអោយ"ហូប៊ី ក្រោបឈរបែរខ្លួនបំរុងនិងដើរទៅផ្ទះបាយតែថា

"កូនអង្គុយ វិញទៅទុកអោយមីណាទៅយកក៏បាន"អ្នកស្រីថេស៊ូ មាត់ហើបឃាត់រាងតូចដែលរៀបនិងដើរចេញពីតុបាយ.

"មិនអីទេម៉ាក់ ខ្ញុំទៅយកវិញមិនចាំបាច់ពិបាក់ដល់បងមីណាទេ"ហូប៊ី

អ្នកស្រីថេស៊ូងួកក្បាលយល់ព្រមតាមរាងតូចហូប៊ី ទោះជាគាត់ឃាត់ក៏រាងតូចនៅតែចចេះចង់ទៅដដែល។

_ផ្ទះបាយ

ហូប៊ី ដៃតូចៗលូកលើកថាស់ដាក់ម្ហូបឡើង។ ជើងតូចរៀបបោះជំហានដើរសម្ដៅទៅខាងក្រៅតុអាហារវិញ តែភ្លាមៗនោះរាងតូចស្រាប់តែមានអការៈឈឺផ្នែកខាងក្រោមឡើងមួយរំពេច.....

អ៊ូយ ចុកណាស់....
ហេតុអីយ៉ាងនេះ.....

ប្រាវ~~
ថាស់ម្ហូបត្រូវបានធ្លាក់ចេញពីដៃរាងតូច។ហូប៊ីដៃតូចៗស្រវាកាន់តុហាន់បន្លែទប់ខ្លួនជាប់ ដងខ្លួនសម្រូតអង្គុយចុះផ្អែកខ្នងផ្ដេកក្បាលទៅទូទឹកកកដៃក្ដោបពោះជាមួយនិងកាឈឺចាប់៕

ហា៎!!!!
អ្នកប្រុសតូច អ្នកប្រុសកើតអី....

"ដឹងខ្លួនមកកុំធ្វើអោយខ្ញុំភ័យបែបនេះអី ជួយផងអ្នកណាក៏បានដែជួយអ្នកប្រុសតូចរបស់ខ្ញុំផង"សំឡេងស្រែហៅចេញពីមាត់មនុស្សស្រីវ័យចំណាស់ម្នាក់ បានបន្លឺឡើងចេញពីផ្ទះបាយដែលជាសំឡេងស្រែកសូមកាជំនួយអោយជួយ។ម៉ែដោះឃ្វាងឃើញសកភាពរាងតូចហូប៊ីមិនស្រួលទើបដើរតាមមកមើល។ គាត់ដើរមិនទាន់និងដលផងស្រាប់តែលឺសម្លេងធ្លាក់បែករបស់អ្វីម្យ៉ាងទើបធ្វើអោយគាត់រត់ចូលទៅមើលតែម្ដង ។ អ្វីដែលគាត់បានឃើញនោះគឺរាងតូចហូប៊ី របស់យើងកំពុងតែដេកដួលនៅលើឥតជាមួយនិងអំបែងចានដែលធ្លាក់ពីដៃគេមុននេះ៕

"ម៉ែដោះមានរឿងអី?"ជុងហ្គុក គ្រាន់តែឮសម្លេងម៉ែដោះឃ្វាងស្រែសូមជំនួយភ្លាម។ មិនចាំយូររាងក្រាស់ជើងមាំរត់សម្ដៅទៅផ្ទះបាយតែម្ដង។តែគាប់ជួនជួបម៉ែដោះឃ្វាងដែល កុំពុងតែរត់ចេញពីផ្ទះបាយទាំងទឹកមុខស្លន់ស្លោរដូចគ្នា។ រាងក្រាស់ដៃមាំលើកដាក់លើស្មារម៉ែដោះឃ្វាងទាំងសងខាងបបូរមាត់ស្ដើងហើបសួរទាំងក្នុងចិត្តចង់ដឹង។

ចំណងស្នេហ៍Where stories live. Discover now