+2ខែកន្លងផុត2ខែកន្លងមកនេះ ជុងហ្គុក មើលថែថ្នាក់ថ្នម ថេយ៍ បានយ៉ាងល្អ មិនឲនាងទឹកភ្នែកដូចពេលមុនៗនោះទេ ចំណែកពោះថេយ៍វិញធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជារឿងធម្មតាទេព្រោះជាការលូតលាស់របស់ទារក
«បងមកពីធ្វើការវិញហើយមែនទេ?..មិចក៏ថ្ងៃនេះមកលឿនម្លេះ?»ថ្ងៃនេះក៏ដូចថ្ងៃណា ថេយ៍ តែងតែចេញមកទទួលជុងហ្គុករាល់ថ្ងៃពេលនាយចេញពីធ្វើការ ទោះថ្ងៃខ្លះកូនធ្វើទុកយ៉ាងណាក៏នាងមិនភ្លេចចេញមកទទួល ជុងហ្គុក ដែរ បើសួរថាជុងហ្គុកហាមឬអត់ ប្រាកដជាហាមហើយ ប៉ុន្តែថេយ៍មិនស្តាប់នៅតែមានះចចេះចេញមកទទួលនាយ
«បងខ្លាចអូនមិនស្រួលខ្លួនទើបរហ័សមក!!ថ្ងៃនេះកូនមានធ្វើទុកឬអត់?!!»ថេយ៍ក៏ងក់តិចៗបញ្ជាក់ប្រាប់ថាកូនក្នុងផ្ទៃធ្វើទុក បើទោះកូនធ្វើទុកពិតមែនតែ ថេយ៍ មិនដែររអ៊ូរទាំអ្វីឡើយ នាងមានតែក្តីសុខទៅវិញទេដែលមានជីវិតបែបនេះមានកូនហើយក៏មានជុងហ្គុកនៅជាមួយ..
«អឹុម..តោះចូលក្នុុងទៅបងទិញស្ទប៊ឺរីមកផ្ញើរដែរ!!កូនកម្ហូចកុំសូវធ្វើបាបម៉ាក់ៗពេកលឺទេ!!»ដៃមកខាងអោបចង្កេះប្រពន្ធចូលក្នុងឯម្ខាងទៀតអង្អែលពោះប្រពន្ធបណ្តើរនិយាយជាមួយកូនបណ្តើរ ។មកដល់សាឡុុងនាយឲថេយ៍អង្គុយថ្នមៗទើបប្រាប់អ្នកបម្រើរឲយកស្ទប៊ើរីទៅរៀបដាក់ចាន
«ជុង.!!..អូនចង់ទៅលែងលោកប៉ា!!..»ថេយ៍និយាយទាំងអោនមុខចុះខ្លាចថានាយនឹងខឹង ទម្រាំតែនាងហ៊ានដាច់ចិត្តសុំនាយនាងបានដេកគិតអស់ជាយូរ
«ហឹុម...!!»
<បើបងមិនឲទៅក៏មិនអីដែរ...បងញាុំស្ទប៊ឺរីជាមួយគ្នាទេ>ថេយ៍ញញឹមតិចៗនឹងបង្វែរសាច់រឿង ចិត្តចង់ទៅណាស់ប៉ុន្តែជុងហ្គុកមិនឲទៅ
«ចង់ទៅមែនទេ?..ចាំបងនាំទៅ..បងបានញាុំគាត់ទៅព្យាបាលនៅម្ទីពេទ្យមួយកន្លែង!!»ដោយសារតែប៉ារបស់ថេយ៍ដើរមិនបានពោលគឺគាត់ពិការ ហើយមានជំងឺផ្សេងទៀត ទើបជុងហ្គុកជាអ្នករ៉ាប់រងយកគាត់ទៅព្យាបាល ដំបូងនាយក៏ស្ទាក់ស្ទើរដែរ ប៉ុន្តែនាយក៏មិនដាច់ចិត្តទើបរើសធ្វើបែបនេះ ឯម្តាយចុងថេយ៍វិញគឺគ្មានធ្វើអ្វីទេក្រៅតែពីដើរលែងល្បែង
«បងនិយាយពិមែនទេ?..អូនអគុណបងខ្លាំងណាស់...ហ្ហឹកៗ...ជូនអូនទៅអាឡូវបានទេ?អូនចង់មើលគាត់ខ្លាំងណាស់ អូននឹកគាត់..»ថេយ៍ស្ទុះអោបជុងហ្គុកទាំងដង្ហក់ខ្យល់ព្រោះតែគេយំខ្លាំងនឹងរំភើបចូលមកជាមួយគ្នា ជុងហ្គុកគេបានយកប៉ាខ្លួនទៅព្យាបាល?
