ភាគទី40 :ចេញទៅ...!

2K 119 4
                                    

         +2ខែក្រោយមក

    ព្រិចបើកៗ ថេយ៍ ពពោះបានប្រាំបួនខែទៅហើយ នៅឡើយចាំតែថ្ងៃសម្រាលតែប៉ុណ្ណោះ មួយរយះក្រោយមកនេះ នាងបានសម្រាកលក់នំដូចគ្នា ណាមួយពោះធំឡើងរាល់ថ្ងៃនាងមិនអាចនៅលក់បន្តបានទេ ចំណែកឯលោកគ្រូពេទ្យ យ៉ុនស៊ូតែងតែមករក ថេយ៍ រាល់ថ្ងៃ ប៉ុន្តែមកគ្មានមួយថ្ងៃណាឡើយដែលមិនឈ្លោះជាមួយ ជុងហ្គុក នោះ។

     «ថេយ៍...ខ្ញុំបានទិញរបស់មកផ្ញើរ!!!»ជុងហ្គុក ដើរចូលមកជាមួយអីវ៉ាន់ជាច្រើន ដូចជា ទឹកដោះគោ នំនេក របស់ដែល ថេយ៍ អាចញាុំបាន ។

     «លោក..ជាអ្នកណាឲប្រាដ?..»ជុងហ្គុក ឈប់ឆ្ងក់ពេលលឺ សំណួររបស់ថេយ៍ មិចបានសុខៗនាងមកសួរបែបនេះ?

       «ខ្ញុំជាអ្នកដែល...នៅផ្ទះជិតនាងនោះអី..ជាបុរសដែលនាងស្គាល់រយះពេល2ខែមកនេះ!!»ជុងហ្គុក ធ្វើជាដើរគេចយកអីវ៉ាន់មកទុក នាយមិនហានប្រឈមមុខជាមួយ ថេយ៍ ឡើយ។

      «ឈប់កុហកខ្ញុំបានហើយ ចន ជុងហ្គុក លោកបោកប្រាប់ខ្ញុំដល់ពេលណា?គិតថាខ្ញុំជាមនុស្សល្ងង់សម្រាប់លោកលែងសើចមែនទេហាស៎!!»ថេយ៍ ស្រែកឡើងតឹងសរសៃកដាក់ ជុងហ្គុក នាងដឹងអស់ហើយថានាយជាអ្នកណា មុននឹង ជុងហ្គុក ចេញទៅផ្សារនាយបានភ្លេចទូរស័ព្ទនៅផ្ទះ ថេយ៍ ទើបនាងយកមកមើល ក៏បានដឹងការពិតទាំងអស់។

      «ថេយ៍..បងមិនមែនបានន័យបែបនឹងទេ!!អូនស្តាប់បងបកស្រាយសិនទៅ...*ខ្ញុំមិនស្តាប់អ្វីទាំងអស់*»ជុងហ្គុក កាន់តែខិតចូលទៅជិត ថេយ៍ ថេយ៍ កាន់តែខិតក្រោយទៅឆ្ងាយពី ជុងហ្គុក នាងមិនចង់ស្តាប់ពាក្យបកស្រាយពាក្យកុហកដដែលៗទេ។

      «ចេញទៅចេញឲផុតពីផ្ទះខ្ញុំទៅ..កុំមកជាន់ទីនេះទៀតឲសោះ»ថេយ៍ ចង្អុលមុខជុងហ្គុក ខណះក្នុងខ្លួនពោពេញដោយកុំហឹង នាងមិនចង់នៅមើលមនុស្សបោកប្រាស់ដូចជានាយទៀតទេ ឃើញហើយគួរឲរអើមជាទីបំផុត។

      «ថេយ៍..កុំបែបនេះអី..ស្តាប់បងបកស្រាយសិនទៅ»ជុងហ្គុក ស្រីទាំងទឹកភ្នែករលីងរលោងតាមលន់តួអង្វរកអ្នកជាប្រពន្ធ ប៉ុន្តែទឹកមុខស្រពោនៗរបស់នាយមិនបានធ្វើឲចិត្ត ថេយ៍ រង្គោះរង្គីមានក្តីអាណិតអាសូអ្វីបន្តិចសោះ។

រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)Onde histórias criam vida. Descubra agora