«យកចេញទៅ..អ៊ួក...»ថេយ៍ ទម្លាក់ជើងចុះ ឯដៃខ្ទប់មាត់រត់ទៅបន្ទប់ទឹក«ថេយ៍!!!អូនយ៉ាងមិចហើយ..»គ្រាន់តែឃើញថេយ៍ រត់មកក្អួតភ្លាមនាយក៏រហ័សចូលទៅជួយរឺតខ្នងឲនាង។
«អ៊ួក...ខិខិ..អ៊ួក..»ថេយ៍ មិនតបគិតតែឆ្ងោកមុខនឹងចានបន្គន់ក្អួតយកៗដល់អស់ពីពោះរលីង ខណះខ្លួនក៏ទម្លាក់ចុះព្រោះតែអស់កម្លាំងចង់ក្រោកក៏ក្រោកមិនរួច ជុងហ្គុក ឃើញបែបនេះក៏លើកបីនាងឲទៅសម្រាកនៅបន្ទប់របស់នាយ។
«ន៎ែ..ឯងឃើញអ្នកនាងថេយ៉ុងទេ..នួកៗ..»វីវ៉ាន់រត់ពរ យ៉ុងជុង មកសួរអ្នកបម្រើម្នាក់ទៀត អ្នកបម្រើម្នាក់ទៀតក៏ធ្វើមាត់ស្រួចៗតម្រង់ទៅជុងហ្គុក ដែលកំពុងបី ថេយ៍ទៅខាងលើ។
មួយស្របក់ក្រោយ
«ហឹុម...»ថេយ៍ ក្រហឹុមក្នុងបំពងកបញ្ជាក់នៃការភ្ញាក់របស់ម្ចាស់សំឡេង។ ថេយ៍ ងើបមើលជុំវិញបន្ទប់ក៏រហ័សស្ទុះងើបយ៉ាងលឿនស្លេវស្លន់ស្លោដូចជាមាន់រកពង។
ក្រាក
ទ្វាបន្ទប់ក៏បន្លឺឡើង ថេយ៍ងាកទៅមើលឃើញ ជុងហ្គុក ដើរចូលមកជាមួយនឹងស៊ុបមួយចាន។
«អូនងើបហើយមែនទេ?..នេះញាុំស៊ុបសិនទៅបងធ្វើយកមកឲ!!»ជុងហ្គុក ទាញកៅអីមួយយកដាក់មកដាក់ស៊ុបនៅក្បែរ ថេយ៍ ដែលនាងអង្គុយសម្លក់មគេនោះ។
«ទេ...»មួយមាត់យ៉ាងខ្លីចេញពីបបូរមាត់តូចគួរឲខ្នាញ់ នាយខំធ្វើយកមកឲដៃផ្ទាល់ដៃនាងបែរជាបដិសេធមិនព្រមញាុំ។
«ញាុំសិនទៅ.កុំចចេស..ដឹងថាខ្លួនឯងឈឺហើយមានទៅរកពេទ្យឬអត់?!!»ជុងហ្គុក សួរដោយក្តីបារម្មណ៍ ពីមុនធ្លាប់តែមុខមាត់មានសាច់មានឈាម តែពេលនេះប្រែទៅជាស្លេកស្លាំងដូចមនុស្សគ្មានឈាម។
«មកខ្វល់អីជាមួយខ្ញុំុំ?ទោះខ្ញុំស្លាប់ឬរស់យ៉ាងណាក៏វាជាជីវិតខ្ញុំ..ជៀសចេញខ្ញុំត្រូវការចេញពីបន្ទប់នេះ!!ខ្ញុំមិនចង់នៅនាំតែចង្រៃនោះទេ»ថេយ៍ បម្រុងងើបតែជុងហ្គុក ឃាំងនាងជាប់។
«នៅញាុំស៊ុបចេញ បើមិនញាុំកុំសង្ឃឹមថាអាចចេញពីបន្ទប់នេះបានឲសោះ»ជុងហ្គុក និយាយទាំងខាំមាត់ខ្នក់ខ្នាញ់នឹងចរឹករឹងរូស ចចេសរបស់ ថេយ៍ នាងនិយាយមិនចេះស្តាប់គ្នាពិតមែន។
YOU ARE READING
រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)
FanfictionTaekook bg «រាងកាយនាងជារបស់យើង!!ត្រូវចាំឲច្បាស់»ជុងហ្គុក និយាយច្បាស់ៗមួយៗ ចំណែកដែលលឺបានត្រឹមតែទឹកភ្នែក។ ____________ «បើដឹងថាបែបនេះខ្ញុំមិនព្រមចាញ់បោកការអូសទាញរបស់លោកទេ..»ថេយ៍ គេពិតជាឈឺចាប់ណាស់ត្រូវគេធ្វើបាបរាងកាយសឹងតែរាល់ថ្ងៃ មិនដែរមានថ្ងៃណាថាបានសុ...