«ជុងហ្គុក! ហូប៊ីកើតអី »អ្នកស្រីថេស៊ូ មាត់ញ័រទឹកភ្នែកស្រក់ហូមកមិនដាច់ពីគ្នា ។ ក្រោយពេលបានឃើញជុងហ្គុកដើរចូលមកទាំង មានបីរហូប៊ីសន្លប់ នៅក្នុងដៃ។ សកភាពហូប៊ីពេលនេះមើលមិនយល់ទេ ។ សន្លាក់បំពាក់ប្រលាក់សិទ្ធតែដី ផ្ទៃមុខពោពេញទៅដោយស្នាមដានទឹកភ្នែក...៕
"គេយំខ្លាំងពេក ! ទើបធ្វើអោយគេសន្លប់បែបនេះម៉ាក់មិនបាច់បារម្ភទេ។ខ្ញុំសូមអនុញ្ញាតយកគេទៅបន្ទប់សិនហើយ"ជុងហ្គុក បន្លឺសម្លេងរាបស្មើរ ដៃក្រាស់ត្រគងបីរាងតូចបន្ដើមាត់ហើបតបទៅអ្នកស្រីថេស៊ូបន្ដើ..។
"ទុកអោយយើងជាអ្នកយកគេទៅបន្ទប់ "ថេយ៉ុង លូកដៃទទួលរាងតូចពីជុងហ្គុក ។ រាងក្រាស់មិនមាត់ក៏ព្រមអោយអ្នកជាបងបីបន្តពីខ្លួន..
"ខ្ញុំមានរឿងចង់និយាយជាមួយបង!"ជុងហ្គុក មាត់ហើបនិយាយបង្អាក់ដំណើររាងក្រាស់ថេយ៉ុងបន្តិច..
"អឺម..."ថេយ៉ុង ផ្ទៃមុខសង្ហាងាកមកសម្លឹងមុខជាមួយនិងជុងហ្គុកបន្តិចរួចងួកក្បាលក្រហឹមដើមក។ មុននិងបីរាងតូចដើរទៅបន្ទប់ ដោយមានអ្នកបម្រើស្រីនិងអ្នកស្រីថេស៊ូដើរតាមពីក្រោយ.....
__បន្ទប់ហូប៊ី___
ថេយ៉ុងបីហូប៊ីមកដលបន្ទប់ ដោយដាក់រាងតូចនៅលើពូកថ្នមៗ ដោយមានអ្នកបម្រើជាអ្នករៀចំអោយទុកជាស្រាច ..៕
/យើងគិតថាឯងគួតែលេងលះជាមួយនិងយើងអោយហើយទៅ។ កុំអោយយើងទ្រាំមិនបានជាមួយនិងខ្លួនប្រាណរបស់ឯងអី ។ យើងមានតែអ៊ុប្យុល តែម្នាក់គត់ យើងមិនចង់យកឈ្នះមា៉ក់ដោយបង្ខំចិត្តយកឯងធ្វើជាប្រពន្ធនោះទេ..៕ /ថេយ៉ុង ដើចេញដោយងាកមុខសម្លឹងទៅរាងតូចដែលកុំពុងតែគេងនៅលើពូក ក្នុងចិត្តបន្លឺឡើង
"ទៅបន្ទប់វិញចុះ ទៅរក អ៊ុនប្យុលទៅកុំអោយគេមានចិត្តគិតថាកូនមករកហូប៊ី"អ្នកស្រីថេស៊ូ អង្គុយលើពូកជិតរាងតូច ។ដៃចំណាស់លើកកាន់កន្សែងជួតខ្លួនរាងតូចតិចៗ។ ភ្នែកផ្ដោតសម្លឹងមើលទៅរាងកាយតូចរួចឪទានឡើង ។ ប្រាប់អ្នកជាកូនដែកំពុងតែឈរងាកមកកាន់ហូប៊ី...៕
ថេយ៉ុង មិននិយាយអ្វីបន្តររាងក្រាស់បែមុខងាកទៅកាន់ទ្វារបន្ទប់ ។ រួចដើចេញទៅ ជំហានជើងវែងៗបោះចេញទៅក្រៅបន្ទបដើសម្ដៅទៅបន្ទប់របស់ជុងហ្គុក
__បន្ទប់ជុងហ្គុក__
តុកៗ តុកៗ...សំឡេងទ្វារបន្ទប់បន្លឺឡើង
"ក្រា!....សួរស្ដី!បងប្រុស"ទ្វារបើកដោយស្នាដៃជុងហ្គុករាងក្រាស់ មាត់ហើបបន្លឺសួរស្តីទៅអ្នកជាបង ដោយទឹកមុខរាបស្មើរបំផុត។
"មានរឿងអី ចង់និយាយក៏ឆាប់និយាយមក"ថេយ៉ុង ឪទានឡើងទាំងគ្មានអារម្មណ៍អីបន្តិច។ទឹកមុខពេលនេះរាបស្មើមិនខុសពីអ្នកជាប្អូនប៉ុន្មានទេ។