ភាគទី34 :អ្ហឹុកៗ..បងសុំទោស!!

2.3K 132 11
                                    

        «ស្មើនេះហើយពួកវានៅមិនទាន់ផ្តល់ដំណឹងមកទៀត...»ជុងហ្គុក ដើរចុះដើរឡើងកើតចិត្តខឹងជាមួយកូនចៅឲទៅរមនុស្សទៅបាត់ស្ងាត់ឲឈឹង នៅមិនទាន់ផ្តល់ដំណឹងមកទៀត តែថានាយចំណិតទឹមតែចេញទៅមុននេះទេឲផ្តល់ដំណឹងឲយ៉ាងមិច។

      «ជុង បងចង់ទៅណា..»ឃើញ ជុងហ្គុក ដូចចង់ចេញទៅក្រៅអ៊ុនយ៉ុងនាងក៏សួរ

        «បងទៅតាមរក ថេយ៉ុង..អាហេន យកឡានមក»នាយចំណិតម្នាក់ទៀតក៏ដើរទៅយកឡានមកតាមបញ្ជា ជុងហ្គុក។

      «ជុង..បងទៅមិនបានទេ..អាយ៎..ជុងហ្គុក!!!»រកតែ អ៊ុនយ៉ុងឃាត់មិនទាន់ ជុងហ្គុក ដើរចេញទៅបាត់ ដោយមិនខ្វល់ពីសម្រែករបស់ អ៊ុនយ៉ុង តែចិត្តនាយចង់ទៅហើយគ្មានអ្នកណាគេមកហាមបានទេ។អ៊ុនយ៉ុង នាងមិនចង់ឲជុងហ្គុក ទៅនោះទេ ចុះបើជុងហ្គុក រកថេយ៍ឃើញហើយយកនាងមកវិញនោះ?គ្រាន់តែគិតក៏អាចបណ្តាលឲចិត្តនាងខឹងសម្បារណាស់ដែរ។

         ងាកមកមើល ថេយ៍ នឹងកូនឯណេះវិញនាងមិនបានទៅក្រៅប្រទេសឬអ្វីនោះទេដោយសារតែលុយនាងមិនដល់ ប៉ុន្តែនាងបានទៅរស់នៅកន្លែងឆ្ងាយពីសេអ៊ូលមួយកន្លែង កន្លែងដែលគេមិនស្គាល់នាង ថេយ៍នាងបានជួលផ្ទះតូចល្មមដែលអាចរស់នៅបាន។

       «យើងត្រូវតែរកមុខរបរអ្វីមួយសម្រាប់លក់ដូរទើបបាន »ថេយ៍ អង្គុយសញ្ជឹងគិតរកមុខរបរសម្រាប់រកសីុចិញ្ចឹមកូននឹងខ្លួនឯង ណាមួយគឺសម្រាប់នាងទុកសម្រាលកូនម្នាក់ទៀតផង បើមកនៅហើយមិនមានការងារធ្វើយូរៗនាងនឹងអត់លុយបង់ថ្ងៃផ្ទះ ហើយក៏គ្មានលុយទុកសម្រាប់ទិញទឹកដោះគោឲយ៉ុងជុង ដែរ។

       «អឹម..នឹកឃើញហើយ យើងគួរតែធ្វើនុំលក់.យ៉ុងជុង ពេលនេះម៉ាក់បាននឹកឃើញហើយ ហើយយើងក៏មិនខ្លាចអត់អាហរទៀតដែរ..សឺតៗ.**»នឹកឃើញភ្លាម ថេយ៍ ក៏លើកកូនយកមកថើបខ្សឺតៗ..តាមអារម្មណ៍រំភើបត្រេកអរ

       ថ្ងៃបន្ទាប់ ថេយ៍បានធ្វើនំជាច្រើនសម្រាប់លក់ហើយការលក់នេះនាងមិនបានទៅលក់នៅឯណាឆ្ងាយទេ គឺនាងលក់នៅមុខផ្ទះដែលនាងបានជួលនេះឯង ទោះហត់បន្តិចមែនប៉ុន្តែនាងសប្បាយចិត្ត។នំដែលថេយ៍ បានធ្វើគឺលក់ដាច់ណាស់ គេសរសើរគ្រប់គ្នាថានាងធ្វើឆ្ងាញ់ហើយតម្លៃសមរម្យ នំមានដូចរូបខាងក្រោម👇

រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)Where stories live. Discover now