ចំណងស្នេហ៍ ភាគ១៩

170 23 2
                                    

"មានរឿងអីចាំនិយាយគ្នានៅពេលក្រោយចុះ..."ជុងហ្គុក មាត់ហើបតបទៅរាងតូចទាំងទឹកមុខរាប់ស្មើ ។ក្នុងចិត្តចង់ប្រាប់អ៊ុនប្យុលណាស់ថា គេនៅស្រលាញហើយក៏ស្រលាញខ្លាំងទៀតផង ។តែយ៉ាងណាក៏មិនអាចត្រឡប់ គេមិនចង់អោយនាយក្រាស់ថេយ៉ុងមើលមកគេថាជាមនុស្សដែលទុនជ្រាយដូចមុន។ ជុងហ្គុកធ្លាប់យំដោយសារបងប្រុសដើមរបស់គេយកសង្សាររបស់ខ្លួនទៅរៀបកាជាមួយ ក៏មិនប្រកដថាជុងហ្គុកគេនៅស្ដាយអ៊ុនប្យុលអស់មួយជីវិតឯណា។គ្រាន់តែពេលនេះចិត្តនិងបេះដូងគេនៅមិនទានភ្លេចបានតែប៉ុណ្ណោះ ។

រាងក្រាស់បន្ទាប់ពីនិយាយចប់ជើងមាំបោះជំហាន ទៅខាងក្រៅភូមិគ្រឹះសម្ដៅទៅឡើងអង្គុយលើម៉ូតូធំរបស់ខ្លួន ។ ដៃក្រាស់លូកចូលទៅចាក់សោម៉ូតូបញ្ឆេះ មុខងាក់ទៅសម្លឹងមើលភូមិគ្រឹះបន្តិចមុខនិងម៉ូលហ្គែរចេញទៅ។

"អាយ៎~~នេះសូម្បីតែបង ក៏មិនលេងខ្វល់ពីអូនដែលមែនទេជុងហ្គុក អាយ៎ ឆ្គួតណាស់ឆ្គួតទាំងបងទាំងប្អូន អាយ៎ ប្រាវ មែនហើយៗព្រោះតែអាក្មេងចង្រៃម្នាក់នោះ ឯងៗយើងនិងមិនអោយឯងមានក្ដីសុខនោះទេអាចង្រៃយើងស្អប់ឯងព្រោះតែឯង ជុងហូប៊ីយើងនិងធ្វើបាបឯងដោយផ្ទាល់ដៃរបស់យើង"អ៊ុនប្យុល សឹកសឹងតែដូចមនុស្សឆ្គួតទៅហើយ ពែលដែលនាយក្រាស់ទាំងពីមិនខ្វលពីខ្លួនបែបនេះ។ ចានត្រូវបានផ្លាក់ពីលើតុក្រោមស្នាដៃរបស់អ៊ុនប្យុល បបូរមាត់ហើបស្រែកទាំងមិនសុខចិត្ត ។គេខឹងនិងហូប៊ីណាស់មកពីគេទើបធ្វើអោយនាយក្រាស់ទាំងពីមិនខ្វល់ពីខ្លួន។

__ត្រឡប់មកហូប៊ី
មន្ទីរពេទ្យ

អស់រយៈពេល20នាទី ឡានរបស់គ្រួសារត្រកូលគីមបញ្ចាចង្កូតដោយសុងជេ ជាជំនិតរបស់នាយថេយ៉ុងបានបើកមកដល់ឈប់មុខមន្ទីរពេទ្យ។ មិនចាំអោយឡានឈប់ទាន់ រាងក្រាស់ជើងមាំទម្លាក់ចុះពីលើឡានដៃសងខាងលូកលើករាងតូចហូប៊ីដែដេកសន្លប់ បីឡើងដើរសម្ដៅចូលទៅខាងក្នុងមន្ទីរពេទ្យ ។

ចំណងស្នេហ៍Where stories live. Discover now