ភាគទី36 :ដឹងការពិត!!

2.2K 131 10
                                    


      +ព្រឹកថ្ងៃបន្ទាប់

     «សួរស្តីថេយ៉ុង!!!ចាស៎ អញ្ជើញអង្គុយលោក»ថ្ងៃនេះកម្លោះសង្ហាយ៉ុនស៊ូ បានមកទៀតហើយ ព្រោះថាវាជាថ្ងៃចុងសប្តាហ៍ចឹងនាយសម្រាកពីងារខាងមន្ទីពេទ្យ ដើម្បីមកញ៉ែអ្នកលក់នំ អុស៎មិនមែនទេដើម្បីមកទិញនំ។

      «លោកត្រូវការអ្វីដែរទេ?»ថេយ៍

     «ខ្ញុំយកដូចរាល់ដងមក!!»គ្រាន់តែប្រាប់បោះប៉ុណ្នឹង ថេយ៍ ក៏ដឹងបាត់ទៅហើយថានាយចង់បាននំប្រភេទអ្វី ព្រោះថានាយឆ្លៀតមកទិញរាល់ថ្ងៃនឹង អាចថាភ្ញៀវពិសេសក៏បាន។

    «ចាស៎..."ម៉ាក់ៗ.."»ថេយ៍ លើកនំឲយ៉ុនស៊ូហើយ ក៏ងាកឃើញអាល្អិតកំពុងរត់មករកគេតេះតាស៎ៗមានលោកយាយដើរតាមពីក្រោយ។

     «អឹប..លោកក្រោយហាមរត់ទៀតលឺអត់ បើដួលនោះគិតយ៉ាងមិច? ប្រយ័ត្នម៉ាក់វ៉ៃណា..»ថេយ៍លើកយ៉ុងជុង មកពរនឹងស្តីឲតិចៗប៉ុន្តែដោយក្តីបារម្មណ៍ខ្លាចកូនដួល កូននាងថ្នមណាស់ តែមិនថ្នមរហូតដល់ខូចក្មេងអស់នោះទេ។

      «អូនឆុំទោសណាម៉ាក់ៗ....សឺតៗ..កុំខឹងនឹងអូនអុយ៎ណា..លោកក្រោយអូនឈប់រត់ទៀតហៃ.»កុំឲអ្នកម្តាយខឹងទាន់អាល្អិតពិនយកចិត្តក៏ល៎ទៅថើបម្តាយខ្សឺតៗជាការយកចិត្ត អ្នកជាម្តាយបានអញ្ជឹងអ្នកណាទៅដាច់ខឹងកូនបានយូរនោះ បើកូនពូកែយកចិត្តយ៉ាងនេះ។

      «នេ..នេះជាកូនរបស់អ្នកនាងមែនទេ?..»រឿងដែលត្រូវសង្ឃឹមបែរជាត្រូវរលាយអស់ គេមានកូនមានប្តីទៅហើយ ឲនាយសង្ឃឹមអ្វីទៀត។

     «ចា៎..ពិតមែនហើយ នេះជាកូនរបស់ខ្ញុំ យ៉ុងជុងជំរាបសួរលោកពូទៅកូន*ជំរាបសួរលោកពូសង្ហា*»អាល្អិត យ៉ុងជុង ក៏លើកដៃសំពះបែបខ្ជីខ្ជូតតាមរបៀបក្មេងៗ។

      «ចុះ..ស្វាមីអ្នកនាងគេទៅណាហើយ ខ្ញុំមិនដែរបានឃើញសោះ...»នាយកម្លោះ យ៉ុនស៊ូ ញញឹមទាំងមិនសូវសម។

      «គឺ...គឺ...ខ្ញុំគ្មានស្វាមីទេ ដោយសាតែស្វាមីខ្ញុំបានរត់់ចោលខ្ញុំប៉ុន្មានខែទេ..»ថេយ៍ នាងសុខចិត្តជ្រើសរើសពាក្យកុហកក៏ប្រសើរជាងនាងប្រាប់ថាឪពុកក្មេងជាអ្នកណាដែរ។

រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)Where stories live. Discover now