ភាគទី33 :ដឹងកំហុស!!

2.3K 126 28
                                    


          ថេយ៍ នាំកូនដើរផុតពីមុខខ្លោងទ្វារនៃភូមិគ្រឹះចនបន្តិច នាងបានហៅតាក់សីុហើយឡើងជិះទៅណាក៏មិនដឹង លុយនាងអាចមានខ្លះសម្រាប់ជិះឡានទៅ។

      «ហឺុយ....កើតស្អីចេះវើយ..»នៅក្នុងបន្ទប់ឯណេះវិញ ជុងហ្គុក អង្គុយធ្វើការទាំងមិនសុខនៅក្នុងចិត្ត ហាក់ដូចជាគ្មានព្រលឹងនៅក្នុងខ្លួន បេះដូងលោតញ៉ាប់ខុសធម្មតា បញ្ជាក់ថាដូចកំពុងតែបាត់បង់អ្វីម្យ៉ាងរកថាមិនត្រូវ។

     បន្ទាប់ពីដកដង្ហើមអស់ជាច្រើនលើកច្រើនសានាយងើបឡើងដើរទៅមាត់បង្អួច ឆឆ្លៀតងាកមើលទៅបន្ទប់ប្រពន្ធសង្អប់របស់នាយ តែហាក់ស្ងប់ស្ងាត់ខុសពីរាល់ដង។

     តុតុ....

    «ជុង...បងកំពុងធ្វើអី..»មិនទាន់បានលឺសំឡេងម្ចាស់បន្ទប់ឆ្លើយតបផង អ៊ុនយ៉ុង ក៏បើកទ្វាចូលមកយ៉ាងប្រហើន..ប៉ុន្តែមិនថ្វីទេសម្រាប់នាង តែបន្តិចទៀតនាងនឹងក្លាយទៅជាប្រពន្ធរបស់ជុងហ្គុក ហើយ។

     «អូនមករកបងមានការអីមែនទេ បានជាមកទាំងយប់បែបនេះ?»ជុងហ្គុក នាកមកសួរស្រីស្រស់វិញ។

     «អូនគេងមិនលក់ទើបដើរមករកបង..ណាមួយកូនបងនឹងណារករឿងអូនមិនឈប់ទាល់តែសោះ..»ឆ្លៀតពេលនោះ អ៊ុនយ៉ុង ចូលមកអោបចង្កេះ ជុងហ្គុក ។

     «នេះអាច្រមក់នេះហ៊ានធ្វើបាបម៉ាក់ឯងផងមែនទេ..»ជុងហ្គុក ឆ្ងោកមុខមកនិយាយជាមួយកូនក្នុងផ្ទៃរបស់អ៊ុនយ៉ុង សាងជាស្នាមញញឹមមានក្តីសុខសម្រាប់នាង។

     «ប្រហែលជាកូនគេនឹកបងទេដឹង..ពេលនៅជាមួយអូនរកចង់តែចង្អោរ ដល់មកជិតបងបែរជាមិនអីទៅវិញ ហិហិ!!!»ទាំងពីរអ្នកសើចយ៉ាងមានក្តីសុខ។

      «អូនទៅសម្រាកវិញទៅ..នៅយប់ពេកមិនល្អទេ!!»ជុងហ្គុក

     «បងទៅគេងជាាមួយអូនបានទេ?អូនខ្លាចមិនស្រួលពេលយប់..*តោះ*..»អ៊ុនយ៉ុង ងើយមើលមុខជុងហ្គុក ទាំងក្តីរំភើប មិននឹកស្មានថានាយយល់ព្រមបែបនេះទាល់តែសោះ។ពួកគេទាំងពីរក៏បណ្តើរគ្នាទៅបន្ទប់មួយទៀតគឺជាបន្ទប់ អ៊ុនយ៉ុងនេះហើយ។

       ងាកមកមើល ថេយ៍ ឯណេះវិញដោយសារតែយប់ទៅហើយនាងបានជួលបន្ទប់គេសម្រាប់ស្នាក់នៅបណ្តោះអាសន្នសិន បន្ទប់ដែលនាងជួលគឺមិនមែនទៅធំអីណាស់ណានោះទេគឺតូចល្មមម៉ាអាចនៅបាន។នេះសំណាងហើយដែលថេយ៍ នាងមានលុយខ្លះជាប់តាមខ្លួនមិនអញ្ជឹងដឹងតែពិបាកមិនខាន ឯលុយនាងដែលនៅសល់ក៏មិនច្រើនអីណាស់ណាទេ។

រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)Where stories live. Discover now