ចំណងស្នេហ៍ ភាគ៦

170 22 2
                                    


ហូប៊ីគ្រាន់តែឮ អ៊ុនប្យុល និយាយចប់ពាក្យភ្លាមរាងតូចសឹងតែទុនជើងដួលទៅហើយ ។ ទឹកភ្នែកហូរមកមិនដឹងខ្លួន។  នេះជាការស្វាគមន៍អាពាហ៍ពិពាហ៍ថ្ងៃដំបូងរបស់គេមែនទេ...។

"ចុះកូន ជុងហូបី៊  វិញព្រមទទួលយកកូនគីមថេយ៉ុង ធ្វើជាស្វាមីដែលឬទេ?»

« ខ្ញុំព្រម លោកឪ ! » ជុងហូប៊ី ប្រើសម្ដីស្រទន់បំផុតគេទទួលយកគីមថេយ៉ុង គេគិតរួចហើយគេដើរមកដល់ចំណុចនេះហើយ។ទោះត្រូវស្លាប់ក៏គេសាក់រកនៅជាមួយនិងបុរសឃោឃៅម្នាក់នេះអោយដល់ទីបញ្ចប់ដែ....

/ខ្ញុំព្រមទទួលយកបងបើទោះជាបងមិនទទួលយកខ្ញុំក៏ដោយចុះគីមចេយ៉ុង/ បន្លឺក្នុងចិត្ត

« ចុះ ! បាន ហើយលោកអាចារ្យ បើទោះជាសួរ១០០ដង១០០០ដងទៅគាត់ទៀតចម្លើយដដែលគឺជម្រើសតែមួយគុត គឺខ្ញុំមិនមេនជាគេម្នាក់នេះឡើយ »អ៊ុនប្យុល មាត់ហើបនិយាយកាត់លោកអាចារ្យ។ធ្វើមុខធ្វើមាត់លើកចិញ្ចើមឌឺដងដាក់រាងតូច។ គេដឹងចម្លើយថេយ៉ុងបាត់ទៅហើយថាជម្រើសរាងក្រាស់គឺមានតែគេ...។

« ឯងឮទេ! យើងមានមនុស្សដែលយើងស្រលាញុ់ បើចង់រស់នៅសុកស្រួល ។ ការហើយលេងគ្នាទៅមិនបាច់មកធ្វើជាមនុស្សរឹងមាំនៅមុខយើងនោះទេ » គីមថេយ៉ុង  និយាយកុំរាមរាងតូចហូប៊ីទិចៗ ។ ដៃមាំលើកចាប់ច្របាច់ក៏ដៃរបស់ហូប៊ី ភ្នែកសម្លឹងថ្លែមើលមុខរាងតូចដោយប្រើកែវភ្នែកពិឃាត...

«ហឹកៗ !» ជុងហូប៊ី ជ្រាប់ទឹកភ្នែកចេញមកទាំងគ្មានសម្លឹង។ ដៃតូចម្ខាងលើកវៃដៃរបស់ថេយ៉ុងតិចៗទាំងគ្នានកម្លាំង ។ តែក៏នៅតែព្យាយាមធ្វើអោយរាងក្រាស់ដក់ដៃចេញពីកដៃរបស់ខ្លួន ។តែគិតមែនទេថារាងក្រាស់ប្រលេងនោះ មិនលេងរឹតតែច្របាច់កដៃរាងតូចមូលរឹតតែខ្លាំងថែមទៅទៀត..។

« យើងនិងចាំមើលឯង ដើរចេញពីរយើងដោយឈឺចាប់បំផុត»គីមថេយ៉ុង ក្រវាសដៃហូប៊ីមួយទំហឹងធ្វើអោយរាងតូចហូប៊ីដួលអុកគូទទៅម្ខាងទៀរួចស្រដីឡើងធ្វើអោយ អ៊ុនប្យុលឈរញញឹមបានចិត្ត....។

«..........» ជុងហូប៊ី មិនតបយកដៃបោចរស្បៃមុខចេញងើបឡើងពីការដួល រួចរត់ចុះចេញពីកម្មវិធី ដោយមានអ្នកបម្រើស្រី3អ្នករត់តាមពីក្រោយ។

/ ថោកទាប /អ្នកស្រីថេស៊ូ បង្ហើយមួយប្រយោគនេះទៅថេយ៉ុងនិងអ៊ុនប្យុល មុខនិងទៅតាមហូប៊ី

« ហូប៊ី ឈប់សិនកូន »អ្នកស្រីថេស៊ូ បន្លឺស័ព្ទនាមហៅអ្នកជាកូនប្រសារដែលរត់ចេញពីកម្មវិធីទៅមិញនេះ។ដោយមានម៉ែដោះឃ្វាងទៅតាមពីក្រោយ។

ថេយ៉ុង ឈរសម្លឹងមើលរាងតូចដែលរត់ចេញទៅទាំងទឹកមុនញញឹមសមចិត្តនេះទើបតែជំហ៊ានដំបូងយំបាត់ទៅ ហើយ ។ ចុះទំរាំតែនៅជាមួយគ្នារាល់ថ្ងៃទៀតនោះរាងតូច ប្រាកដជាសំលេងលះគ្នាជាគេមិនខាន់.។

ចំណងស្នេហ៍Where stories live. Discover now