មកមើល ថេយ៍ ឯណេះវិញនាងកំពុងតែមមាញឹកនឹងការលក់ដូររបស់នាងផងដែរ ទោះនាងមិនសូវមានអ្នកស្គាល់ច្រើនប៉ុន្តែមានអ្នកទិញនាងច្រើនខ្លាំងណាស់។«អ្នកនាងខ្ញុំយកនំមួយប្រអប់..»កម្លោះសង្ហាវ័យ24ឆ្នាំដែលជាពេទ្យប្រចាំនៅក្នុងភូមិដែល ថេយ៍ រស់នៅនោះ នាយបានលឺមកថាកន្លែងលក់នំមួយកន្លែងនេះធ្វើមកឆ្ងាញ់ទើបនាយចង់មកសាក។
«ចាស៎!!សូមចាំបន្តិចលោក..»ថេយ៉ុង រហ័សវិចខ្ចប់នំដាក់ឲភ្ញៀវ
«ចា៎នេះរួចហើយលោក.!!! អ្នកនាងឈ្មោះអ្វីដែរបាទ??»ថេយ៍ ក៏ងើបមុខមើលអ្នកកម្លោះភ្លឹសៗបែបអៀន នៅសុខៗលែងមកសួរឈ្មោះស្រស់ៗត្រង់ៗបែបនេះមិនឲចម្លែកបានយ៉ាងមិច។
«គឺ...ខ្ញុំគ្រាន់តែចង់ស្គាល់ ហើយស្រួលហៅប៉ុណ្ណោះ អ្នកនាងកុំយល់ច្រឡំអី!!»យ៉ុនស៊ូ ព្យាយាមបកស្រាយកុំឲ ថេយ៍ យល់ច្រឡំ ថានាយគិតអ្វីផ្សេង។
«ខ្ញុំឈ្មោះ ថេយ៉ុង..ចុះលោ***»
«ខ្ញុំឈ្មោះ យ៉ុនស៊ូ ជាគ្រូពេទ្យប្រចាំនៅទីនេះ រីករាយណាស់ដែលបានស្គាល់អ្នកនាង ថេយ៉ុង..បើអញ្ជឹងខ្ញុំលាត្រឡប់ទៅវិញសិនហើយ ថ្ងៃក្រោយចាំខ្ញុំមកទិញទៀត!!»មិនឲថេយ៍ សួរទាន់នាយកម្លោះក៏រហ័សរ៉ាយរ៉ាប់ប្រាប់ឈ្មោះយ៉ាងទាន់ហន់ បន្ទាប់មកនាយក៏ហុចលុយឲ ថេយ៍ មុននឹងលាត្រឡប់ទៅវិញ ព្រោះនាយក៏មានការងារសំខាន់ត្រូវធ្វើដែរ។
«ម៉ាក់ៗៗ.....»យ៉ុងជុង ងើបពីគេភ្លាមក៏ស្រែកហៅម៉ាក់ៗរបស់គេ គ្រាន់តែលឺសំឡេងកូន ថេយ៍ក៏ដើរមកលើកអាល្អិតឡើង នាងបានធ្វើដូចជាទោបលក់នំមួយតូចល្មម ហើយចងអន្រឹងឲយ៉ុងជុងដេក ហើយថេយ៍ ក៏មានលក់ទឹកផ្លែឈឺដែរ។
«អឹម..សឺត..ពួកយើងមកនៅទីនេះមិនមានរបស់ហូបគ្រប់គ្រាន់មែន ប៉ុន្តែពួកយើងសប្បាយចិត្ត..»ថេយ៍ ពោលឡើងទាំងញញឹម ពរកូនថើបខ្សឺតៗដោយក្តីស្រឡាញ់ កូនពីរក៏នាងចិញ្ចិមរបស់ ទោះគ្មានជុងហ្គុក គេនឹងរកមកចិញ្ចឹមជីវិតកូនដោយខ្លួនឯង។
«មីនាង..ឲយាយសុំរបស់ហូបបន្តិចបន្ទួចបានទេ?យាយអត់អាហារមកច្រើនថ្ងៃហើយ យាយឃ្លានខ្លាំងណាស់»ថេយ៍ ងាកមកមើលស្រ្តីចំណាស់ម្នាក់មិនដឹងមកពីខាងណាមកសុំនំរបស់គេហូប ថេយ៍ ក៏រៀបចំដាក់ចានដាក់អីឲគាត់ហូបចំពោះថេយ៍ រឿងនំគេមិនចិត្តអាក្រក់នោះទេសំខាន់គឺជីវិតមនុស្ស ការជួយអ្នកអត់ជាងខ្លួន យើងក្មេងនៅមានកម្លាំងរកបាន ចុះគាត់ជាមនុស្សចាស់មានកម្លាំងទៅរកមកពីណា?
YOU ARE READING
រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)
FanfictionTaekook bg «រាងកាយនាងជារបស់យើង!!ត្រូវចាំឲច្បាស់»ជុងហ្គុក និយាយច្បាស់ៗមួយៗ ចំណែកដែលលឺបានត្រឹមតែទឹកភ្នែក។ ____________ «បើដឹងថាបែបនេះខ្ញុំមិនព្រមចាញ់បោកការអូសទាញរបស់លោកទេ..»ថេយ៍ គេពិតជាឈឺចាប់ណាស់ត្រូវគេធ្វើបាបរាងកាយសឹងតែរាល់ថ្ងៃ មិនដែរមានថ្ងៃណាថាបានសុ...