ភាគទី37:ប្រពន្ធហៅពូ!!

2.3K 141 8
                                    


      +ប្រាំខែក្រោយមក

      មកទល់នឹងពេលនេះរឿងតាមរក ថេយ៉ុង នឹងកូន ជុងហ្គុកនៅតែបញ្ជាឲកូនចៅនាយតាមរកដូចដើម ទោះជ្រែកភពក៏នាយត្រូវតែរក ថេយ៍ឲឃើញ។

    «ចៅហ្វាយ..ខ្ញុំបានតម្រុយកន្លែងអ្នកនាង ថេយ៉ុងហើយទាន!!  »គ្រាន់តែលឺនាយចំណិតបានតម្រុយពីប្រពន្ធភ្លាម ការងារដែលនាយប្រញ៉ាប់អាម្បាញ់ក៏ទម្លាក់ទុកចោល ស្ទុះងើបឆ្លេឆ្លាចាំស្តាប់ដំណឹង។

     
      «ឯណា..ឆាប់និយាយឲលឿនៗមក..»នាយចំណិតបានហុចពីទីតាំងដែល ថេយ៍ រស់នៅមកឲ ជុងហ្គុក ស្នាមញញឹមក៏ញោចឡើងភ្លាមៗ ទីបំផុតនាយក៏អាចរក ថេយ៍ ឃើញដែលនាយខំតាមរកមកអស់រយះពេលប្រាំខែមកនេះ។

      «អូនពិតជាពូកែណាស់ ដែលអាចលាក់ខ្លួនបែបនេះបាន ប៉ុន្តែបងនៅតែតាមរកអូនឲឃើញដដែល!!!»ជុងហ្គុក ញញឹមទាំងរលីងរលោង នាយខំណាស់ទម្រាំបានដំណឹងល្អមួយនេះ។

       «ចៅហ្វាយទៅអីឡូវនេះទេ?ខ្ញុំទៅរៀបចំឡានឲ»នាយចំណិត

     «មិនបាច់ទេ!!!ឯងទៅទិញរបស់ខ្លះឲយើងបន្តិច»ជុងហ្គុក ក៏ខ្សឹបដាក់នាយចំណិត មិនដឹងថានាយចង់ធ្វើអ្វីនោះទេ មានតែចាំមើលពេលបន្តិចទៀតនេះសិន ពេលប្រាប់រួចរាល់នាយចំណិតក៏ចេញទៅទិញតាមបញ្ជា។

      +មួយម៉ោងក្រោយ

    «ចៅហ្វាយនេះរបស់ដែលចៅហ្វាយឲខ្ញុំទិញមក»នាយចំណិត

     «គ្រប់ចំនួនឬអត់»ជុងហ្គុក

     «ធានាគ្រប់ទាំងអស់តែម្តងណាចៅហ្វាយ..»ពីនាក់ចៅហ្វាយកូនចៅគេទឹកមុខរីកសម្បើមណាស់ពេលចេះ ម្នាក់ៗចេះតែរកឃើញ។របស់ដែលជុងហ្គុកឲទៅទិញ មាន សក់សម្រាប់ពាក់ ហើយនឹងពុកមាត់នឹងប្រជ្រុយ ហើយនឹងសម្លៀកបំពាក់សាមញ្ញៗ(អាវទជុស)ចាំមើលថានាយធ្វើបែបណា។

      «ល្អណាស់..»ថាហើយនាយក៏យករបស់ទាំងអស់នោះមករៀបចំខ្លួន ហើយក៏ដើរចេញទៅ ខណះកំពុងដើរ បុគ្គលិកនៅក្នុងហ៊ុនងាកមើលមើលគ្រប់គ្នា ឆ្ងល់ថានាយចំណិតរបស់ចៅហ្វាយខ្លួន នាំអ្នកណាចូលមក ម្នាក់ៗបែរជាមើលចៅហ្វាយខ្លួនឯងមិនស្គាល់ទៅវិញ។(បើadmin មានរូប ជុងហ្គុកតុបតែងខ្លួនចឹងដឹងតែសើចហ្មង😭😂)

រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)Where stories live. Discover now