ភាគទី44 :អូនត្រៀមខ្លួនឲហើយទៅ!

2.1K 126 8
                                    

«បើនាងចង់!!នោះកូនចៅយើងមានចង់បានមួយណាយកចុះ..កុំយកដៃស្មោគគ្រោគរបស់នាងមកប៉ះយើង..»ឃើញមិនមាត់ៗស្មានតែនាយចូលចិត្ត តែមានឯណាសម្តីរបស់នាយធ្វើឲស្រីស្រស់បាក់មុខមិនស្ទើរ ខំមករកដល់កន្លែងហើយគេបែរជាមិនត្រូវការ។

      «លោក..ច*...ចេញទៅ..»នាងមិនទាន់បាននិយាយចប់ផង ក៏បានលឺប្រយោគដេញចេញពីក្រអូមមាត់មានអំណាចរបស់ ជុងហ្គុក មិននៅបង្អង់យូរនាងល្អក្រវ៉ាត់ខ្លួនដើរចេញទៅបាត់។

     «ត្រឡប់ទៅវិញ..»ថាហើយ ជុងហ្គុក ក៏បញ្ជាឲកូនចៅបើកឡានត្រឡប់ទៅវិមានវិញ។

     មកមើលខាងស្រីស្រស់ឯណេះវិញ ពេលនាងចេញមកនាងក៏បានទៅជួបមនុស្សម្នាក់។

      «យ៉ាងមិចហើយការងារដែលយើងបញ្ជា?!! »មនុស្សស្រីម្នាក់ទៀតបន្លឺឡើងទៅកាន់ស្រីស្រស់ដែលទៅកៀកកើយជាមួយ ជុងហ្គុក មុននេះ អ្វីៗគ្រប់យ៉ាងគឺជាផែនការរបស់នាងរៀបចំឡើងទាំងអស់ ។

      «នាងថាលោក ចន ចូលចិត្តមនុស្សស្រីសិចសីុមែនទេ ខ្ញុំធ្វើតាមនាងប្រាប់ទាំងអស់ តែហេតុអ្វីគាត់បែរជាមិនអើពើនឹងខ្ញុំ?»ហ្វីរីន នាងខំតែងខ្លួនដើម្បីទៅទាក់ចិត្ត របស់ ជុងហ្គុក ប៉ុន្នែមិនដូចអ្វីដែលនាងបានគិត មិនត្រឹមតែនាយមិនចាប់អារមណ៍ប៉ុណ្ណោះទេ នាយថែមទាំងមើលងាយមកកាន់នាងទៀត។

     «ហេតុអីក៏ទៅជាបែបនេះ!! បើនាងចាប់ ជុងហ្គុក បាននាងនឹងរស់ស្រួលអស់មួយជីវិតមិនខាន នាងមានអ្វីៗគ្រប់ៗយ៉ាងដែលនាងចង់បាន យើងគ្រាន់តែប្រាប់ប៉ុណ្ណោះ..»ដើម្បីសងសឹកនាងហ៊ានធ្វើគ្រប់យ៉ាង!!ព្រោះតែ គីមថេយ៉ុងម្នាក់គត់ដែលធ្វើឲនាងធ្លាក់ខ្លួនក្នុងសភាពនេះ។

      «យើងត្រូវតែយក លោក ចន មកឲបាន..»ហ្វីរីនបន្លឺឡើងតិចៗធ្វើឲអ្នកជិតនោះលឺហើយញោចស្នាមញញឹមចុងមាត់ឡើងមក ទីបំផុតនាងក៏អាចរកអ្នកមកសងសឹកជំនួសនាងបាន។
 

     +ងាកមកមើលនៅឯភូមិគ្រឹះឯណេះវិញ ជុងហ្គុក កំពុងបោះជំហ៊ានជើងចូលមកវែងៗយ៉ាងញ៉ាប់ជើង។

     «ជុង..បងមកវិញហើយមែនទេ?..នឹកខ្លាំងណាស់នៀក..»ថេយ៍ បម្រុងអោប ជុងហ្គុក តែក៏ត្រូវផ្អាកវិញព្រោះ...

រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)حيث تعيش القصص. اكتشف الآن