ភាគ19:គ្មានអ្វីសំខាន់ជាងអូននឹងកូន!

1.7K 77 5
                                    


    «ថេយ៍....ថេយ៍..ថេយ៍អូនកើតអី??ថេយ៍ងើបមក..!!»ជុងហ្គុក រហ័សដាល់ថេយ៍តិចៗពេលឃើញនាងមមើរទាំងយំដាបថ្ពាល់ បែបនេះប្រហែលជាយល់សព្វអាក្រក់ហើយ។

«ហ្ហឹុកៗ....»សំឡេងយំរបស់ ថេយ៍ នៅតែបន្លឺឡើងទាំងភ្នែកមិនបើក បិទជាប់រហូត គិតតែពីមមីមមើរលើកដៃសំពះផងអីផង ។

«ថេយ៍...ងើបឡើង..អូនតាំងសតិឲស្ងប់ណា..ជឿរបង..បងនៅទីនេះ..»ជុងហ្គុក

«ហ្ហឹុកៗ....ជុង....»ថេយ៍ បើកភ្នែកឡើងស្រវាអោបអ្នកជាប្តីជាប់ ទាំងអារម្មណ៍ភ័យខ្លាចថានឹងបាត់បង់អ្វីម្យ៉ាង។

«អូនប្រាប់បងមកមើលថាមានរឿងអី?..ហេតុអីក៏យំបែបនេះ..»ជុងហ្គុក សួរថេយ៍ដោយសំឡេងស្រាលៗ ឯដៃក៏អង្អែលក្បាលនាងថ្នមៗ

«អូនយល់សព្វអាក្រក់ថាគេមកយកកូនយើងទៅណាជុង..អូនខ្លាចណាស់..ហ្ហឹុកៗ..ខ្លាចថាគេនឹងមកយកកូនពីអូនទៅ..អូនមិនចង់បាត់បង់កូននោះទេ..ហ្ហឹុកៗ..»ថេយ៍ រៀបរាប់ជាមួយទឹកភ្នែករហាមប្រាប់ប្តី ចិត្តជាម្តាយអ្នកណាចង់បាត់បង់កូននោះ?

«អឹុម..វាគ្រាន់តែការយល់សព្វអូនកុំខ្លាចអី..អូនមើលៗកូនយើងគេនៅគេងជិតអូនតើ..ឈប់យំទៅណាក្មេងឆ្លាត..តិចលឺសំឡេងដល់កូនទៅ..មោះគេងវិញទៅណា.. »ជុងហ្គុកដាក់ប្រពន្ធឲគេង រួចនាយក៏ឡើងគេអោបប្រពន្ធដូចគ្នា។

ថ្ងៃបន្ទាប់ថេយ៍ រៀបចំរបស់របរដើម្បីត្រឡប់ទៅផ្ទះវិញ ទោះជុងហ្គុក ឲនៅមន្ទីពេទ្យបន្តក៏នាងនៅតែទទូចសុំទៅវិញទាល់តែបាន ។

«អូនរួចរាល់ហើយមែនទេ?!!»ថេយ៍ក៏ងក់ក្បាល ហើយនាងតូចក៏ឈោងយកយ៉ុងជុង ពីដៃជុងហ្គុកមកបី បន្ទាប់មកពួកគេក៏បណ្តើរគ្នាចេញទៅ ដោយជុងហ្គុក អោបចង្កេះ ថេយ៍ ជាប់ស្អិតបេះមិនចេញ មើលទៅពិតជាមានក្តីសុខខ្លាំងណាស់។

   +ភូមិគ្រឹះ

   ឡានស្ពឿរតម្លៃថ្លៃសេរីចុងក្រោយបង្អស់ កំពុងចោទទុកនៅមុខភូមិគ្រឹះដ៏ធំស្គឹមស្គៃ ជាថ្ងៃត្រឡប់មកវិញជាមួយនឹងសមាជិកថ្មី។

«មោះចុះមកមួយៗ...»ជុងហ្គុកបើកទ្វាឲប្រពន្ធចុះរួចនាយក៏កាន់ដៃគ្នាចូលទៅខាងក្នុង

រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)Donde viven las historias. Descúbrelo ahora