«ប៉ា****»ពេលលឺមនុស្សធំហៅខ្លួនឯងថាប៉ា យ៉ុងជុង ក៏បន្លឺឡើងតិចៗម៉ាអាច ជុងហ្គុក ស្តាប់លឺ ទើបនាយក្តោបស្មាទាញ យ៉ុងជុង ឲឆ្លាតបន្តិចមុននឹងតប«ចាំប៉ាបកស្រាយឲកូនស្តាប់នៅពេលក្រោយណា!!»ជុងហ្គុក និយាយទាំងទាញកូនយកមកអោបភ្ជាប់ជាមួយក្តីស្រឡាញ់ដែលមិនអាចកាត់ថ្លៃបាន។
ង៉ាៗ...ង៉ាៗ..
រំលងផុតទៅប្រហែល1ម៉ោងជាង សំឡេងក្មេងយំក៏បន្លឺឡើង ធ្វើឲអ្នកនៅខាងក្រៅឯណេះអន្ទះសាចង់ចូលទៅមើលឃើញមុខកូនឆាប់ៗ។
+ក្រាក
«អ្នកណាជាសាច់ញ្ញាត្តរបស់អ្នកជំងឺ..»លោកដុកទ័រ
«ខ្ញុំ.!!ខ្ញុំជាស្វាមីរបស់នាង..»គ្រាន់តែឃើញគ្រូពេទ្យចេញមកហើយសួរ ជុងហ្គុក រហ័សចូលទៅជិតមុននឹងឆ្លើយតប។
«ចូលរួមត្រេកអរផង ទាំងម្តាយនឹងកូនសុខភាពល្អណាស់ ខ្ញុំនឹងឲគេរៀបចំបន្ទប់ថ្មីជូន..»បន្ទាប់ពីប្រាប់រួចគ្រូពេទ្យក៏ដើរចេញទៅ ហើយក៏ឃើញគ្រូពេទ្យស្រីរុញ ថេយ៍ ដែលសន្លប់នោះទៅដាក់នៅបន្ទប់សម្រាកធម្មតា ។ បានជាគ្មានវត្តមាន យ៉ុនស៊ូនៅទីនោះ ដោយសាតែនាយមិនមែនជាគ្រូពេទ្យខាងបង្កើតទារក នាយជាគ្រូពេទ្យខាងផ្នែកផ្សេង។
«ប្រពន្ធខ្ញុំកើតអីបានជាសន្លប់បែបនេះ?..ហើយចុះឯណាកូន?..»មកដល់បន្ទប់សម្រាករបស់ ថេយ៍ ជុងហ្គុក សួរឡើងរកកូនភ្លាម។
«អ្នកជំងឺមិនបានកើតអ្វីទេ គ្រាន់តែអស់កម្លាំង បន្តិចទៀតនឹងដឹងខ្លួនហើយ ក្មេងបន្តិចទៀតគ្រូពេទ្យនឹងយកគេមកហើយលោក..»ពេទ្យស្រីម្នាក់រៀបរាប់ប្រាប់ទៅ ជុងហ្គុក ឲដឹងតាមមើលទឹកមុខនាយដូចជាបារម្មណ៍ខ្លាំងណាស់ នេះជាធម្មតាទេសម្រាប់ស្វាមីដែលបារម្មណ៍ពីប្រពន្ធ។
និយាយមិនទាន់បានប៉ុន្មានផង គ្រូពេទ្យម្នាក់ទៀតបានរុញទារកចូលមក។
«កូន...»ជុងហ្គុក រលីងរលោងទៅលើកបីក្មេងយកមកបី រឿងបីក្មេងងាយស្រួលហើយសម្រាប់នាយ ណាមួយកាល យ៉ុងជុង នៅកូនង៉ានាយធ្លាប់បីរួចមកហើយអាចថាចេះពីអង្កាលនឹងមក។
ČTEŠ
រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)
FanfikceTaekook bg «រាងកាយនាងជារបស់យើង!!ត្រូវចាំឲច្បាស់»ជុងហ្គុក និយាយច្បាស់ៗមួយៗ ចំណែកដែលលឺបានត្រឹមតែទឹកភ្នែក។ ____________ «បើដឹងថាបែបនេះខ្ញុំមិនព្រមចាញ់បោកការអូសទាញរបស់លោកទេ..»ថេយ៍ គេពិតជាឈឺចាប់ណាស់ត្រូវគេធ្វើបាបរាងកាយសឹងតែរាល់ថ្ងៃ មិនដែរមានថ្ងៃណាថាបានសុ...