Jungkookបីកាយរបស់taeឡើងទៅបន្ទប់ ហើយក៏ប្រាប់ឲអ្នកបម្រើធ្វើស៊ុបក្តៅៗទុកឲtaeផងដែរ ពេលtaeបែបនេះនាយមិនស្រួលក្នុងខ្លួនទាល់តែសោះ«គេងទៅ..យើងនៅទីនេះហើយ..»jungkookអង្អែលក្បាលtaeថ្នមៗជាការលួងលោមឲគេង កាយមាំjungkookផ្តេកខ្លួនផ្អែកនឹងក្បាលគ្រែបន្តិចដើមឲងាយស្រួលដល់អ្នកដែលថ្មុលក្បាលចូលមកអោបនាយ
Taeគេងពីមួយវិនាទីទៅមួយវិនាទៅរហូតដល់ថ្ងៃលិចទើបកម្រើកបើកភ្នែកឡើង នាងនាកមើលឆ្វេងស្តាំពេញបន្ទប់ប៉ុន្តែមិនឃើញjungkook
«អឹុម..នេះងើបហើយមែនទេ?យ៉ាងមិចដែរបានធូឬនៅ?»jungkookដើរចេញពីបន្ទប់ទឹកជាមួយនឹងកន្សែងពោះគោរុំល្វែងខាងក្រោមបង្ហាញល្វែងខាងលើឯដៃកំពុងតែជូតក្រលាស់សក់ធ្វើឲដំណក់ទឹកស្រក់ចុះមកបង្ហាញអ្នកនៅចំពោះមុខ
«រាងឈឺក្បាលបន្តិច..តែមិនអីទេ!!អង្គុយចុះទៅចាំខ្ញុំផ្លុំសក់ឲ...»ជុងហ្គុកក៏អង្គុយទុកឲថេយ៍អ្នកសម្ងួតសក់របស់នាយ
«រួចហើយទៅងូតទឹកទៅ....យើងឲគេធ្វើស៊ុបទុកឲហើយ.នឹងអាលចុះទៅជាមួយគ្នា?រាងបែបនេះមិនដែរសីុបាយទេឬយ៉ាងមិច បានជាតូចខ្លាំងម្លេះ?យើងអោបមិនពេញដៃសោះ»ថេយ៍ឈរពីមុខ ទើបជុងហ្គុកងាយស្រួលឈោងដៃអោបចង្កេះtaeមកផ្អឹបនឹងមុខនាយ
«អ្នកណាប្រើឲលោកមកអោប?លោ
កអ្នកអោបខ្លួនឯងតើមិនចឹង?មើស៎លែងទៅ បើបែបនេះកាលណានឹងហើយ»មកអោបចង្កេះនាងផ្តិបនឹងមុខឲនាងធ្វើការយ៉ាងមិច ។ផ្លុំសក់ឲជុងហ្គុករួចថេយ៍ក៏ទៅសម្អាតខ្លួនហើយចុះមកញាុំអាហារ+តុបាយ
«មិចក៏នាងធ្វើមុខបែបនេះ?ក្រែងមុខម្ហូបទាំងអស់នះជារបស់នាងចូលចិត្តមិនអញ្ចឹង?>នាយបញ្ជឲអ្នកបម្រើធ្វើសុទ្ធតែម្ហូបដែលtaeចូលទាំងអស់ ចុះមិចនាងធ្វើមុខស្អុយប៉ែដូចជាខ្ពើមនឹងមុខម្ហូបទាំងអស់នេះ?
«មិនដឹងទេ មានអារម្មណ៍ថាមិនចូលចិត្តក្លិនទាំងអស់នេះ ក្លិនវាស្អុយយ៉ាងមិចមិនដឹងទេ យកវាចេញទៅ!!»ពេលក្លិនអាហារទាំងអស់នោះភាយមកប៉ះច្រមុះធ្វើឲនាងរមួលពោះចង់តែចង្អោរ
«ក្លិនស្អុយ??មានមកពីណាមិចយើងមិនថុំក្លិន?!!អញ្ចឹងម៉ែដោះឲគេលើកម្ហូបទាំងអស់នេះចេញទៅ..ហើយឲគេលើកស៊ុបមក បើនាងមិនចូលចិត្តមិនអីទេចាំញាុំស៊ុបវិញទៅ»ជុងហ្គុកឃើញថេយ៍មិនស្រួលនាយក៏ឲអ្នកបម្រើលើកម្ហូបចេញឲឲលើកស៊ុបមកជំនួសវិញ
«យ៉ាងមិចដែរ???!!»
