ភាគទី10:មនុស្សរបស់យើង!

2.4K 95 2
                                    


      +Jk Group

«អង្គុយលែងនៅក្នុងនេះសិនហើយយើងមានប្រជុំ ហាមទៅណាឲសោះលឺទេ»ថេយ៍ក៏ងក់ក្បាលផ្ងក់ៗ ទើបជុងហ្គុកដើរទៅបន្ទប់ប្រជុំ

«ហេតុអីគេទៅយូរខ្លាំងម្លេះណ៎...ហឺុយ៎....ធុញខ្លាំងណាស់.ឲនៅតែក្នុងបន្ទប់ធ្វើការ»ចេះតែចាំជុងហ្គុកពីបន្តិចទៅបន្តិចនាងតូចថេយ៍ក៏ចាប់ផ្តើមរអ៊ូរទាំនឹងធុញថប់ នៅតែក្នុងបន្ទប់ម្នាក់ឯងមិញម៉ង់ៗចង់ទៅណាក៏មិនបាន។ថេយ៍ដាក់ខ្លួនអង្គុយផ្តេកខ្លួននឹងសាឡុងមួយជំហទើបសំងំគេងក៏លង់លក់នៅពេលនោះតែម្តងទៅ

«ក្មេងនេះមកពីណា?មិចក៏មកគេងនៅទីនេះវិញ!!តែមើលទៅនាងគួរឲស្រឡាញ់ណាស់ដែរតើ!!»សុខៗកម្លោះសង្ហាម្នាក់បានចូលមកគេក៏បានឃើញថេយ៍ដេកនៅលើសាឡុង ទើបនាយដើរទៅជិតថេយ៍បម្រុងនឹងលើដៃមាំក្រាស់អង្អែលមុខតូចក្រមិចដែលគេងលង់លក់នោះ ប៉ុន្តែពេលនោះ

+ក្រាក......

«អា៎!!សង្រៃឯងចង់ធ្វើអីគេហាស៎??..ឆាប់ងើបមកវិញ!!»ជុងហ្គុករហ័សចាប់ទាញដៃជេហូបចេញដែលបម្រុងនឹងប៉ះថ្ពាល់សំណព្វចិត្តគេ នេះបើនាយមកមិនទាន់មិនដឹងថាយ៉ាងណាទេ

«ស្អីហា៎...?!!ប៉ះបន្តិចមិនបាន អីក៏កំណាញ់ខ្លាំងម្លេះ??មនុស្សរបស់ឯងហេស៎បានហួងហែងដល់ថ្នាក់នេះ?!!»គ្រាន់តែប៉ុននេះជេហូបគេក៏ដឹងបាត់ទៅហើយថាក្មេងនេះជាអ្វីនឹងជុងហ្គុក បានជាហួងហែងថ្នាក់នេះ

«អើ..ហើយឯងមករកយើងមានការអី...»ជុងហ្គុកដោះអាវក្រៅរបស់នាងគ្របឲថេយ៍មុននឹងងាកមុខមកសួរមិត្តសម្លាញ់

«យើងទៅជួបជាមួយភ្ញៀវ ហើយកាត់តាមក្រុមហ៊ុនរបស់ឯងទើបឆៀងចូលមកលែង តែមិនគិតថាឯងទទួលយើងបែបនេះសោះ!!»ជេហូប ដើរទៅអង្គុយនឹងកៅអ៊ីទាំងទឹកមុខស្អុយប៉ែ បែបងរងក់ជាមួយជុងហ្គុក អាមិត្តចោម្សៀតនេះទុកស្រីសំខាន់ជាមិត្ត គួរឲខឹងណាស់

«អើៗ......អ្នកណាប្រើឲឯងមកប៉ះពាល់មនុស្សរបស់យើងធ្វើអី?!!សំណាងហើយដែលយើងមិនវ៉ៃអាមិត្តចង្រៃឯងឲបែកក្បាលនោះ>ជុងហ្គុកនិយាយទាំងញាក់ចិញ្ចើម ចំណែកអ្នកស្តាប់លឺហើយសឹងតែបោកក្បាល ជាសំណាងដែលមិនវ៉ៃ ប៉ុន្តែក៏បិះនឹងត្រូវជុងហ្គុកវ៉ៃទៅហើយ។

«អឹុម....»ថេយ៍ពត់បត់បែនខ្លួនឲអស់ងងុយ ភ្នែកទាំងងាកមើលជុំវិញបន្ទប់ឃើញថាមានបុរស2អ្នកសម្លឹងមើលមកខ្លួនទើបនាងតូចរហ័សរៀបរឹកឲស្រួលបួលវិញ

