«ប៉ាៗ....»យ៉ុងជុង ស្រែកហៅ ជុងហ្គុក ដែលជាឪពុករបស់ខ្លួន តែអ្វីដែលក្មេងទទួលបានគឺគ្មានការឆ្លើយតបពីឪពុក តែងាកមើលនាយមិនងាកមើលផង។
«ហ្ហឹុកៗ....កូនកុំហៅគេអី..ឲគេទៅចុះឲគេទៅៗ..កូនមានម៉ាក់នៅទីនេះហើយ..ហ្ហឹុកៗ..»ទ្រាំលែងបានថេយ៍ ក៏ព្រលែងទឹកភ្នែកចេញមកទាំងអោបកូនជាប់ទ្រូង យំអាណិតកូន គ្មានអ្វីឈឺចាប់ជាងពេលនេះនោះទេ ទ្រូងនេះវាស្ទើរតែព្រេះជាពីរទៅហើយ នាងសឹងតែមិនជឿរថា ជុងហ្គុក នាយធ្វើបែបនេះចំពោះកូនទាល់តែសោះ នាងសឹងតែមិនជឿរនឹងភ្នែក។
«អ្នកនាងៗ...មានរឿងអី..»វីវ៉ាន់ រត់មកត្រហេបត្រហបមករកម្តាយកូនដែលកំពុងតែយំអោបគ្នា ដោយទ្រាំមើលមនុស្សដែលនាងគោរពស្រឡាញ់យំបែបនេះមិនបាននាងក៏ចូលទៅម្នាក់ទៀត។
«បងជួយមើលយ៉ុងជុងបន្តិចទៅ..ខ្ញុំត្រូវរែកទឹកដាក់ពាងនេះឲពេញ..»ថេយ៍ ព្រលែងពីការអោបចេញវិញ។
«អ្នកនាងមិនបាច់ធ្វើទេ ទុកឲខ្ញុំជាអ្នកធ្វើវិញ..»វីវ៉ាន់
«មិនអីទេគេបញ្ជាឲខ្ញុំធ្វើ ខ្ញុំមិនចង់នាំទុកដល់បងទេ»ថេយ៍
«ប៉ុន្តែអ្នកនាងកំពុងមានផ្ទៃពោះណា...»វីវ៉ាន់ នាងក៏បានដឹងរឿងនេះដែរ នាងបានឃើញសំបុត្យនោះក៏បានយកវាមកមើល។
«បងដឹង??....»ថេយ៍
«ខ្ញុំដឹង..អ្នកនាងទៅសម្រាកទៅទុកឲខ្ញុំជាអ្នកធ្វើវិញ បើមានរឿងអីទុកឲខ្ញុំជាអ្នកដោះស្រាយដោយខ្លួនឯង អ្នកនាងកុំបារម្មណ៍អីពីខ្ញុំអី!!»វីវ៉ាន់
«ទេ...បងនាំយ៉ុងជុងទៅ..បើបងមិនចង់ឲខ្ញុំខឹង..ហ្ហឹុកៗ..»ទោះនាងអាណិតដល់កូនក៏នាងគ្មានជម្រើសសម្រាប់ជ្រើសរើសដែរនៅពេលនេះ គឺមានតែធ្វើតាមបញ្ជាតែប៉ុណ្ណោះ.. ចំណែកវីវ៉ាន់ក៏ងើបឡើងពរយ៉ុងជុង ដើរចេញទៅទាំងទឹកភ្នែក។
«ទ្រាំបន្តិចណាកូនសម្លាញ់!!ពួកយើងប្រាកដជាមិនអីទេ...នេះសំណាងហើយដែលទឹកវាមានច្រើនស្រាប់»ថេយ៍ ដើរមកមើលពាងឃើញទឹកមានច្រើនស្រាប់ រ៉ែកតែបីកូនឡាំងបន្ថែមគឺពេញហើយ នេះបែបជាយ៉ារីនាងមិនដឹងទេថាពាងជិតពេញស្រាប់។
បន្ទាប់មក ថេយ៍ ក៏ចាប់ផ្តើមរ៉ែករហូតដល់ពេញពាងទើបឈប់ ទាំងចិត្តភ័យជាមួយកូននៅក្នុងផ្ទះ ព្រោះគ្រូពេទ្យបានផ្តាំហើយថាមិនឲនាងលើករបស់ណាធ្ងន់ៗវាអាចប្រឈមនឹងការរលូតកូនបាន។
