«ថេយ៍នៅឯណា ហើយមានចុះមកញាុំអីឬអត់?»មកដល់ភ្លាមជុងហ្គុកសួរនាំពីនាងតូចភ្លេត ងាករកមើលឆ្វេងស្តាំតែមិនឃើញថេយ៍ទាល់តែសោះ«អ្នកនាងមិនបានចុះមកទេអ្នកប្រុស រឿងអាហារខ្ញុំឲគេលើកយកទៅឲហើយអ្នកប្រុសតូចកុំបារម្មណ៍អី!!»ម៉ែដោះ ទោះថេយ៍មិនបានចុះមកញាុំក៏គាត់ឲគេលើកយកទៅឲថេយ៍ដែរថែមទាំងបានទៅមើលនាងទៀតផង
«......»មិននៅនិយាយបន្តជុងហ្គុកក៏បោះជំហានជើងវែងៗឡើងទៅខាងលើ មិនដឹងថាពេលនេះបានបាយបានទឹកឬនៅទេ ហើយក៏មិនដឹងថាកើតអ្វីបានមិនចុះមកញាំបាយ
+បន្ទប់
ជុងហ្គុកបើកទ្វាចូលថ្នមៗ ក៏ក្រលែកឃើញអ្នកកំពុងគេងដណ្តប់ភួយបែរខ្នងដាក់នាយ នាយងាកឆ្វាច់ប្រទាក់ភ្នែកនឹងចានអាហារគឺឃើញនៅដដែល អញ្ចឹងបានន័យថាtaeមិនបានញាុំវាទេមែនទេ?
«នេះខឹងយើងដល់ថ្នាក់មិនញាុំបាយផងឬ ក្មេងអើយក្មេងពិតជាយ៉ាប់មែនហើយ!!ថេយ៍...ថេយ៍..ងើបឡើង...!!»ជុងហ្គុកឡើងគ្រែវាកើមៗមករកថេយ៍នឹងយកដៃទះថ្ពាល់ថេយ៍តិចៗជាការដាស់ឲក្រោក ប៉ុន្តែនាយមិនបានលឺសំឡេងឆ្លើយតបអ្វីទេ
«ថេយ៍....ថេយ៍..នាងកើតអ្វីមែនទេ??ឆាប់ក្រោកមកឲលឿន កុំធ្វើឲយើងភ័យឲសោះណា..!!»ជុងហ្គុកចាប់ផ្តើមភ័យស្លន់ស្លោដូចមាន់រកពង ពេលដាស់ថេយ៍ប៉ុន្តែនាងមិនក្រោក ឯមុខមាត់នាងវិញក៏ចាប់ផ្តើមស្លេកស្លាំងដូចមនុស្សខ្វះឈាម ទោះនាយខំដាស់ខំហៅប៉ុណ្ណាក៏ថេយ៍នៅតែដដែល ទើបនាយលើកបីថេយ៍ចុះមកក្រោមតម្រង់ទៅរកឡានយ៉ាងរហ័សបើកចេញទៅយ៉ាងលឿនដូចហោះ រកតែអ្នកនៅក្នុងផ្ទះសួរនាំមិនទាន់។មកដល់មន្ទីពេទ្យភ្លាមជុងហ្គុកបីថេយ៍ដាក់លើគ្រែអ្នកជំងឺហើយក្រុមគ្រូពេទ្យក៏រុញទៅ ឯជុងហ្គុកក៏រត់តាមក្រុមគ្រូពេទ្យដែលរុញថេយ៍ទៅនោះ
«សូមលោកចនចាំនៅខាងក្រៅសិនបាទ..»លោកគ្រូពេទ្យឃាត់ជុងហ្គុកព្រោះថានាយចង់ចូលទៅជាមួយដែរ ប៉ុន្តែបន្ទប់សង្រ្គោះបន្ទាន់គេមិនអនុញ្ញាតឲសាច់ញ្ញាត្តអ្នកជំងឺចូលទេ
«នាងមិនត្រូវកើតអ្វីនោះទេ!!..»ជុងហ្គុកដើរចុះដើរឡើងនៅមុខបន្ទប់សង្គ្រោះបន្ទាន់ ចាំពីមួយវិនាទីទៅមួយវិនាទីប៉ុន្តែនៅមិនឃើញគ្រូពេទ្យ មួយវិនាទីៗគឺយូរសែនយូរខាំងណាស់សម្រាប់នាយ ចិត្តនៅមិនសុខអន្ទះសារចង់ដឹងពីសុខទុករបស់អ្នកខាងក្នុង
+មួយម៉ោងក្រោយ
