ព្រឹកថ្ងៃថ្មីក៏បានឈានចូលមកដល់ ប៉ុន្តែនៅក្នុងបន្ទប់តូចចង្អៀតមួយហាក់ដូចជាអាប់អួរខុសពីធម្មតា។
«អូយ៎...»ថេយ៍ បង្ហើបសំឡេងស្រាលៗថ្អូញថ្អែរដោយការឈឺចុកចាប់ពេញទាំងរាងកាយ នាងតូចលើកដៃ ជុងហ្គុក ចេញពីចង្កេះតិចៗព្រោះតែខ្លាចងាយភ្ញាក់ ទើបប្រឹងងើបដើរទៅបន្ទប់ទឹក នាងងាកមើល យ៉ុងជុង ក៏ឃើញថាមិនទាន់ភ្ញាក់នៅឡើយទេ។
«ទៅណាបាត់ហើយ?...ឈូរៗ..»ពេល ថេយ៍ ងើបបានបន្តិច ជុងហ្គុក ក៏ងើបឡើយរ៉ាវរក ថេយ៍ តែមិនឃើញ ប៉ុន្តែនាយក៏បានលឺសំឡេងទឹកចេញពីបន្ទប់ទឹកប្រាកដណាស់ថាថេយ៍ កំពុងតែងូតទឹក។
«ហឹុក..ហ្អា៎...»ជុងហ្គុក បម្រុងនឹងងើបទៅបន្ទប់ទឹករក ថេយ៍ ល្មមក៏បានលឺសំឡេង យ៉ុងជុង ពេលនាយងាកទៅមើលឃើញថា យ៉ុងជុងហ្គុក កំពុងអង្គៀមដៃ ទធាក់ជើងដូចជាកំពុងឃ្លាន។ជុងហ្គុក ឃើញដូច្នេះក៏ទៅឆុងទឹកដោះគោដាក់ឲកូនអឹមនឹកលើមកបីក្នុងដៃរលាក់ចុះរលាក់ឡើងតិចៗបែបបំពែរ។
បន្តិចក្រោយមក ថេយ៍ក៏បានចេញមកវិញជាមួយការស្លៀកពាក់រួចជាស្រេច។
«ថេយ៍...!!»ប្រយោគហើមមិនទាន់នឹងចប់ចុងចប់ដើមផង ថេយ៍ ក៏ដើរទៅយកកូនចេញពីដៃជុងហ្គុកទាំងមិននិយាយអ្វីសូម្បីតែមួយម៉ាត់ សូម្បីតែមុខ ជុងហ្គុក នៅពេលនេះនាងមិនខ្ជីមើលផង នាងមិនខឹងមិនស្អប់ ប៉ុន្តែឆ្អែតចិត្តនឹងទង្វើកាលពីយប់មិញទៅវិញទេ។
ថេយ៍បានបីកូនដើរចេញទៅខាងក្រៅជាមួយរទេះរុញទារក ដោយទុកឲជុងហ្គុក នៅក្នុងបន្ទប់តែម្នាក់ឯង ឈរសម្លឹងមើលមកប្រពន្ធកូនរហូតដល់ដាច់កន្ទុយភ្នែក។
«ហ្វូរ****»ជុងហ្គុក ដកដង្ហើមធំដោយការធុញទ្រាន់ សឹមដើរទៅបន្ទប់របស់នាយវិញ គឺទៅសម្អាតខ្លួន។
+ផ្ទះបាយ
«វ៉ាន់ មានអ្វីឲខ្ញុំជួយឬអត់..»នាងមិនចង់នៅផ្ទះគេស្ងៀមៗនោះទេ ដើម្បីកុំឲគេថាបានថានាងមកនៅហើយមិនជួយធ្វើការងារអ្វីសោះ។
«មិនអីទេអ្នកនាងខ្ញុំធ្វើម្នាក់ឯងបាន..!!»
