+ព្រឹកថ្ងៃថ្មី«ហឹុម...យ៉ុងជុង..បាត់ទៅណាហើយ..»ថេយ៍ ងើបមករ៉ាវរកយ៉ុងជុង នឹង ជុងហ្គុក ប៉ុន្តែមិនឃើញ បណ្តាលឲនាងមានអារម្មណ៍ថាភ័យខ្លាចភ្លាមៗ ខ្លាចនាងខ្លាចបាត់បង់កូន ទើប ថេយ៍ ទម្លាក់ជើងចុះដើរទៅរកមើលកូន មិនដឹងថា ជុងហ្គុក នាំទៅឯណាទេ។
«អូនមកហើយមែនទេ..»រកតែ ជុងហ្គុក មិនទាន់ ថេយ៍ មកដល់រហ័សកញ្ឆក់ យ៉ុងជុងពីដៃជុងហ្គុក ទាំងខឹង។
«យ៉ុងជុង!!!..នេះអ្នកណាឲលោកយក យ៉ុងជុងមកដោយមិនប្រាប់ខ្ញុំហាស៎..»បាន យ៉ុងជុង មកបីនឹងដៃភ្លាម ថេយ៍ ក៏ស្រែកគំហកឲ ជុងហ្គុកភ្លេត នាំឲនាយលើកចិញ្ចើមម្ខាងទាំងឆ្ងល់ មិនយល់ថាហេតុអីរឿងប៉ុណ្ណឹង ថេយ៍ខឹងដែរ។បានជា ជុងហ្គុក បីយ៉ុងជុង មកក៏ព្រោះតែនាយឃើញកូនភ្ញាក់ហើយ ហើយថេយ៍ មិនទាន់ភ្ញាក់ទើបចង់ឲនាងគេងបន្ត មិនចង់រំខានអីបែបនេះ។
«បងគ្រាន់តែនាំ យ៉ុងជុងមកដើរលែងប៉ុណ្ណោះ បងមានបានយកទៅណា មិចក៏អូនខឹងខ្លាំងម្លេះ?សុំទោសបើបងធ្វើឲអូនខឹង»ជុងហ្គុក និយាយទាំងទម្លាក់ទឹកមុខចុះ។
«សុំទោសដែលខ្ញុំសម្តីខ្លំាងដាក់លោក..»ថាហើយ ថេយ៍ បម្រុងនឹងបី យ៉ុងជុង ទៅវិញ ប៉ុន្តែ ជុងហ្គុកហៅកាត់។
«ឈប់សិន!!ញាុំអាហារសិនទៅ បងឲគេធ្វើរួចហើយ»ជុងហ្គុក ដើរមកបាំងពីមុខ ថេយ៍ ។
«មិនមើលសម្លៀកបំពាក់ខ្ញុំទេ?ចង់ឲទៅញាុំបាយទាំងសភាពបែបនេះ» ជុងហ្គុក សម្លឹងមើលសភាពថេយ៍ ពីក្បាលដល់ចឹងជើង ខោអាវគេងយប់ជាមួយសក់សំពងតិចៗ។ ជុងហ្គុក សើចតិចៗតែក៏ប្រឹងធ្វើមិនសើចខ្លាច ថេយ៍ ខឹងព្រោះថានាងសម្លឹងមើលមកនាយចង់ជ្រុះគ្រាប់ភ្នែកហើយ។«ចឹងអូនទៅផ្លាស់សម្លៀកបំពាក់សិនទៅ ទុកបងជាអ្នកមើល យ៉ុងជុង អោយ!!បងមិនយកគេទៅណាទេអូនកុំភ័យអី »ដំបូង ថេយ៍ មិនចង់ឲយ៉ុងជុង ទៅជុងហ្គុក ទេប៉ុន្តែគិតយូរៗទៅនាងក៏ហុចកូនឲទៅរក ជុងហ្គុក បើនាយហ៊ានអះអាងថ្នាក់នេះហើយ។
បន្ទាប់មក ថេយ៍ ក៏ទៅសម្អាតខ្លួនដល់រួចរាល់ទើបនាងមកវិញ គឺមកញាុំបាយ ដោយមាន ជុងហ្គុក ពរកូនចាំនៅនឹងតុបាយស្រាប់។ពេលរួចរាល់ ថេយ៍ក៏យកយ៉ុងជុង ទៅវិញ។

VOCÊ ESTÁ LENDO
រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)
FanficTaekook bg «រាងកាយនាងជារបស់យើង!!ត្រូវចាំឲច្បាស់»ជុងហ្គុក និយាយច្បាស់ៗមួយៗ ចំណែកដែលលឺបានត្រឹមតែទឹកភ្នែក។ ____________ «បើដឹងថាបែបនេះខ្ញុំមិនព្រមចាញ់បោកការអូសទាញរបស់លោកទេ..»ថេយ៍ គេពិតជាឈឺចាប់ណាស់ត្រូវគេធ្វើបាបរាងកាយសឹងតែរាល់ថ្ងៃ មិនដែរមានថ្ងៃណាថាបានសុ...