រយះពេល2ខែកន្លងមកនេះ អ៊ុនយ៉ុង ចេះតែតាមរញ៉េរញ៉ៃជាមួយ ថេយ៍ ឥតឈប់ឈរ ពេលខ្លះរាងក្រាស់ក៏ចេះតែបន្ទោស ថេយ៍ ពីនេះពីថាធ្វើបាប អ៊ុងយ៉ុង ។យ៉ុងជុង ក៏មានអាយុ1ខួបជាងផងដែរ ក្មេងតូចចេះដើរតេះតាស៎ៗ ចេះនិយាយប៊ិប៊ឹៗ..តាមរបៀបកូនក្មេង។
«ម៉ាៗ...(ម៉ាក់)...នាុំញ៉ុម..(ញាុំនំ)»ក្មេងតូច ដើរកាន់នុំតេះតាស៎ៗមករកម៉ាក់របស់ខ្លួនដែលកំពុងតែរៀបចំបន្ទប់ រយះពេល2ខែមកនេះ ថេយ៍នឹងកូនក៏មកនៅបន្ទប់អ្នកបម្រើដូចដើម ឯជុងហ្គុកវិញក៏មិនសូវជាខ្វល់ពីនាងប៉ុន្មានដែរ។
«អា៎...យ៉ុងជុង..កំយកមកជិតម៉ាក់..អ៊ួក...»ថេយ៍ យកដៃខ្ទប់ត្រមុះទាំងចង់ចង្អោក្អួត ពេល ក្លិននុំភាយមកប៉ះនឹងច្រមុះ ពីរបីថ្ងៃមកនេះអាការះនាងគឺចម្លែកណាស់ បាយមិនសូវបាន ពេលខ្លះក៏វិលមុខ ធីងធោងរកក្អួតដោយមិនដឹងមូលហេតុ នាងក៏បានសង្ស័យចំពោះអាការះខ្លួនឯងដែរ ដូចជាពេលកំពុងពោរពោះ យ៉ុងជុង យ៉ាងអញ្ជឹង។
«ម៉ាៗ...»ក្មេងតូចរលីងរលោងទឹកភ្នែក
«អា៎ៗ...កំខឹងម៉ាក់អីណា..ម៉ាក់គ្រាន់តែមិនចូលចិត្តក្លិននុំ ចឹងកូនយកនុំនឹងទៅទុកមួយលែកសិនទៅណា»ថេយ៍ ព្យាយាមពន្យល់ប្រាប់កូនដើម្បីកុំឲកូនតូចចិត្តថាមិនចង់ឲមកនៅជិតខ្លួន យ៉ុងជុងឃើញថាគេក្មេងមែនពិត ប៉ុន្តែគេឆ្លាតខ្លាំងណាស់ ម្តាយប្រាប់អ្វីក៏ធ្វើតាមដែរ មិនឌឺមិនរពឹសពិបាកដល់ម្តាយទេ។
+ភូមិគ្រឹះធំ
នៅឯខាងនេះវិញកំពុងតែរត់ខ្វែងខ្វាត់ ឆ្លេឆ្លាដោយសារតែអាការមិនស្រួលរបស់ អ៊ុនយ៉ុង ទើបជុងហ្គុក ស្រែកសម្លុតឲអ្នកបម្រើទៅតាមគ្រូពេទ្យប្រចាំត្រកូលមក។
«អ៊ុន..អូនយ៉ាងមិចហើយ..ទៅរួចឬអត់? ទ្រាំបន្តិចទៅណា ពេទ្យជិតមកដល់ហើយ»ជុងហ្គុក ចាប់ដៃ ស្រីល្អយកមកអង្អែលថើរៗ
«អូនហត់..វិលមុខ អស់កម្លាំងខ្លាំងណាស់ជុង!!ហឹុកៗ..អូនពិបាកក្នុងខ្លួនណាស់..»អ៊ុនយ៉ុង តបទៅជុងហ្គុកវិញទាំងយំសសឹក..នាងពិតជាពិបាកនៅក្នុងខ្លួនពិតមែន ក្អួតៗ វិលមុខក៏វិលមុខ។
YOU ARE READING
រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)
FanfictionTaekook bg «រាងកាយនាងជារបស់យើង!!ត្រូវចាំឲច្បាស់»ជុងហ្គុក និយាយច្បាស់ៗមួយៗ ចំណែកដែលលឺបានត្រឹមតែទឹកភ្នែក។ ____________ «បើដឹងថាបែបនេះខ្ញុំមិនព្រមចាញ់បោកការអូសទាញរបស់លោកទេ..»ថេយ៍ គេពិតជាឈឺចាប់ណាស់ត្រូវគេធ្វើបាបរាងកាយសឹងតែរាល់ថ្ងៃ មិនដែរមានថ្ងៃណាថាបានសុ...