«រៀបការ?!!!!ហេតុអីជុងហ្គុកគេមិនដែរនិយាយរឿងនេះប្រាប់ខ្ញុំ?មិនពិតនាងកុហក..នាងចង់ឲខ្ញុំចេញពី ជុងហ្គុកមែនទេ នាងឆាប់និយាយមកថាវាមិនពិត..»ថេយ៍រលីងរលោងទឹកភ្នែកពេលលឺសម្តីរបស់អេននី ឲគេជឿរបានយ៉ាងមិច?សុខៗក៏មកប្រាប់ថាជាសង្សារបស់ជុងហ្គុក បែបនេះ។«នាងល្ងង់គេបោកប៉ុណ្នឹងហើយនៅមិនដឹងទៀតហេស៎..ហឹុសៗ..ពិតជាគួរឲអាណិតខ្លាំងណាស់»ពាក្យសម្តីសើចចម្អកពីសំណាក់របស់អេននី មកកាន់ថេយ៍ បើតាមសង្កេតមើលនាងម្នាក់នេះជាស្រីរបស់ជុងហ្គុក ច្បាស់ណាស់។
«មានរឿងអី..ឡូឡាគ្នាខ្លាំងម្លេះនឹងថេយ៍..»ជុងហ្គុកចុះមកទាំងមិនបានងាកមើលថាថេយ៍កំពុងតែនិយាយជាមួយអ្នកណា
«អេននី.....!!!»
<ស្មានតែភ្លេចអូនបាត់ហើយតើ..ចន ជុងហ្គុក..??!!»
ពាក្យសម្តីមួយៗច្បាស់ៗ ហៅឈ្មោះ ជុងហ្គុក ចំៗមិនខ្លាចរអា។<ទៅនិយាយគ្នានៅខាងក្រៅវិញទៅ..»ជុងហ្គុក ចាប់ដៃអេននីបម្រុងនឹងអូសទៅនិយាយនៅកន្លែងផ្សេង ប៉ុន្តែអេននីក្រវាសដៃចេញ។
«ហេតុអីទៅនិយាយកន្លែងផ្សេង?..ខ្លាចមីក្មេងនេះដឹងមែនទេថាអូននឹងបងជាស្អីនឹងគ្នាហើយរវាងពួកយើងសីុេជម្រៅកម្រិតណានោះ?!!»អេននី
«និយាយនៅទីនេះហើយ..ខ្ញុំក៏ចង់ដឹងដូចគ្នាថារឿងនេះវាពុតដូចនាងនិយាយឬអត់..»ថេយ៍ ស្រែកឃាត់ជុងហ្គុក ព្រមជាមួយទឹកភ្នែកស្រក់មកជាច្រើនដំណក់តែក៏ខំលើកដៃក្រវាសទឹកភ្នែកចេញពីថ្ពាល់។ដំបូងគិតថាមិនជឿរ តែអីឡូវនេះវាកំពុងធ្វើឲនាងជឿរម្តងបន្តិចៗហើយ ជុងហ្គុកទាំងស្គាាល់ឈ្មោះនាង ហើយចង់នាំនាងទៅនិយាយគ្នាតែ2អ្នកថែមទៀត។
«ជុងហ្គុក...ឆាប់ប្រាប់ខ្ញុំមកថារឿងវាយ៉ាងមិច?ឬក៏ដូចដែលនាងនិយាយ»ថេយ៍ សម្រួលអារម្មណ៍បន្តិចមុននឹងសួរទៅកាន់ ជុងហ្គុក នាងចង់លឺចេញពីមាត់ជុងហ្គុកដោយផ្ទាល់។
«ហេតុអីបងមិននិយាយទៅ ជុងហ្គុក?!!បើបងមិននិយាយទុកឲអូនជាអ្នកនិយាយក៏បាន..»
<ពិតមែនហើយបងនឹងអេននី ស្រឡាញ់គ្នា...ផាច់..>និយាយចប់សម្តីភ្លាមជុងហ្គុក ក៏ទទួលបានមួយដៃភ្លេតពី ថេយ៍ ធ្វើឲមុខស្រស់សង្ហាត្រូវងាកទៅម្ខាងតាមកម្លាំងដៃវាយមិនប្រណី ។
«គិតថាខ្ញុំជាស្អី?ហេតុអីយកក្តីស្រឡាញ់ខ្ញុំលែងសើច? លោកដែលមានគិតដល់ចិត្តខ្ញុំខ្លះទេ?ខ្ញុំមិនដឹងទេថាហេតអីក៏ខ្ញុំស្រឡាញ់លោកទៅរួច ហុឹសៗ ពិតជាគួរឲអស់សំណើចខ្លាំងណាស់!!»ថេយ៍ សើចចំអកឲខ្លួនឯងទាំងទឹកភ្នែករហាម ហេតអ្វីក៏នាងស្រឡាញ់មនុស្សដូចនាយទៅរួច មនុស្សដែលយកក្តីស្រឡាញ់នាយលែងសើច ភ្លាមៗក៏ប្រាប់ថាមានសង្សរួចទៅហើយ គិតថានាងមិនចេះឈឺមែនទេ?គិតថានាងគ្មានបេះដូងទេហេស៎?