«ឈប់យំសិនទៅបានបងជូនទៅ!!អូនក៏ដឹងថាមិនមែននៅខ្លួនមួយ យំខ្លាំងបែបនេះមិនល្អដល់កូនយើងទេ!»ជុងហ្គុកអង្អែលខ្នងថេយ៍តិចៗជាការលួងលោមឲនាងបាត់យំ
<អូនឈប់យំហើយៗ..តោះៗយើងទៅអាឡូវទៅ..
»ថេយ៍ស្ទុះស្ទៀជូនទឹកភ្នែកចេញពីថ្ពាល់ឲស្អាត មុននឹងអូសទាញជុងហ្គុកដើរតម្រង់ទៅរកឡាន+មន្ទីពេទ្យ
មកដល់មន្ទីពេទ្យភ្លាមជុងហ្គុកក៏រហ័សនាំថេយ៍ទៅរកបន្ទប់សម្រាករបស់ឪពុកនាង មើលទៅថេយ៍ពិតជាចង់ជួបខ្លាំងណាស់បែបគ្នាអស់ជាយូរខែមិនដឹងថាប៉ានាងយ៉ាងណាទេ ចង់ដឹងពីសុខទុករបស់គាត់ ចង់នៅមើលថែរគាត់ ចង់រស់នៅជាមួយគាត់ មុននេះនៅក្នុងឡានថេយ៍បានរំអុកដាក់ជុងហ្គុករហូតទម្រាំតែមកដល់
ក្រាកសំឡេងទ្វាបន្លឺឡើងដោយស្នាដៃរបស់កូនស្រី ក្រលែកភ្នែកមើលជំវិញបន្ទប់ក៏ឃើញកាយឪពុកកំពុងតែគេងលើគ្រែពេទ្យទឹកមុខស្លេកស្លាំងជាមួយរាងកាយស្គមស្គាំង ដោយដៃជាប់សេរ៉ូម មានបំពាក់ជាមួយអុកសីុសែន
«ប៉ា...ហ្អឹុកៗ.»ថេយ៍ដើរទៅរកគ្រែពេទ្យឪពុកតិចៗជាមួយនឹងទឹកភ្នែក កាលនាងនៅជាមួយគាត់ក៏មិនដល់ថ្នាក់នេះដែរ!!មែនហើយតាំងពីថេយ៍ត្រូវជុងហ្គុកយកមក គាត់សម្រាន្តមិនលក់បក់មិនល្ហើយខ្យល់ចេញចូលនឹកតែកូនស្រី បែបនេះយូរៗក៏បណ្តាលឲជំងឺចាស់របស់គាត់រើឡើង បើសង្ឃឹមឲម្តាយចុងថេយ៍មើលថែនោះកុំសង្ឃឹមអីល្អជាង បានកូនប្រពន្ធក្រោយនេះហើយមើលថែគាត់ ម្តាយអាក្រក់តែកូនក៏មិនកាត់រកម្តាយទាំងអស់ដែរ
«បង...ថេយ៍...»យាំងហឺ រត់មកអោបបងស្រីជាទីស្រឡាញ់ ដែលនាងចាត់ទុកដូចជាបងស្រីបង្កើត
+កាត់ៗ
បន្ទាប់ពីជូនថេយ៍ទៅហើយពួកគេក៏បានត្រឡប់មកវិញ ប៉ុន្តែថេយ៍គេមិនចង់មកប៉ុន្មានទេក៏ព្រោះតែចង់នៅមើលឪពុក តែជុងហ្គុកមិនអាចទុកឲនាងនៅបានទេថេយ៍មានផ្ទៃពោះគឺត្រូវការសម្រាកឲបានគ្រប់គ្រាន់កូននឹងម្តាយទើបមានសុខភាពរឹងមាំ ហើយជុងហ្គុកក៏បានសន្យាថានឹងនាំថេយ៍ទៅលែងលើកក្រោយទៀត
____________លី យាន
ESTÁS LEYENDO
រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)
FanficTaekook bg «រាងកាយនាងជារបស់យើង!!ត្រូវចាំឲច្បាស់»ជុងហ្គុក និយាយច្បាស់ៗមួយៗ ចំណែកដែលលឺបានត្រឹមតែទឹកភ្នែក។ ____________ «បើដឹងថាបែបនេះខ្ញុំមិនព្រមចាញ់បោកការអូសទាញរបស់លោកទេ..»ថេយ៍ គេពិតជាឈឺចាប់ណាស់ត្រូវគេធ្វើបាបរាងកាយសឹងតែរាល់ថ្ងៃ មិនដែរមានថ្ងៃណាថាបានសុ...