ភាគទី39 :នៅមកបានសម្តីទៀត!

2K 121 14
                                    


     ព្រឹកថ្ងៃថ្មីក៏បានឈានមកដល់ ថេយ៍កំពុងតែញ៉ាប់ដៃញ៉ាប់ជើងរៀបចំទបលក់របស់ខ្លួន ដោយមាន យ៉ុងជុងនៅទីនោះ ហើយក៏បានយាយសយជួយរៀបចំរបស់របរដែរ។

      «សួរស្តី!!..មានអ្វីឲខ្ញុំជួយឬអត់»នេះព្រឹកមិនទាន់ទេ ជុងហ្គុក មកដល់ផ្ទះ ថេយ៍ បាត់ហើយ ។

     «នេះលោកទៀតហើយ?...ខ្ញុំមិនរំខានលោកទេចេញទៅវិញទៅ.. »ធុញណាស់លោកអើយ ព្រឹកមិនទាន់នាយមកដល់ផ្ទះខ្លួនបាត់ មិនយល់នោះទេថាហេតុអ្វីនាយមករវល់ជាមួយនាង កាលពីយប់មិញក៏ដូចគ្នា។

     «ប៉ុន្តែខ្ញុំចង់ជួយ!!»មិនខ្វល់ថា ថេយ៍ ហាមយ៉ាងណា ជុងហ្គុក នៅតែមានះជួយឲទាល់តែបាន នាយជួយរៀបចំទាល់តែរួចរាល់។

     «ម៉ាក់ៗ..លោកពូជាអ្នកណា?!»ដោយសាតែការចង់ដឹងរបស់ក្មេង ទើបបណ្តាលឲ យ៉ុងជុង សួរទៅអ្នកជាម្តាយ។

      «គេជាអ្នកណាកូនកុំទៅខ្វល់ជាមួយគេអី..»យ៉ុងជុង សម្លឹងមើល ជុងហ្គុក ភ្លឹសៗហាក់មាននិស្ស័យជាមួយនាយ ។

     «ពូជាអ្នកនៅក្បែផ្ទះរបស់នឹងហើយ.ផ្ទះពូនៅជិតនោះ បើឯងទំនេរអាចទៅលែងបានណា ពូស្វាគមន៍ឯងជានិច្ច.»ជុងហ្គុក និយាយទាំងញញឹមទៅកាន់កូន ចំណែកអាល្អិតពេលបានលឺចឹងដូចជាត្រូវរ៉ូវជាមួយ ជុងហ្គុក សម្បើមណាស់ ធ្វើឲថេយ៍ មិនយល់ដូចគ្នា.ជាធម្មតា យ៉ុងជុង មិនសូវចូលចិត្តមនុស្សប្្លែកមុខទេ តែនេះស្អី?ត្រូវជាមួយ នាយម្លេះ?។

     «នេះលោកកំមកបបួលកូនខ្ញុំណា..»ថេយ៍ ងើបមុខឡើងនិយាយទាំងច្រឡោត ខឹងផងខ្នាញ់នឹង សម្តី ជុងហ្គុក ផង សុខៗមកបបួលកូននាងផ្តេសផ្តាសអញ្ជឹង។

     «លោកឆាប់ចេញពីផ្ទះខ្ញុំទៅ!!!»ថេយ៍

     «នេះខំមកជួយហើយមិននៅឲញាុំបាយមួយពេលសិនទេឬ?»ជុងហ្គុក

     «អ្នកណាអញ្ជើញលោកឲមកជួយ?..»ត្រូវហើយនាងមិនបានហៅឲមកជួយទេ នាយទេជាអ្នករឹងមកជួយខ្លួនឯង ហើយមកចង់បានបាយទឹកស្អី?នាាងមិនគំរីសទេ តែមកពីមិនចូលចិត្តមុខនាយច្រើនជាង។

     «ម៉ាក់ៗ..ឲលោកពូនៅញាុំបាយជាមួយយើងសិទៅណា..ណាៗ..ម៉ាក់ៗ»យ៉ុងជុង អោបជើងអង្រួនជើង ថេយ៍ តិចៗជាការអង្វរក។

     «ក៏បាន...ខ្ញុំមិនចង់ឲលោកញាុំប៉ុន្មានទេ ប៉ុន្តែមកពីខ្ញុំយល់ដល់កូនខ្ញុំច្រើនជាង..តោះទៅញាុំបាយ»ជុងហ្គុក ក៏លួចសប្បាយអរក្នុងចិត្តមិនតិចដែរ។