«គេយ៉ាងមិចហើយ ហើយកើតអ្វីខ្លាំងឬអត់ នាងមិនកើតអ្វីទេមែនទេ..ឆាប់ឆ្លើយមក..!!»គ្រាន់តែគ្រូពេទ្យចេញមកជុងហ្គុកចូលទៅសួររូរៗរកតែអ្នកជាគ្រូពេទ្យឆ្លើយមិនទាន់ មិនត្រឹមតែប៉ុណ្ណោះនាយចាប់ក្របួចកអាវគ្រូពេទ្យជម្រិតសួរពីថេយ៍ទៀត
«អ្នកនាងអស់អីហើយលោកចន សូមអបអរផងអ្នកជំងឺមានផ្ទៃពោះ2សប្តាហ៍ហើយ បានជាសន្លប់បែបនេះក៏ព្រោះតែចាញ់កូនខ្លាំងពេក ហើយញាុំអាហារមិនបានគ្រប់គ្រាន់ អ្នកមានផ្ទៃពោះត្រូវការការមើលថែរឲបានដិតដល់ បើអារម្មណ៍វិញឆាប់ខឹងឆេវឆាវងរងក់ ផ្លាស់ប្តូរលឿនណាស់»គ្រូពេទ្យនិយាយទាំងញ័រជើងតតាត់ព្រោះតែភ័យនឹងជុងហ្គុក លែងមកក្របួចកអាវអាវគំហកខ្លាំងៗបែបនេះ ហើយអ្នកណាមិនស្គាល់ចន ជុងហ្គុកនោះ
«ថាមិច..មានផ្ទៃពោះ?!!យើងស្តាប់មិនច្រឡំទេមែនទេ?!!»ជុងហ្គុកប្តូរពីក្របួចកអាវគ្រូពេទ្យមកចាប់ស្មាគាត់ជំនួសវិញ
«បាទមែនហើយ..លោកចនស្តាប់មិនច្រឡំទេ!!»លឺបែបនេះជុងហ្គុកមិននៅបង្អង់យូរក៏ចូលទៅមើលថេយ៍ នឹងទាញកៅអីមកអង្គុយជិតគ្រែអ្នកជំងឺ
«ហឹុម..ទីបំផុតយើងក៏មានថ្ងៃនេះ យើងជិតក្លាយជាប៉ារបស់គេហើយមែនទេ!!»ជុងហ្គុកនិយាយទាំងកល់ទឹកភ្នែក អារម្មណ៍រំភើបត្រេកអរចូលមកលាយឡំគ្នាបណ្តាលឲអ្នកមាននាមជិតក្លាយជាប៉ាគេថ្មីថ្មើងរំជើបរំជួលឥតពណ៌នា។ដៃមាំក្រាស់ញ័រលើកមកអង្អែលលើផ្ទៃពោះថេយ៍ថ្នមៗ ពិតជាមានក្តីសុខខ្លាំងណាស់
«ហឹុម...ទឹ..ទឹកៗ...»រវល់តែរំភើបត្រេកអរក៏មានសំឡេងមួយមកកាត់បង្អាក់ដោយការស្រែករកទឹក ទើបជុងហ្គុកងើបមុខឡើងមើលtaeហើយក៏យកទឹកមកបញ្ចុកនាង
«ញាុំមួយៗ....បានហើយសម្រាកវិញសិនទៅដើម្បីឲមានកម្លាំងឡើងវិញ»ពេលផឹករួចជុងហ្គុកដាក់ឲថេយ៍គេងវិញ
«នេះខ្ញុំនៅកន្លែងណា?ហើយខ្ញុំកើតអ្វី?!!»ថេយ៍និយាយខ្សាវៗសម្លឹងមើលជុងហ្គុកភ្លឹសៗ
«ទីនេះជាមន្ទីពេទ្យ!!ហើយនាងមិនបានកើតអ្វីទេ គ្រាន់តែសន្លប់ព្រោះចាញ់់់.......»
________លី យាន
ESTÁS LEYENDO
រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)
FanficTaekook bg «រាងកាយនាងជារបស់យើង!!ត្រូវចាំឲច្បាស់»ជុងហ្គុក និយាយច្បាស់ៗមួយៗ ចំណែកដែលលឺបានត្រឹមតែទឹកភ្នែក។ ____________ «បើដឹងថាបែបនេះខ្ញុំមិនព្រមចាញ់បោកការអូសទាញរបស់លោកទេ..»ថេយ៍ គេពិតជាឈឺចាប់ណាស់ត្រូវគេធ្វើបាបរាងកាយសឹងតែរាល់ថ្ងៃ មិនដែរមានថ្ងៃណាថាបានសុ...