ភាគ23:ឯងបានលឺទេនាងល្ងង់!

1.8K 97 10
                                    


        «បងគិតមើលសិន..»នេះនាយឆ្លើយថាគិតមើលសិនចឹងហេស៎ ចុះបើ ជុងហ្គុក ធ្វើតាមសម្តីអេននីមែននោះគិតយ៉ាងមិច?

      «បាន!!តែកុំគិតយូរពេកអូនចាំស្តាប់ចម្លើយ..អូនមានការចេញទៅក្រៅជាមិត្តភក្តិមួយភ្លេតល្ងាចបន្តិចទើបមកវិញ..»មាត់និយាយថាព្រមទុកពេលឲជុងហ្គុក គិតមើលប៉ុន្តែក្នុងចិត្ត អេននី វិញមិនដូចអ្វីដែលនាងនិយាយឡើយ គិតមើលៗ ។ មិននៅបន្ត អេននី ក៏ដើរសម្តៅទៅរកឡានបើកចេញទៅក្រៅបាត់។

        «ឯងឃើញទេ.ឯងបានលឺទេ.ហឹុសៗ..ហ្ហឹុកៗ គ្រប់យ៉ាងគេគ្រាន់តែបោកឯងប៉ុណ្ណោះនាងល្ងង់..ហឹុកៗ.បើខ្ញុំអស់ការអត់ទ្រាំពេលណាខ្ញុំមិននៅជាន់ទីនេះទៀតឡើយ..» ការសនារវាងអេននី នឹង ជុងហ្គុកអម្បាញ់មិញ ថេយ៍ បានស្តាប់លឺទាំងអស់ ប៉ុន្តែសួរថានាងអាចធ្វើអ្វីបាន ក្រៅពីខ្ទប់មាត់ប្រឹងខ្ទប់សំឡេងយំកុំឲគេលឺ ។

    +យប់

    បន្ទាប់ពីបានដឹងបានស្តាប់លឺនៅរឿងថ្ងៃមិញ ថេយ៍ក៏រហ័សរើមកនៅបន្ទប់អ្នកបម្រើភ្លាម ហើយក៏មិនភ្លេចយកកូនមកជាមួយដែរ នាងមិនអាចទុក យ៉ុងជុង ឲនៅជាមួយពួកមនុស្សបោកប្រាស់អស់នោះទេ។

    ចំណែក ជុងហ្គុក វិញនាយក៏មិនបានមករក ថេយ៍ដែរ ឬក៏ មកសួរសុខទុកអ្វីបន្តិចក៏គ្មានដែរ។

    «អេននី នៅមិនទាន់មកវិញទៀតហេស៎?»មកអង្គុយនៅតុអាហារភ្លាមសំណួរដំបូងសួរទៅកាន់អ្នកបម្រើនៅជិតនោះគឺ សួររកសង្សាសំណព្វចិត្តរបស់នាយមុនគេតែម្តង។

    «ចា៎គឺនៅទេអ្នកប្រុស..»

«ដួសបាយមក..ហើយចុះ.........ថេយ៍វិញមានមកញាុំបាយទេ?»ស្ងាត់បន្តិច ទើបនាយសួររក ថេយ៍ កន្លះថ្ងៃតាំងពីថេយ៍ រើចេញពីបន្ទប់នាយក៏មិនទាន់បានទៅមើលកូនដូចគ្នា មិនដឹងថាយ៉ាងមិចហើយនោះទេ។

   «ចា៎នៅមិនទាន់ឃើញមកញាុំទេអ្នកប្រុស..»

   «រៀបចំដាក់ថាសមួយមកទុកយើងយកទៅឲនាងដោយខ្លួនឯង..»ថាហើយនាយក៏ អង្គុយ ញាុំអាហារម្នាក់ឯងម៉េងម៉ងៗ ធ្លាប់តែរាល់ដងមាន ថេយ៍ អង្គុយរួមតុជាមួយ តែពេលនេះគឺ....គ្មាន...វាហាក់ដូចជាបាត់បង់អ្វីម្យ៉ាង បណ្តាលឲនាយក្រាស់ហូបបាយទាំងគ្មានជាតិ ញាុំបានមួយម៉ាត់ពីម៉ាត់ ជុងហ្គុក ក៏ងើបឡើងដើរកាន់ថាសអាហារដំដៅទៅរកបន្ទប់អ្នកបម្រើ ដែលមាន ថេយ៍នៅទីនោះ។

រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)Hikayelerin yaşadığı yer. Şimdi keşfedin