«ឯងទៅវិញសិនទៅ ថ្ងៃនេះយើងរវល់គ្មានពេល ថ្ងៃក្រោយចាំនិយាយគ្នា»ឃើញមិត្តសម្លឹងមើលថេយ៍មិនដាក់ភ្នែក បានជុងហ្គុកហាស្តីឲជេហូបត្រឡប់ទៅវិញ

«យីហា៎......នៅបន្តិចទៀតមិនបាន ពេលឃើញស្រីវា
ភ្ញាក់ដេញអញទៅវិញ..តែអូនស្រីបងសសួរមួយ!!អូនឈ្មោះអី?!>ទោះត្រឡប់ទៅវិញក៏ជេហូបមិនឲខាតដែរ យ៉ាាងហោចក៏បានស្គាល់ឈ្មោះដែរ

«????????!!!ខ្ញុំឈ្មោះ....»ស្ងាត់អស់មួយសន្ទុះទើបថេយ៍ស្រដី តែមិនទាន់បានប្រាប់ផងជុងហ្គុកក៏

<ឯងទៅតាមសម្រួលឬក៏ចង់ឲយើងហៅសន្តិសុខមកអូសឯងចេញទៅ??!»

<ទៅក៏បាន!!ថ្ងៃក្រោយជួបគ្នាណាអូនស្រី..បងលាសិនហើយ..ជុប!!»ជេហូបរហ័សចេញទៅដោយមិនភ្លេចអ្វើមាត់ជុបដាក់ថេយ៍ផងដែរ មិនមិនលាទេ លាតែឆឆីអាត

«ដូចសប្បាយអរជាមួយវាម្លេះ?»

<គេសួរព្រោះចង់ស្គាល់យើង ទើបខ្ញុំក៏ចង់ប្រាប់ទៅ..មានអីខុស?>

«ខុស!!ព្រោះយើងមិនចង់ឃើញនាងនិយាយជាមួយប្រុសផ្សេង!!ហើយហាមទៅស្និតជាមួយអ្នកណាក្រៅពីយើងឲសោះ យល់ទេ!!?»ជុងហ្គុកលើកថេយ៍ឲមកអង្គុយលើភ្លៅនាយ

«ក៏បាន...លោក!!»ថេយ៍

«ហឹុម...»បបូរមាត់ក្រាស់ទម្លាក់មកថែលថើបបបោសអង្អែលលើកញ្ចឹងកសខ្ចីរបស់នាងតូច

«ខ្ញុំចង់ទៅវិញ ព្រោះមានអារម្មណ៍ថាល្វើយហើយល្ហិតល្ហៃក្នុងខ្លួនណាស់.»ថេយ៍ដាក់ក្បាលផ្អែកនឹងស្មាជុងហ្គុក មិនដឹងថាកើតអ្វីនៅសុខៗក៏មានអារម្មណ៍ថាល្វើយអស់ដៃអស់ជើង

«មិនស្រួលខ្លួនមែនទេ?ទៅពេទ្យល្អទេ?»ជុងហ្គុកល្ទាបថ្ងាស់ហើយមុខថេយ៍ក៏មិនឃើញថាក្តៅអ្វីដែរ

«អត់ទេ!!តែខ្ញុំចង់ទៅវិញ...»សំឡេងរងូវៗនៅក្នុងទ្រូងមាំក្រាស់មិនឈប់ទើបជុងហ្គុកសម្រេចចិត្តបីកាយតូចឡើងឡានត្រឡប់ទៅភូមិគ្រឹះវិញ ទោះមានការងារសំខាន់ក៏នាងទុកចោលសិនដែរ

+ភូមិគ្រឹះ

Jungkookបីកាយរបស់ថេយ៍ឡើងទៅបន្ទប់ ហើយក៏ប្រាប់ឲអ្នកបម្រើធ្វើស៊ុបក្តៅសម្រាប់ថេយ៍ផងដែរ ពេលនាយឃើញថេយ៍បែបនេះនាយមិនស្រួលក្នុងចិត្តសោះ

«សម្រាកសិនទៅ...»ជុងហ្គុកអង្អែលសក់ថេយ៍ថ្នមៗជាការលួងលោមឲក្មេងតូចឆាប់គេង

_____________

លី យាន

រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)Where stories live. Discover now