«នេះខ្ញុំនៅកន្លែងណា?!!ហើយខ្ញុំកើតអ្វី?!!»taeនិយាយខ្សាវៗទាំងខំបើកភ្នែកសម្លឹងមើលជុងហ្គុកភ្លឹសៗ នាងដូចមិនមានកម្លាំងនៅក្នុងខ្លួន ល្ហិតល្ហៃ មុខក៏ចាប់ផ្តើមវិលស្រពិចស្រពិល«ទីនេះជាមន្ទីពេទ្យ!!ហើយនាងក៏មិនបានកើតអ្វីដែរ គ្រាន់តែជាអាការ:អ្នកមានផ្ទៃពោះ នាងចាញ់ខ្លាំងទើបធ្វើឲសន្លប់បែបនេះ!!សម្រាកវិញសិនទៅដើម្បីមានកម្លាំងឡើងវិញ»ជុងហ្គុកនិយាយធ្វើដូចធម្មតាៗប៉ុន្តែអ្នកដែរស្តាប់ឯណោះវិញបើកភ្នែកធំៗប៉ុនពងមាន់ នាងស្តាប់មិនច្រឡំទេមែនទេ?
«លោ..លោកថាមិច?ខ្ញុំ..អ្ហឹុកៗ.!!!»tae លើកដៃញញីរញញ័រមកអង្អែលពោះខ្លួនឯងថ្នមៗព្រមជាមួយតំណក់ទឹកភ្នែកដោយក្តីរំភើប ខំហើបមាត់និយាយសឹងតែមិនចង់រួច
«ហឹុម..ចាំស្តាប់ណា!!នាងកំពុងតែមានកូនហើយដឹងទេ?.កុំយំអីវាមិនល្អដល់សុខភាពកូនយើងទេ.»ជុងហ្គុកនិយាយមួយៗច្បាស់ៗ..ខណ:ដៃមាំក្រាស់លើកទៅផ្តិតជូតទឹកថ្លាៗចេញពីថ្ពាល់សរលោងរបស់នាងតូច
«លោកនឹងមិនបោះបង់ខ្ញុំនឹងកូនចោលទេមែនទេ?ខ្ញុំខ្លាចណាស់ ខ្លាចថ្ងៃណាមួយលោកបោះបង់ខ្ញុំចោល ខ្ញុំមានអារម្មណ៍ថាភ័យខ្លាច..»ថេយ៍ និយាយទាំងអណ្តឺតអណ្តក់ព្រោះតែនាងបានយំខ្លាំងពេក
«ហេតុអីក៏សួរបែបនេះ...!!!??????យើងនឹងមិនបោះបង់កូននឹងម្តាយរបស់កូនយើងចោលនោះទេ កុំខ្លាចអី យើងនឹងមើលថែនាងឲបានល្អ..»ជុងហ្គុកចាប់ដៃថេយ៍យកមកអង្អែលថ្នមៗជាការលួងលោម គ្រាន់តែលឺប្រយោគថេយ៍និយាយវាធ្វើឲបេះដូងនាយលោតញ៉ាប់ខុសពីធម្មតា តើនាយធ្វើត្រូវហើយមែនទេ?
«គេងទៅណា..ចាំយើងចេញទៅរកទិញអីមកឲញាុំ »ថេយ៍ងក់ក្បាលហើយក៏ចាាប់ផ្តើមសំងំគេង ឯជុងហ្គុកនាយមិនទាន់បានទៅទិញនោះទេ ប៉ុន្តែនាយត្រឡប់ទៅភូមិគ្រឹះព្រោះថាមានរឿងត្រូវចាត់ការ
+ភូមិគ្រឹស
«មនុស្សមួយទាំងមូលហេតុអីក៏បណ្តោយឲឈឺមិនដឹងហាស៎!!នេះកុំតែយើងត្រឡប់មកមុនម៉ោងទេប៉ុណ្ណេះមិនដឹងថាប្រពន្ធកូនយើងទៅជាយ៉ាងណាហើយទេ?!!បើមានរឿងអ្វីកើតឡើងពួកឯងកំសង្ឃឹមថារួចខ្លួនឲសោះ»សំឡេងស្រែឡូឡាថាស្តីឲអ្នកបម្រើក្នុងភូមិគ្រឹះលឺទ្រហឹងពេញនឹងនោះគ្មានអ្នកណាក្រៅពី ចន ជុងហ្គុកនោះទេ
«អ្នកប្រុសុំ!!...ឲម៉ែដោះសុំទោសនេះជាកំហុសរបស់ខ្ញុំដែលទុកឲអ្នកនាងគេងឈឺទាំងមិនដឹង!!
