"ចឹងក៏បាន ខ្ញុំចុះទៅវិញក៏បានដែតែបើមានរឿងអីទូរស័ព្ទលើតុកតេហៅខ្ញុំ ខ្ញុំនិងមកភ្លាម" ក្រោយនិយាយចប់មីណាងាក់ខ្លួនដើចេញទៅដោយងាក់មើលរាងតូចបន្តិចមុននិងបិតទ្វាបន្ទប់«ហឹកៗ ជាបុរសដែលឯងតែងតែចង់រស់ក្បែរនេះហើយសុំទេជុងហូប៊ី ដេកជាមួយឯងហើយនៅធ្វើដូចគ្នានរឿងអី្វកើតឡើងទៀត។ គេក្លាយជាប្ដីរបស់ឯងហើយសប្បាយចិត្តទេ ដូចក្នុងក្ដីស្រៃហើយមិនចឹង ស្រលាញ់គេណាស់មែនទេ ចង់នៅក្បែចង់នៅជិតគេណាស់មែនទេហា៎ ហឹកៗ ។ ពេលនេះឯងបាននៅជិតគេហើយសំហើយដែគេមិនស្រលាញឯងជុងហូប៊ីមកពីឯងវាទុនជ្រាយ វាល្ងងៗខ្លាំងណាដឹងទេយើងស្អប់ៗឯងណាស់ជុងហូប៊ី ហឹកៗ ។ ស្រលាញគេតែម្ខាងវាឈឺចាប់បែបនេះមែនទេល្ងងណាស់ ឯងល្ងង់ណាស់ល្ងងខ្លាំងណាស់ដឹងទេឯងល្ងងខ្លាំងណាស់ហឹកៗ ។" ក្រោយពេលមីណាចេញទៅបាត់ ហូប៊ី ទឹកភ្នែកដែលខំទប់ស្រក់មកមិនដាច់ពីគ្នា រាងតូចយំថាអោយខ្លួនឯងនៅក្នុងចិត្តខ្លាំងៗ គេមិនគួណាមកស្រលាញថេយ៉ុងទេ គេមិនគួណាមកធ្វើជាមនុស្សរឹងមាំបែបនេះទេ គេស្រឡាញ់ថេយ៉ុងខ្លាំងណាស់ ទើបគេព្រមតាមសំណើរបស់អ្នកស្រីថេស៊ូដោយមកធ្វើជាកូនប្រសារក្នុងត្រកូលមួយនេះ៕
/ប្រហែលគេស្រឡាញ់បងថេខ្លាំងហើយមើលទៅបានជាស៊ូរស់នៅទាំងដែលដឹងថាបងថេមិនស្រលាញគេបែបនេះ។ ហ៊ឺ ចុះយើងទ្រាំឈឺចាប់ទាំងដែលបងប្រុសខ្លួនឯង ឆកយកមនុស្សដែខ្លួនឯងស្រលាញចេញទៅទាំងបែបនេះមែនទេ ។តែមើលទៅគេក៏មិនខុសពីយើងប៉ុន្នានដែរ មើលទៅគេគួរអោយអាណិតណាស់ខ្ញុំម្ដិចនិងអាចយកគេមកដោះស្រាយបញ្ហារវាងបងថេនិងខ្លួនឯងបានទៅ/ជុងហ្គុក រាងក្រាស់ឈរផ្អែកខ្នងនិងជញ្ចាំងក្នុងខួរក្បាលកំពុងតែគិតក្រោយពីបានលប់ស្ដាប់ហូប៊ីនិងមីណានិយាយគ្នារួច ក្នុងចិត្តមិនដឹងគិតត្រូវធ្វើយ៉ាងមិច.។
___តុកអាហារ
"មីណា! ឯណាហូប៊ី.?" ដោយមីណាចុះមកតែម្នាក់ឯងមិនឃើញហូប៊ីមកជាមួយទើបធ្វើអោយអ្នកស្រីថេស៊ូកើតចិត្តមិនស្ងប់
"ចា៎!លោកស្រីម្ចាស់ អ្នកប្រុសតូចប្រាប់ថាបន្តិចទៀតបានចុះមកទាន់ "មីណា អោនគំនាបបន្តិចរួចនិយាយទៅអ្នកជាចៅហ្វាយរបស់ខ្លួន
"ហេតុអី ?"អ្នកស្រីថេស៊ូ
គឺថា...
"អេ៎ ! មិនចុះមកគឺល្អហើយអរុសួស្ដីម៉ាក់ក្មេង ថ្ងៃដំបូងគ្រាន់តែបាយព្រឹកជាមួយម៉ាក់គេមិនចុះផង ចុះទំរាំថ្ងៃក្រោយទៀត នេះគេមិនអោយតម្លៃម៉ាក់ច្បាស់ណាស់ ខំអោយអ្នកបម្រើទៅហៅផងអីផងនៅមិនមក។គួអោយអស់សំណើចណាស់ ហាសហា" អ៊ុនប្យុល ជើងសររលោងដើចុះពីលើកាំចណ្ដើជាមួយនិងសម្ដីឌឺដងដាក់ម្ដាយក្មេង"បងសម្លាញ់ អរុសួស្ដី "អ៊ុនប្យុល ដើមកដល់តុកអាហាដៃតូចលូកអោបករមាត់ថើបថ្ពាលថេយ៉ុង។ ដែលកំពុងតែអង្គុយកាន់ស្លាបព្រាបាយមុខរាបស្មើ