«ហ្វូរ*****...យើងធ្វើបានហើយកូនសម្លាញ់...»ថេយ៍ លើកដៃក្រវាស់ញើសលើថ្ងាសចេញនឹងដកដង្ហើមសឹងមិនដល់គ្នា ជាមនុស្សកំពុងមានផ្ទៃពោះផងឲមកធ្វើការបែបៗនេះទៀតនាងនាយអស់កម្លាំងណាស់។ថេយ៍ បម្រុងនឹងឈានជើងដើរទៅបន្ទប់ខ្លួនវិញស្រាប់តែមុខក៏ចាប់ផ្តើមងងឹតស្លុប សម្លឹងមើលទៅមុខក៏មើលមិនច្បាស់ព្រាលៗ ភ្នែកក៏ចាប់ផ្តើមទន់ម្តងបន្តិចៗរហូតដល់ខ្លួនប្រាណទម្លាក់ចុះដល់ដីជឹ។
«ថេយ៍....»ជួនជាពេលនោះ ជុងហ្គុក ក៏ចេញមកឃើញថេយ៍ ដួលសន្លប់នាយក៏រត់មកមើល មុននឹងលើកបីនាងទៅក្នុងវិមានធំ ដោយមិនខ្វល់ពីអ៊ុនយ៉ុងអ្វីសូម្បីតែបន្តិច ក្នុងចិត្តនាយពេលនេះគឺមនុស្សសន្លប់សំខាន់ជាង។
«ពួកនាងនៅធ្វើស្អី មិនឆាប់ទៅយកប្រេងខ្យល់មក...»ជុងហ្គុក បីថេយ៍រត់មកត្រហេបត្រហមមុននឹងស្រែកប្រាប់អ្នកបម្រើ។
«ចាស៎ៗ...»អ្នកបម្រើរត់ចែកជើងគ្នាព្រៀត អ្នកខ្លះរត់ទៅយកប្រេងខ្យល់ឯអ្នកខ្លះទៀតរត់ទៅដាំទឹកប្រេងខ្យល់។
«ជុង...បងយកនាងមកទីនេះធ្វើអីហាស៎??..»ព្រោះតែឃើញ កាយវិការ ជុងហ្គុក ដូចជាបារម្មណ៍ពី ថេយ៍ ភ្លេចខ្លួនទើប អ៊ុនយ៉ុងទ្រាំមិនបានស្រែកសួរទាំងច្រឡោត អាមនុស្សស្អប់មុខហើយនៅហ៊ានយកនាងមកទីនេះទៀត។
«អូនស្ងាត់មាត់ទៅបានទេ?...កុំមកខ្វល់ទៅមួយបង បើមិនជួយកុំស្រែកដាក់បង!!»មិនខ្វល់ថាសម្តី នាយនិយាយប៉ះពាល់យ៉ាងណានោះទេ តែមនុស្សបាយខឹងកុំមករឹងជាមួយ។
«ថេយ៍...អូនយ៉ាងមិចហើយ?ហិតប្រេងខ្យល់បន្តិចទៅ!!»ជុងហ្គុក លើកថេយ៍ឲមកផ្អែកនឹងទ្រូងរបស់នាយ មុននឹងដាក់ប្រេងខ្យល់ឲនាងស្រូបក្លិន។ឯ អ៊ុនយ៉ុង ក្រលែងខ្លួនឡើងទៅខាងលើបាត់ជាមួយចិត្តខឹងស្អប់គុំគួន
«លោក...ចេញទៅកុំមកប៉ះខ្ញុំ..»ដៃដែលគ្មានកម្លាំងប្រឹងរុញមនុស្សមាឌធំចេញពីខ្លួនកុំឲមកប៉ះខ្លួនទៀត។
«កុំពុងតែឈឺមានដឹងខ្លួនដែរទេ?នេះញាុំថ្នាំខ្យល់សិនទៅ»ជុងហ្គុក
«យកចេញទៅ..អ៊ួក...»ថេយ៍ ទម្លាក់ជើងដៃ ដៃខ្ទប់មាត់រត់ទៅបន្ទប់ទឹក។
____________
លី យាន
أنت تقرأ
រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)
أدب الهواةTaekook bg «រាងកាយនាងជារបស់យើង!!ត្រូវចាំឲច្បាស់»ជុងហ្គុក និយាយច្បាស់ៗមួយៗ ចំណែកដែលលឺបានត្រឹមតែទឹកភ្នែក។ ____________ «បើដឹងថាបែបនេះខ្ញុំមិនព្រមចាញ់បោកការអូសទាញរបស់លោកទេ..»ថេយ៍ គេពិតជាឈឺចាប់ណាស់ត្រូវគេធ្វើបាបរាងកាយសឹងតែរាល់ថ្ងៃ មិនដែរមានថ្ងៃណាថាបានសុ...