«បើស្រឡាញ់គ្នាណាស់ ក៏នៅជាមួយគ្នាចុះ!!ខ្ញុំនឹងកូនជាអ្នកចេញ ហើយរឿងលុយខ្ញុំនឹងរកមកសងលោកឲបានឆាប់បំផុតមិនបាច់បារម្មណ៍ទេ?»
«អូននៅទីនេះហើយ នៅមើលថែកូនយើង!!»
«មិចក៏បងមិនឲវាទៅជុងហ្គុក?!!ឲតែលុយនាងទៅគឺចប់បាត់ហើយ »អេននី រហ័សប្រកែកនឹងពាក្យសម្តីជុងហ្គុក មិញនេះសង្ឃឹមថា ថេយ៍នឹងបានចេញទៅហើយតើ ហេតុអីជុងហ្គុក ឃាត់?
«បានហើយអេននីអូនឈប់ទៅបានទេ យ៉ាងណាថេយ៍ក៏ជាម្តាយរបស់កូនបងដែរ!!»ដោយភ្លេចខ្លួន ជុងហ្គុក រាងតំឡើងសំឡេងដាក់អ្នកជាសង្សា កាន់តែធ្វើឲកំហឹងខឹងស្អប់ថេយ៍ កាន់តែកើនឡើងទ្វេដង។
«ព្រោះតែវាទើបបងហ៊ានតំឡើងសំឡេងដាក់អូនមែនទេ?ឬក៏អូនមានកូនឲបងមិនបានដូចវា ទើបបងស្រឡាញ់ងប់នឹងវាបែបនេះ?!!អូនមិនបានការអូនមានកូនឲបងមិនបាន ហ្ហឹុកៗ..អូនស្អប់ខ្លួនឯងណាស់..ហ្ហឹុកៗ!!»គិតដល់ត្រឹមនេះ អេននីក៏ដើរធ្វើជាតួកំសត់វិញម្តង ខណះជុងហ្គុក ទាញនាងយកមកអោប គឺកាន់តែបានចិត្តយំថែមមួយកម្រិតទៀត។
«មិនអីទេ..មិនមែនជាកុំហុសរបស់អូនទេ កុំយំអី..»សកម្មភាពទាំងប៉ុន្មានគេចមិនផុសតពីក្រសែភ្នែករបស់ថេយ៍ដែរ។ ថេយ៍ទ្រាំមិនបាននឹងបន្តមើលទៅទៀតក៏រត់ឡើងទៅខាងលើបាត់ នៅមើលធ្វើអីនាំឲឈឺ។
ជុងហ្គុក ឃើញហើយចង់ទៅលួងលោមថេយ៍ ប៉ុន្តែអេននីក៏យំ ទើបនាយមិនអាចទៅលួងថេយ៍បាន។
«អូនទៅសម្រាកសិនទៅ..ចាំបងឲគេរៀបចំបន្ទប់ឲ»ជុងហ្គុក ក្តោបស្មាទាញអេននី ចេញបន្តិច
«អឹុម..ក៏បាន..»ពេលនេះនាងត្រូវដើរតួជាកំសត់សិនឲជុងហ្គុក ទុកចិត្ត រឿងថេយ៍ ចាំចាត់ការនៅពេលក្រោយ អេននីនិយាយនៅក្នុងចិត្តទាំងញញឹមលាក់គំនួច
+ក្នុងបន្ទប់
________លី យាន

VOUS LISEZ
រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)
FanfictionTaekook bg «រាងកាយនាងជារបស់យើង!!ត្រូវចាំឲច្បាស់»ជុងហ្គុក និយាយច្បាស់ៗមួយៗ ចំណែកដែលលឺបានត្រឹមតែទឹកភ្នែក។ ____________ «បើដឹងថាបែបនេះខ្ញុំមិនព្រមចាញ់បោកការអូសទាញរបស់លោកទេ..»ថេយ៍ គេពិតជាឈឺចាប់ណាស់ត្រូវគេធ្វើបាបរាងកាយសឹងតែរាល់ថ្ងៃ មិនដែរមានថ្ងៃណាថាបានសុ...