ភាគទី42 :ទៅវិញជាមួយបង!!

2.3K 124 0
                                    


      +នៅពេលដែលគ្រូពេទ្យមកកត់ឈ្មោះធ្វើបញ្ជីឈ្មោះរបស់កូន

     «លោកប៉ាអ្នកម៉ាក់ព្រមដាក់ឈ្មោះកូនហើយឬនៅ?»លោកគ្រូពេទ្យដែលជាដុកទ័រនៅទីនោះក៏សួរឡើង។

     «ចា៎..ឈ្មោះ គីម ហុឺយ៉ុន »ថេយ៍ និយាយទាំងដៀងភ្នែកទៅសម្លក់ ជុងហ្គុក នាយមកចង់ដាក់ឈ្មោះឲកូនស្អីដែរ?

    «ចន ហឺុយ៉ុន!!ជាឈ្មោះរបស់កូនស្រីខ្ញុំ..»គ្រូពេទ្យបម្រុងនឹងកត់ឈ្មោះទៅហើយប៉ុន្តែក៏ត្រូវអាក់វិញនៅពេល ជុងហ្គុក និយាយ ម្តង គីម ម្តងចន ធ្វើឲគ្រូពេទ្យរង្វង់អស់ហើយ ឬក៏ចង់ដាក់ឈ្មោះកូនម្តងពីរ?

     «ន៎ែលោក...!គីម ហឺុយ៉ុន!!កូនរបស់ខ្ញុំលោកកុំចេះ!!ដាក់តាមខ្ញុំប្រាប់ទៅលោកគ្រូពេទ..»ថេយ៍ ស្រែកឡើងទាំងមិនពេញចិត្តនឹងជាប់មានឈ្មោះ របស់ ជុងហ្គុក ។

     «ចន ហឺុយ៉ុន....»ទោះជាយ៉ាងណានាយនៅតែមានះចង់ដាក់ឈ្មោះឲកូន គ្រាន់តែដូរត្រកូលសោះ ថេយ៍ ច្រឡោតអីម្លេះ?

      «សម្រេចថាដាក់ឈ្មោះឲកូនមួយណាឲប្រាកដ?បើលោកប៉ាអ្នកម៉ាក់មិនទាន់សម្របសម្រួលទេ សូមសម្របសម្រួលគ្នាសិនចុះ ខ្ញុំទៅសិនហើយ...»លោកគ្រូពេទ្យ ក៏ដើរចេញទៅ

      «ឃើញទេ..មកពីលោកនឹងហើយ បាជាពេទ្យថាឲបែបនេះ***...»ថេយ៍ ងាកឆ្វាច់មកសម្លក់ ជុងហ្គុកថ្លែដូចមានគំនុំតាំងពីជាតិណាមកចឹង ម្នាក់ៗពាក់មុខយក្យដាក់គ្នាព្រោះរឿងឈ្មោះកូន។

     «កុំស្រែកលឺពេក ប្រពន្ធសម្លាញ់..ប្រយ័ត្នកូនភ្នាក់ទៅ..»ជុងហ្គុក និយាយទាំងញញឹមច្រឡើមដាក់ ថេយ៍ ចំណែកអ្នកដែលនៅលើគ្រែពេទ្យមិនអាចធ្វើអ្វីបាន មានតែអង្គុយស្តាប់មាត់សម្លក់មកកាន់អ្នកជាប្តី។

    3ថ្ងៃបន្ទាប់ ថេយ៍ ក៏ត្រូវបានចេញពីមន្ទីពេទ្យ ហើយបាន ជុងហ្គុក នេះជាអ្នកជូនមក ជាអ្នកបីកូនផងអីផង។

      «ថេយ៍!!!ពេលណាទើបអូនត្រឡប់ទៅផ្ទះយើងវិញ??»មកដល់ក្នុងបន្ទប់វិញ ជុងហ្គុក ដាក់ឲកូនស្រីគេងហើយទើបបែរមកនិយាយជាមួយ ថេយ៍ នាយចង់ឲនាងត្រឡប់ទៅវិញទៅកសាងគ្រួសារជាមួយគ្នាសាជាថ្មី ។

រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)Tahanan ng mga kuwento. Tumuklas ngayon