ភាគទី30:ប៉ាៗ.....

2K 109 11
                                    


         «លោកគ្រូពេទ្យតើខ្ញុំយ៉ាងមិចដែរ?...»ថេយ៍ អង្គុយចាំស្តាប់លទ្ធិផលទាំងនៅមិនសុខ ក្នុងចិត្តរំភើបផងអីផងរកថាមិនត្រូវ។

       «សូមត្រេកអរផងអ្នកម៉ាក់មានគ៌ជាង2ខែហើយ..!!!»គ្រាន់តែលឺសម្តីរបស់គ្រូពេទ្យភ្លាម ទឹកភ្នែកដែលខំទប់ក៏ហូរស្រក់ចុះមកដោយមិនដឹងខ្លួន នាងមិនមែនយំព្រោះតែខូចចិត្ត ប៉ុន្តែនាងយំព្រោះតែរំភើបចិត្តទៅវិញទេ។

       «កូន!!!!....»ថេយ៍ លើកដៃមកអង្អែលលើពោះដែលមានសាច់តិចៗថ្នមៗដោយក្តីស្រឡាញ់។

      «នេះលោកប៉ាមិនមកជាមួយទេឬ?..ខ្ញុំមានរឿងចង់ពិភាគ្សាជាមួយបន្តិច »ថេយ៍ ស្ងៀមបន្តិចទើបតបទៅគាត់វិញ

       «អឺ...គឺចៃដន្យប្តីនាងខ្ញុំគាត់រវល់ការងារទើបមិនបានមកជាមួយ!!!បើលោកគ្រូពេទ្យមានរឿងអ្វីនិយាយអាចនិយាយជាមួយខ្ញុំបានណា!!»ថេយ៍ តបទាំងញញឹមមិនសូវសមពេលគ្រូពេទ្យសួររកប្តីប៉ុន្តែនាយមិនបានមកជាមួយ។

     «ពេលនេះអ្នកម៉ាក់មានគ៌គឺជារឿងសំខាន់បំផុតដែលផ្តោទទៅលើសុខភាពទារកនឹងសុខភាពអ្នកម្តាយ!!អ្នកម៉ាក់គួរតែញាុំរបស់ណាដែលប៉ូវដល់ទារកឲបានគ្រប់គ្រាន់ បើអាចគឺកុំសូវលើករបស់ណាដែលធ្ងន់ៗ មួយទៀតអ្នកម៉ាក់កំសូវគិតច្រើនពេកអី វាអាចប៉ះពាល់ដល់ទារកបាន!!!នេះថ្នាំថែរក្សាគ៌ ហើយនឹងសំបុត្យពិនិទិត្យ!!!»ពាក្យគ្រូពេទ្យ និយាយប្រាប់មួយម៉ាត់ណា ថេយ៍ ចាំផ្ទៀងស្តាប់មិនឲសន្លោះមួយពាក្យណាឡើយ។

      «ចាស៎!!!អគុណលោកគ្រូពេទ្យ អញ្ចឹងខ្ញុំសុំលាត្រឡប់ទៅវិញហើយ..»ថេយ៍ក៏ចេញត្រឡប់មកផ្ទះវិញ

       +ភូមិគ្រឹះ

     «បងមិចក៏នៅខាងនោះថ្ងៃនេះដូចចំលែកម្លេះ អ្នកណាកើតអីមែនទេ?.»ចូលមកដល់បន្ទប់ខ្លួនភ្លាម ថេយ៍ ក៏សួរទៅវីវ៉ាន់ដែលនាងផ្ញើរឲមើលយ៉ុងជុងតែពេលនេះយ៉ុងជុងបានគេងលក់បាត់ទៅហើយ។

     «រឿងនេះខ្ញុំមិនចង់និយាយទេ!!គ្រាន់តែគិតក៏ខឹងជំនួសអ្នកនាងដែរ!!មិនគួរនាងស្អីនោះ....ហឺុយ....»វីវ៉ាន់និយាយទាំងក្តាប់ដៃ និយាយទៅគឺនាងខឹងជំនួសថេយ៍ ខ្លាំងណាស់។

រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