ភាគ16:កូនប្រាប់ឲបងថើបអូន!!

1.9K 73 3
                                    


        +ភូមិគ្រឹះចន

     «ខ្យល់បក់អីបានជាសុខៗមកដល់ផ្ទះយើងបែបនេះ.?!!»ជុងហ្គុកអង្គុយគងទាក់ខ្លាសួរទៅមិត្តសម្លាញ់ មិនដឹងថាថ្ងៃនេះជាថ្ងៃអីទេបានជាមកផ្ទះនាយបែបនេះ។

«យើងមិនមករកឯងទេ!!!ហើយនេះថេយ៍គេមិននៅទេហេស៎??យើងមកយូរហើយមិនឃើញ?»ជេហូបងាកចុះឡើងៗសម្លឹងរកមើល ថេយ៉ុង តែមិនឃើញទាល់តែសោះ មិនដឹងថានៅឯណាទេគេនឹកទើបមកលែង។

«មកតែប៉ុណ្នឹងទេ?បើចឹងទៅវិញទៅ!!>ជុងហ្គុក

«យើងមកក៏មានរឿងខ្លះចង់សួរឯងដែរ?!!»ជុងហ្គុកលើកចិញ្ចើមម្ខាងដោយការងើយឆ្ងល់។

«មានអីឯងក៏និយាយមក»ជុងហ្គុក

«រឿងឯងនឹង លីហាន់នី នោះយ៉ាងមិចវិញ?បើថេយ៍ជាមនុស្សរបស់ឯង?នេះកុំប្រាប់ឲសោះណាថាឯងចង់យកទាំងពីរ?!!»ជេហូបនិយាយបែបមែនផងលែងសើចផង ចំណែកជុងហ្គុកក៏អង្គុយនៅស្ងៀមហាក់ដូចជាគ្មានប្រតិកម្មអ្វីសោះចំពោះសំណួរជេហូប ។

«ជុង...អ្នកណាគេមកមែនទេ?..អរនេះលោក..»មិនទាន់រៀបនឹងឆ្លើយផង ថេយ៍ ដើរចេញមកពីណាមិនដឹង បណ្តាលឲអ្នកដែលកំពុងអង្គុយនិយាយគ្នានោះងាកមកមើលគេព្រមគ្នា។

«ខ្ញុំ..ជេហូបនោះអី ឯងចាំខ្ញុំបានទេ..?!!»ជេហូប បានចូលទៅណែនាំខ្លួនព្រោះខ្លាចថាថេយ៍ភ្លេចនាយ ណាមួយក៏ខានជួបគ្នាយូរដែរហើយដោយសារតែនាយរវល់ទើបមិនដែលមកលែង។

«អរ..ខ្ញុំចាំបានហើយ..នេះលោកមកនិយាយរឿងការងារជាមួយជុងហ្គុកមែនទេ?.បើអញ្ចឹងខ្ញុំមិនរំខានទេ ពួកលោកនិយាយគ្នាចុះ.»ថេយ៍ បម្រុងនឹងបែរខ្លួនដើរចេញទៅវិញដើម្បីឲជេហូប នឹង ជុងហ្គុក និយាយគ្នាប៉ុន្តែក៏មានសំឡេងមួយមកបង្អាក់។

«ឈប់សិន..ខ្ញុំមកលែងឯងតើ!!នេះខ្ញុំក៏បានទិញរបស់ខ្លះយកមកផ្ញើរឯងដែរ..មើលចុះឯងស្គមជាងមុនណាស់ មិនដឹងអាហ្គុកវាាមើលថែរបៀបណាទេ!!»ជេហូបងាកមកសម្លក់មុខជុងហ្គុកមិត្តរបស់គេដែលកំពុងតែអង្គុយសម្លក់មកគេដូចគ្នា ម្នាក់ៗសម្លក់គ្នារៀងៗខ្លួន។

«ខ្ញុំអគុណលោកខ្លាំងណាស់ ដែលមានទឹកចិត្តទិញរបស់មកផ្ញើរ..លើកក្រោយកំពិបាកដល់លោកអី»ថេយ៍ដើរមកទទួលយកថង់់ផ្លែឈើពីដៃ ជេហូប ទាំងក្រែងចិត្ត មនុស្សគេនេះណាឲតែអ្នកណាទិញរបស់មកឲគឺក្រែងចិត្តគេខ្លាំងណាស់។

រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)حيث تعيش القصص. اكتشف الآن