ភាគ17:កូនសម្លាញ់ប៉ា!!

1.8K 78 2
                                    


«អូរៗ..បងថើបតាមកូនប្រាប់តើbaby..ជុប*..»ជុងហ្គុកនៅឆ្លៀតថើបថេយ៍មួយខ្សឺតទៀតបន្ទាប់ពីបញ្ចប់ប្រយោគ

«កូនឲថើប ឬក៏ បងអ្នកចង់ថើបឲប្រាកដ?..មនុស្សដូចជាបងនេះកុំស្មានតែអូនមិនដឹងនោះ ពូកែណាស់អាខាងឆ្លៀតឱកាស..»ថេយ៍ និយាយពេបមាត់ពេបក ធ្វើឲ ជុងហ្គុក អត់គ្រឺតខ្នាញ់នាងតូចមិនបាន

ផ្លាប់...

«អូយ៎..សឺត..មកក៏អូនទះមាត់បង?...»ជុងហ្គុក ខ្ទប់មាត់ស្រែកថ្អូញថ្អែ

«កូនប្រាប់ឲអូនទះបង...មិនដឹងមិចទេអាឡូវប្លែកៗ.»ថេយ៍ អង្គុយធ្វើមុខបែបងើយឆ្ងល់ជាខ្លាំង មើលតែមិញនេះទះមាត់ប្តីដោយមិនដឹងមូលហេតុអ្វី។

«ប្លែកយ៉ាងមិច. »ជុងហ្គុក

«សុខៗ..ក៏ឃ្លានចង់សីុប្តី!!»ថេយ៍ ស្រដីធម្មតាៗប៉ុន្តែអ្នកដែលស្តាប់កំពុងតែយកដៃរឺតទ្រូង..

«ពុទ្ធោ....ព្រះ...អត់ទេ..ចង់ខ្យល់ចាប់...»គិតៗទៅកំណើតកូននេះមិនដឹងជាកូនមនុស្សឬក៏មិចទេ ឃ្លានសីុទាំងឪវាមិនសល់ ចុះបើថ្ងៃណាមួយថេយ៍ ក៏កើតឡើងចង់សីុនាយមែននោះ?ហូយ៎...គ្រាន់តែគិតក៏ព្រឺរោមមុនបាត់ទៅហើយ។

«យ៉ាងមិច!!ធ្វើដូចភ័យអីខ្លាំងម្លេះ..ខ្ញុំមិនទាន់បានសីុបងឯណា.?...ប៉ុន្តែថ្ងៃណាមួយអូនមិនធានាទេ.!»ស្រដីចប់ ថេយ៍ក៏ងាកមកញាុំផ្លែឈើរបស់នាងបន្ត ទុកឲជុងហ្គុកនៅអង្គុយភ័យម្នាក់ឯង នេះថេយ៍នាងចង់លែងមែនទែនហេស៎??

+កាត់ៗ...រយះពេល7ខែកន្លងផុត

ការពពោះរបស់ ថេយ៍គឺនៅចាំតែថ្ងៃសម្រាលប៉ុណ្ណោះ ហើយរយះពេលកន្លងមកនេះជុងហ្គុកមើលថែថ្នាក់ថ្នមនាងបានល្អខ្លាំងណាស់ មិនឲទើសចិត្តអ្វីសូម្បីតែបន្តិច និយាយទៅ ថេយ៍ ចង់បានអ្វីគឺជុងហ្គុក ហ៊ានឲនឹងដោយមិនរ៉ាករ៉េ ព្រោះបើជំទាស់ខ្លាច ថេយ៍នឹងអន់ចិត្តហើយណាមួយគឺប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ។

«ជុង...អូនភ័យខ្លាំងណាស់..អ្ហឹុក...»ថេយ៍និយាយទាំងរលីងរលោងនៅលើគ្រែពេទ្យ ឯដៃចាប់ក្តោបដៃជុងហ្គុកជាប់មិនរបេះ ។ថេយ៍ដល់ថ្ងៃសម្រាលហើយទើបជុងហ្គុក បញ្ជូនប្រពន្ធនាយមកពេទ្យជាមុន ពេលថេយ៍ឈឺពោះកុំឲពិបាក។

រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)Место, где живут истории. Откройте их для себя