ភាគទី២៥:ខ្ញុំរអើមលោកណាស់!

2K 93 2
                                    


      +ភូមិគ្រឹះ

      «ហឹុម..ជុងបងមកវិញហើយមែនទេ?..អូនចាំបងញាុំបាយជាមួយយូរណាស់ដឹងទេ? »ជុងហ្គុក ឈប់ឡានភ្លាម អ៊ុនយ៉ុង រហ័សទៅទទួលភ្លេត ដោយមិនភ្លេចងាកទៅសម្លក់ ថេយ៍ ដែលកំពុងមើលមកពួកគេដូចគ្នា នេះប្រាកដជាចេញទៅក្រៅជាមួយគ្នាច្បាស់ណាស់។

     «បងញាុំរួចហើយអូនទៅញាុំចុះ សឺត បងទៅសិនហើយ តោះ ថេយ៍ បងជូនទៅបន្ទប់ »ជុងហ្គុក បែរមកនិយាយប្រាប់ អ៊ុនយ៉ុង ជាមួយស្នាមថើបមួយខ្សឺត មុននឹងដើរមកជិត ថេយ៍ ហើយក៏ដើរកៀកចង្កេះ ថេយ៍ ចេញទៅធ្វើឲអ្នកមើលនោះកើតចិត្តមិនសុខចិត្តកាលដែលជុងហ្គុកធ្វើបែបនេះ។

     «អាយ៎..កុំឲដល់វេន្តយើងម្តងឲសោះ»ពេលជុងហ្គុក ចេញទៅផុតទើបនាងបញ្ចេញកំហឹងមានទាំងប៉ុន្មានចេញមក ដឹងទេថានាងទ្រាំទប់មិនបញ្ចេញតាំងពីឃើញ ថេយ៍ ចេញពីក្នុងឡានជាមួយ ជុងហ្គុកមកម្លេះ។

     «ជុជុៗ..ទីនេះមិនមែនជាកន្លែងមនុស្សឆ្គួតសម្រាប់ស្រែកទេ សុំឆ្កែ អស៎ច្រឡំមិនមែនទេ សុំអ្នកនាងរក្សាភាពស្ងប់ស្ងាត់»វីវ៉ាន់ ដាក់មួយប្រយៅគ ធ្វើឲអ្នកដែលស្រែកមិញនេះសម្លក់នាងដូចចង់សីុសាច់ហុតឈាមគ្នាទាំងរស់។

      «នាងឯង....អាយ៎.... >អេននី
មិនអាចធ្វើអ្វីបានក្រៅតែពីស្រែក។

      ងាកមកមើលបន្ទប់តូចចង្អៀតឯណេះវិញដែលមានមនុស្សបីនាក់គឺ ប៉ា ម៉ាក់ ហើយនឹងកូន ថេយ៍បានដាក់ឲកូនគេងលក់ហើយទើបបែរមកមើលអ្នកដែលអង្គុយមើលមកនាងនោះធ្វើមិនដឹង។

    «អស់ការងារអីរបស់លោកហើយ សូមអញ្ជើញអាចចេញទៅវិញបាន»ថេយ៍

   «អ្នកណាថាអស់??»ថាហើយ ជុងហ្គុក ក៏ដើរតម្រង់មករក ថេយ៍ ។

     <ន៎ែ!!ចង់ធ្វើអី?ឆាប់លែងខ្ញុំភ្លាម>ថេយ៍ ភ្ញាក់ព្រឺតនៅពេលមានបាតដៃមួយគូមកអោបចង្កេះនាងពីក្រោយ មិនត្រឹមតែអោបនោះទេនៅមានអាឆ្លៀតថើបស្នៀតផ្កានាងយ៉ាងច្រឡឺម។

     «អឹម....»មិនឲថេយ៍ រើទាន់ ជុងហ្គុក ក៏ចាប់នាងបែរមកនឹងបង្រគប់លើបបូរមាត់ពណ៌សីុជម្ពូរនោះ បឺតជញ្ជក់យ៉ាងជក់ចិត្ត ប្តូរពីបឺតជញ្ជក់ហើយ ជុងហ្គុក ក៏ផ្តួល ថេយ៍ ទៅលើពូកឡើងទ្រមពីលើនាង ចាប់ដៃទាំងពីរផ្គួបឡើងទៅលើផុតក្បាល។

រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)Hikayelerin yaşadığı yer. Şimdi keşfedin