«ថេយ៍....??»ថេយ៍ ក៏ងាកមកមើលប្រភពសំឡេងដែលហៅគេមិញនេះ ហើយគ្មានអ្នកណាគេក្រៅពី ជុងហ្គុកនោះទេ។«មានការអីជាមួយខ្ញុំ?ឆាប់និយាយឲលឿនៗមក ខ្ញុំគ្មានពេលទេ!!»
«អូនធ្វើបាប អ៊ុនយ៉ុងមែនទេ?..ហេតុអីក៏អូនចាំបាច់ធ្វើបាបនាង ស្តីឲនាង នាងគ្រាន់តែចង់ជួយអូនធ្វើម្ហូប ឃើញអូនរវល់មើលកូន តែអូនបែរជាទៅថាឲនាងទៅវិញ!!»ជុងហ្គុកខំរៀបរាប់គ្រប់យ៉ាងដែលអ៊ុនយ៉ុងទៅនិយាយប្រាប់នាយមិនឲចន្លោះមួយពាក្យ។
«នាងទៅរំអ៊ួយស្អីដាក់លោកទៀតហើយ?»ថេយ៍ ងើបមុខមកសាកជាថ្មីទាំងសើចតិចៗបែបហួសចិត្ត នាងនេះហេស៎ដែលទៅធ្វើបាបអ៊ុនយ៉ុង ស្អីរបស់នាយនោះ?
«ហេតអីក៏អូនបែបនេះ ថេយ៍?»ជុងហ្គុក ចាប់ស្មាថេយ៍ រាងលើកបន្តិចតាមកម្លាំងដៃរបស់នាយ ពាក្យសម្តីនាងមួយៗឲតែនាយអត់ទ្រាំមិនបានពិតមែន។
«ខ្ញុំបែបណា?...លោកថាទៅមើល!ខ្ញុំវាយ៉ាងមិច?ទ្រាំនឹងចរឹកខ្ញុំមិនបានមែនទេ?»បើនាយគិតថានាងបែបនឹងទៅហើយ នាងក៏គ្មានអ្វីនិយាយទៀតដែរ។
«អូនជាអ្នកធ្វើបាបអ៊ុនយ៉ុងមែនទេហាស៎?!!»ជុងហ្គុក ខាំធ្មេញគំហកដោយការខឹងក្រោធ ឯកម្លាំងដៃដែលនាយចាប់ស្មា ថេយ៍ ក៏ខ្លាំងជាមុន។
«ហឹុក...ង៉ា....ង៉ា......»ក្មេងតូចភ្ញាក់ព្រើតដែលលឺសំឡេងអ្នកជាឪពុកស្រែកអម្បាញ់មិញ..ថេយ៍ ប្រញ៉ាប់បេះដៃ ជុងហ្គុក ចេញមុននឹងមកលើកពរកូនអោបជាប់នឹងទ្រូង។
«បើលោកគិតថាខ្ញុំអាក្រក់ដល់ម្លឹង ខ្ញុំក៏គ្មានអ្វីនិយាយជាមួយលោកទៀតដែរ....អូរៗ...កុំយំណាកូនណា..»ថាឲថេយ៍ ក៏ពរកូនដើរចេញទៅបាត់។
«ហុើយ.....ហេតុអីក៏យើងឆេវឆាយយ៉ាងនេះហាស៎..*ផាំង*»ជុងហ្គុក ទាត់តុមួយជើងទាំងក្តៅក្រហាយ មិញនេះនាយមិនគួរសម្តីខ្លាំងដាក់ថេយ៍ រហូតធ្វើឲកូនយំទាល់តែសោះ ។
«នេះគ្រាន់តែចំណុចចាប់ផ្តើមតែប៉ុណ្ណោះ គីម ថេយ៉ុង..យើងនឹងធ្វើឲនាងចេញពីទីនេះឲបាន បើយើងមិនបាននាងកុំសង្ឃឹមថាបានឲសោះ..»អ៊ុនយ៉ុង ដែលមកលបមើលប្រពន្ធគេឈ្លោះគ្នានោះបន្លឺឡើងតិចៗទាំងញញឹមចុងមាត់ នៅពេលផែនការរបស់នាងបានសម្រេចបែបនេះ។រៀបរឹកឲស្រួលបន្តិចទើប នាងដើរចូលមករកជុងហ្គុក