«មិនសូវអីទេ..អាចញាុំបាន..?!!»ថេយ៍ញាុំស៊ុបពីមួយស្លាបព្រាទៅមួយស្លាបព្រារហូតដល់អស់ពីចាន បានហុតក្តៅៗបែបនេះគ្រាន់មានកម្លាំងជាងមុន ចំណែកក្លិនគឺមិនសូវខ្លាំង អាចទទួលយកបាន
«អ៊ុំកំពុងតែធ្វើអីមែនទេ?..»ថេយ៍ដើរចូលទៅផ្ទះបាយសួរអ៊ុំមេផ្ទះឃើញគាត់កំពុងតែចិតផ្លែអ្វីមិនដឹង ចំណែកជុងហ្គុកនាយរវល់ទៅនិយាយទូរស័ព្ទ
«អ៊ុំឃើញត្លឹងតឹងផ្លែល្អទើបបេះយកមក..បើទុកចោលវាក៏ចាស៎ចោលទទេរទើបអ៊ុំបេះយកមកទុក»អ៊ុំមេផ្ទះលើកផ្លែនោះមកបង្ហាញtae
«ខ្ញុំសុំញាុំបន្តិចបានទេ?!!»taeលើកដៃបន្តិចបញ្ជាក់ប្រាប់គាត់ថានាងចង់សាក ឃើញភ្លាមទឹកមាត់នាងក៏ចាប់ផ្តើមស្រៀវខ្ញោកសឹងតែទប់មិនជាប់
អ៊ុំមេផ្ទះលឺហើយគាត់ក៏ហុចឲtaeមួយផ្លែ តាមមើលផ្លែនេះគឺជូរខ្លាំងណាស់ ចាំមើលថាtaeនាងញាុំបានឬអត់?
«ច្រុបៗ....»taeដាក់ចូលមាត់ទំពាច្រុបៗធ្វើដូចគ្មានជូរអីបន្តិច អ្នកដែលឈរមើលឃើញហើយក្រញ៉ែងខ្លួន
«អ្នកនាងមិនជូរទេឬ?បានជាញាុំទំនងយ៉ាងនេះ អ៊ុំស្គៀធ្មេញបាត់ទៅហើយនៀក »មេផ្ទះ
«អត់ទេ.ឆ្ងាញ់ទៀតផងខ្ញុំសុំទាំងអស់បានទេ?ហិហិ»taeយកចានផ្លែត្លឹងតឹងនោះមកអង្គុយញាុំធ្វើមិនដឹង
«កំពុងធ្វើអី..?»សុខៗមានសំឡេងគ្រលរធំមួយបន្លឺឡើងកាត់ផ្តាច់ការញាុំរបស់taeឲនាងងាកមកមើលប្រភពសំឡេង
«កំពុងតែញាុំផ្លែនេះ...លោកមិនឃើញទេឬ?!!មកញាុំជាមួយគ្នាអត់តិចថាជាប់ចិត្ត»taeលើកបង្ហាញjungkook
____________ លី យាន
BINABASA MO ANG
រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)
FanfictionTaekook bg «រាងកាយនាងជារបស់យើង!!ត្រូវចាំឲច្បាស់»ជុងហ្គុក និយាយច្បាស់ៗមួយៗ ចំណែកដែលលឺបានត្រឹមតែទឹកភ្នែក។ ____________ «បើដឹងថាបែបនេះខ្ញុំមិនព្រមចាញ់បោកការអូសទាញរបស់លោកទេ..»ថេយ៍ គេពិតជាឈឺចាប់ណាស់ត្រូវគេធ្វើបាបរាងកាយសឹងតែរាល់ថ្ងៃ មិនដែរមានថ្ងៃណាថាបានសុ...