តែអ្នកណាគេមានកូនឬអ្នកប្រុស??»ម៉ែដោះគាត់ក៏ចូលខ្លួនជំនួស«ថេយ៉ុងនាងផ្ទៃពោះ !!!ហើយមួយទៀតចាប់ពីពេលនេះទៅត្រូវគោរពថេយ៉ុងឲដូចគោរពខ្ញុំ យល់ទេ
!!!>ជុងហ្កុកប្រាប់ទៅម៉ែដោះរួចទើបនាយងាកមកនិយាយប្រាប់អ្នកបម្រើវិញ«បាទ/ចាស៎»
មិននិយាយបន្តជុងហ្គុកក៏ដើរចូលទៅផ្ទះបាយ សឹងតែមិនជឿរនឹងភ្នែកអ្នកបម្រើ ដែលជុងហ្គុកចូលផ្ទះបាយថែមទាំងធ្វើម្ហូបទៀតផង
«ទុកឲម៉ែដោះធ្វើវិញអ្នកប្រុស!!អ្នកប្រុសទឹមតែមកពីមើលអ្នកនាងហត់សម្រាកសិនក៏បាន>ម៉ែដោះ
«មិនអីទេ...ខ្ញុំចង់ធ្វើពិសេសសម្រាប់ថេយ៍នឹងកូនក្មុងផ្ទៃ..»និយាយនាយក៏ចាប់ផ្តើមធ្វើ ពេលរួចរាល់នាងរហ័សយកទៅមន្ទីពេទ្យ នាយចេញមកយូរហើយខ្លាចថេយ៍ភ្ញាក់ឡើងមិនឃើញ
ក្រាក សំឡេងបើកទ្វាបន្ទប់អ្នកជំងឺបន្លឺឡើងដោយស្នាដៃជុងហ្គុក នាយងាកមើលថេយ៍ក៏ឃើញថានាងកំពុងតែគេងបែរខ្នង បែបជាមិនទាន់ភ្ញាក់ទេតាមមើល
«ហេតុអីក៏ទៅយូរខ្លាំងម្លេះ?ខ្ញុំនឹងកូនចាំយូរណាស់..ហ្អឹុកៗ»នេះហើយអ្នកមានផ្ទៃពោះម្តងក៏សើច ពេលចង់យំក៏យំហើយក៏ឆាប់តូចចិត្តណាស់ដែរ អារម្មណ៍មិនទៀងទេ
«អូរៗ..អ្នកណាធ្វើឲអូនយំនោះហាស៎..នេះអូនក្រោកមកយូរហើយមែនទេ?ដោយសារបងមានការសំខាន់ទើបយូរបែបនេះ!!»ជុងហ្គុកចូលមកអោបលួងលោមថេយ៍ មុននឹងនិយាយប្រាប់ថានាយមានការសំខាន់ទើបយូរ
«សំខាន់ជាងខ្ញុំនឹងកូនទៀតមែនទេ..»ថេយ៍ងើយមុខមកសម្លឹងមើលជុងហ្គុកដោយថ្ពាល់ទាំងគូដាបជាប់តំណក់ទឹកភ្នែក
«អូនត្រូវតែសំខាន់ជាងហើយ..បងមានការត្រូវដោះស្រាយមែនណា!!ឈប់ខឹងទៅណា..»ជុងហ្គុក
«គ្មានលើកក្រោយទៀតទេណា!!»ថេយ៍
«អឹម..បងសន្យា..មោះមកញាុំបបរវិញ បងខំធ្វើដោយផ្ទាល់ដៃណា!!»ជុងហ្គុក
+2ខែកន្លងផុត
_________បានតែតិចទេណា
លី យាន

VOCÊ ESTÁ LENDO
រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)
FanficTaekook bg «រាងកាយនាងជារបស់យើង!!ត្រូវចាំឲច្បាស់»ជុងហ្គុក និយាយច្បាស់ៗមួយៗ ចំណែកដែលលឺបានត្រឹមតែទឹកភ្នែក។ ____________ «បើដឹងថាបែបនេះខ្ញុំមិនព្រមចាញ់បោកការអូសទាញរបស់លោកទេ..»ថេយ៍ គេពិតជាឈឺចាប់ណាស់ត្រូវគេធ្វើបាបរាងកាយសឹងតែរាល់ថ្ងៃ មិនដែរមានថ្ងៃណាថាបានសុ...