«ជុង..!!!អូនថាបងកុំខឹងនឹង ថេយ៍ អីណា នាងបែបមិនមានចេតនានោះទេ វាជាកំហុសរបស់អូនដែលចេះចង់ចូលទៅជួយនាងខុសរឿង កុំអីវាក៏មិនកើតរឿងបែបនេះឡើងដែរ!!»អ៊ុនយ៉ុង និយាយទាំងអោនមុខចុះនិយាយពីកំហុសរបស់ខ្លួន ដើម្បីឲជុងហ្គុកចាប់អារ្មណ៍។
«មិនមែនជាកំហុសរបស់អូនទេ កុំបន្ទោសខ្លួនឯងអី បងជឿរអូន..»ជុងហ្គុក ទាញនាងយកមកអោបដើម្បីលួងលោមនាង នឹងកុំឲនាងបន្ទោសខ្លួនឯង ឯអ៊ុនយ៉ងដឹងថាមានមនុស្សម្នាក់កំពុងតែមើលមកនាងក៏ខំយំលើសមុនដើម្បីឲជុងហ្គុកអោបនាងកាន់តែខ្លាំង។
«ហឹុកៗ.....»ថេយ៍ ខ្ទប់មាត់យំនៅកំបាំងនឹងគុំផ្កាចម្ងាយឆ្ងាយគួរសមនោះ នាងមិនហ៊ានបញ្ចេញសំឡេងយំខ្លាំងនោះទេព្រោះខ្លាចជុងហ្គុក បានលឺ គំហកឲនាងមិញនេះមិនមកលួងលោមនាង បែរជាទៅលួងលោមអ្នកផ្សេងដែលគ្រាន់តែសម្រក់ទឹកភ្នែកបន្តិច ហេតុអី?🥺
កាន់តែឃើញគេល្អូកល្អើនគ្នានាងកាន់តែឈឺចាប់ អញ្ចឹងតើនាងនៅឈរឲគេបញ្ឈឺធ្វើអីទៀត..នាងដឹងតើថា អ៊ុនយ៉ុងមានបំណងចង់បញ្ឈឺនាងញញឹមឌឺដងឲនាងនៅពីក្រោយខ្នងជុងហ្គុក មិននៅបន្ត ថេយ៍ ក៏ដើរចញទៅបាត់។
+បន្ទប់..តូចចង្អៀត
ថេយ៍មកដល់ភ្លាមក៏ប្រលែងទឹកភ្នែកមកតែម្តងដោយទ្រាំខានពុំបាន
__________ភ្លាវ😣
បានតិចទេណា 500+សុំទោសដែលបាត់យូរ ដោយសាមួយរយះនេះadminក៏រៀងរវល់ដែរ ហើយងៃខ្លះក៏រៀងខ្ជិលដែរ🤣
YOU ARE READING
រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)
FanfictionTaekook bg «រាងកាយនាងជារបស់យើង!!ត្រូវចាំឲច្បាស់»ជុងហ្គុក និយាយច្បាស់ៗមួយៗ ចំណែកដែលលឺបានត្រឹមតែទឹកភ្នែក។ ____________ «បើដឹងថាបែបនេះខ្ញុំមិនព្រមចាញ់បោកការអូសទាញរបស់លោកទេ..»ថេយ៍ គេពិតជាឈឺចាប់ណាស់ត្រូវគេធ្វើបាបរាងកាយសឹងតែរាល់ថ្ងៃ មិនដែរមានថ្ងៃណាថាបានសុ...