    បន្ទាប់មកពួកគេក៏នាាំគ្នាញាុំបាយ បើ ថេយ៍ វិញទឹកមុខមិនស្រស់ទេក្រម៉ូវរហូតព្រោះនៅខ្នើសចិត្តនឹង ជុងហ្គុក ខណះ ជុងហ្គុក លួចដៀងភ្នែកញញឹមដាក់ ថេយ៍ រហូត សប្បាយចិត្តខ្លាំងណាស់ពេលបានញាុំបាយជួបជុំគ្រួសាម្តងទៀតមានទាំង ប៉ា ម៉ាក់ នឹង កូន។

     «បើរួចហើយល្មមចេញទៅវិញបានហើយ ..»ថេយ៍

    «ម៉ាក់ៗឲលោកពូនៅលែងជាមួយអូនសិនទៅណា..អូនអត់មានអ្នកលែងជាមួយ កូនអផផ្សុកណាស់..ឲលោកពូនៅសិនទៅណាម៉ាក់ៗ..!!!»អាល្អិតនៅតែទទូចសុំឲ ជុងហ្គុក នៅលែងជាមួយ។

     «មិនបាន!!កូនទៅស្អិតស្នាលជាមួយមនុស្សប្លែកមុខតាំងពីពេលណាមកហាស៎!!»ថេយ៍ ទាញ យ៉ុងជុង ឲចេញឆ្ងាយពី ជុងហ្គុក បន្តិចកុំឲនៅជិតគ្នាពេកបើមិនចឹងអាល្អិតច្បាស់ជាទទូចសុំឲនាយម្នាក់នោះនៅនេះឯង ។

      «ផ្ទះនៅនេះឯងតើ ..»ជុងហ្គុក ធ្វើជាព្រិចភ្នែកព្រិចញាុំៗនិយាយធ្វើសំឡេងតូចៗ។

     «លោកកុំមកចេះ..ខ្ញុំឲបាយមួយពេលហើយចង់បានស្អីទៀត?»បានបាយមួយពេលហើយម្ចាស់ផ្ទះដេញហើយនៅមិនទៅទៀត គ្រឺតណាស់អាមកធ្វើមុខមាត់ស្អីនោះដាក់នាងអត់មិនបានចង់តែដាក់ឲបែកមុខតើ។

      «បើមិនសុខចិត្ត ទៅញាុំបាយផ្ទះខ្ញុំម្តងទៅ..»មើលៗសម្តីចាក់ទឹកមិនលិចទាល់តែសោះ ថាមួយតមកវិញពីរម៉ែត្រ។

     «នៅមកបានសម្តីទៀត!!តិចបានក្បាយមួយវែកអាឡូវហើយ!!»លឺនាយនិយាយម្តងៗ ថេយ៍ នាងសឹងតែទប់កំហឹងមិនបានហើយតើ។

      «ម៉ាក់ៗឲពូៗនៅលែងមួយអូនទៅណា..ហិុកៗ..»អាល្អិតចាប់ផ្តើមបញ្ចេញទឹកភ្នែកអង្វកអ្នកជាម្តាយ។

      «ហ្វូរ...ក៏បាន..បានតែម្តងនេះទេគ្មានលើកក្រោយទៀតទេ!!»ដោយអស់ជម្រើសនឹងការបដិសេធ ថេយ៍ ក៏យល់ព្រម ព្រោះនាងមិនចង់ឃើញទឹកភ្នែករបស់កូន ។

      «យេស៎..អគុណ mommy ជុប**»បានលឺហើយយ៉ុងជុងក៏ហក់លោតអរកខិបកខុប មុននឹងឡើងលើតុថើបម្តាយមួយខ្សឺត។មិននៅបន្ត ថេយ៍ ក៏ដើរមកកន្លែងលក់បាត់ជាមួយនឹងយាយសយ ដោយទុកឲ ជុងហ្គុក នឹង យ៉ុងជុងនៅតែ2នាក់ក្នុងផ្ទះ។

____________សុំទោសដែលបាត់យូរ ដោយសាadminរវល់ដើរលែង ហើយមិនបានប្រាប់ដំណឹងធ្វើឲអ្នកទាំងអស់គ្នារងចាំ

លី តាម

រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)Where stories live. Discover now