«ខ្ញុំចង់ធ្វើ!!»ដោយខ្ជិលប្រកែក វីវ៉ាន់ក៏ឲ ថេយ៍ ជួយធ្វើ ថេយ៍ដាក់ យ៉ុង ជុងនៅក្នុងរទះទើបមកជួយធ្វើការងារផ្ទះបាយ។
«ចេះធ្វើចឹងល្អហើយ កុំឲមកនៅផ្ទះគេសីុបាយអស់តែអង្ក»សម្តីចេកចាចពែបជ្រាយឡកលើយចេញពីក្រអូមមាត់របស់អ៊ុនយ៉ុង ដែលឈរច្រត់ចង្កេះមកមកសកម្មភាពថេយ៍ ថេយ៍ នោះទាំងពែបមាត់ពែបក ។តែបើនិយាយពីនាងវិញមកនៅគ្មានបានជួយដល់ការងារអ្វីទេ បានតែពីដើររករឿងគេនឹងឯង។
«ចុះអ្នកនាងដ៏សែនល្អបានជួយអ្វីខ្លះឬនៅ?..»ដោយទ្រាំស្តាប់មិនបានវីវ៉ាន់ក៏តបជំនួស ថេយ៍ ទៅវិញ នាំឲស្រីស្រក់សម្លក់នាងថ្លែរ។
«នាងឯងកុំមកចេះ នាងគ្រាន់តែជាកញ្ជះបម្រើ កុំហ៊ានមកតមាត់តសម្តីជាមួយយើង ប្រយ័ត្នយើងឲ ជុងហ្គុក ដេញក្បាលនាងឯងចោលទាំងម្ចាស់ទាំងកូនចៅនឹងទៅ!!»ថាហើយ អ៊ុនយ៉ុង ក៏ដើរកាច់រាងត្រឡប់ទៅវិញ។
អាហារពេលព្រឹកក៏ត្រូវបានបញ្ចប់
«jung ថ្ងៃនេះបងមិនទៅធ្វើការទេឬ..»អ៊ុនយ៉ុង
«អត់ទេ ថ្ងៃនេះបងសម្រាក»ជុងហ្គុក
«ជុង..ព្រឹកមិញពេលអូនទៅផ្ទះបាយថានឹងជួយធ្វើម្ហូប តែ....ថេយ៍ បែរជាមកថាស្តីឲអូនទៅវិញ..ហ្អឹុកៗ..អូនឃើញថានាងរវល់រឿងកូនផងអីផង ទើបចង់ទៅជួយ ប៉ុន្តែមើលនាងធ្វើដាក់អូនចុះ..ហឹុកៗ..»អ៊ុនយ៉ុង ឈរសម្រក់ទឹកភ្នែករហាមនៅចំពោះមុខជុងហ្គុក នឹងពាក្យប៉ុន្មានឃ្លាដែលថា ថេយ៍ ស្តីឲនាង ឯជុងហ្គុក នាយខំស្តាប់យ៉ាងយកចិត្តទុកដាក់ចំពោះអ្នកនៅចំពោះមុខ។
«....ថេយ៍ធ្វើបែបនឹងមែនហេស៎?..»
«ឬបងមិនជឿរ បើបងមិនជឿរមើលដៃអូនទៅ នាងក៏បានច្របាច់ដៃអូនផងដែរ!»ដំបូង ជុងហ្គុក នាយមិនសូវជាជឿរប៉ុន្មានទេ តែក្រោយមកក៏ឃើញស្នាមក្រហមនៅលើដៃ អ៊ុនយ៉ុង នាយក៏រាងស្លុងជឿរថា ថេយ៍ធ្វើបែបនោះ ប៉ុន្តែនាយមិនច្បាស់ 100%នោះទេ។
«កុំយំអី..អូនឈឺទេ?ចាំបងទៅយកថ្នាំមកលាបឲ..ឯរឿងនោះចាំបងទៅនិយាយជាមួយ ថេយ៍ មោះអង្គុយសិនមកបងលាបថ្នាំឲ»ជុងហ្គុក ចូលទៅអោបលួងលោមអ៊ុនយ៉ុងមុននឹងលើកក៏ដៃនាងមកមើលថ្នមៗ ហើយក៏ទៅរកថ្នាំមកលាបឲនាងទាល់តែរួចរាល់។
ងាកមកមើល ថេយ៍ ឯណេះវិញកំពុងតែប្រឡែងលែងជាមួយកូននៅកញ្ចុះ(ដូចតុគេសម្រាប់អង្គុយលែង)មុខវិមានយ៉ាងសប្បាយរីករាយ ដោយមិនខ្វល់ថាមានក្រសែភ្នែកមួយគូកំពុងតែសម្លឹងមើលមកឡើយ។
___________
ជិតដល់ពេលtae ហើយ☺️
បានតែតិចទេ សុំទោសដែលបាត់យូរ😭💜លី យាន
ВЫ ЧИТАЕТЕ
រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)
ФанфикTaekook bg «រាងកាយនាងជារបស់យើង!!ត្រូវចាំឲច្បាស់»ជុងហ្គុក និយាយច្បាស់ៗមួយៗ ចំណែកដែលលឺបានត្រឹមតែទឹកភ្នែក។ ____________ «បើដឹងថាបែបនេះខ្ញុំមិនព្រមចាញ់បោកការអូសទាញរបស់លោកទេ..»ថេយ៍ គេពិតជាឈឺចាប់ណាស់ត្រូវគេធ្វើបាបរាងកាយសឹងតែរាល់ថ្ងៃ មិនដែរមានថ្ងៃណាថាបានសុ...