ភាគទី22:អស់សិទ្ធ!

1.8K 94 22
                                    


     +ក្នុងបន្ទប់

«ហ្ហឹុកៗ....ហេតុអីគេធ្វើបែបនេះ?..ខ្ញុំឈឺណាស់.ត្រង់នេះវាឈឺណាស់.ដឹបៗ...ហ្ហឹុកៗ..»មកដល់បន្ទប់ភ្លាម ថេយ៍ ទម្លាក់ខ្លួនចុះអង្គុយយំរៀបរាប់យ៉ាងហូរហែរនៅក្បែរអង្រឹងកូន នាងចង់ស្រែកៗប្រាប់ថាទ្រូងខាងឆ្វេងវាកំពុងតែឈឺចុកអួលណែនសឹងតែដាច់ខ្យល់ទៅហើយ។

«ហឹុក..ង៉ា...ង៉ា....»សុខៗសំឡេងយ៉ុងជុង ក៏បន្លឺឡើងហាក់ដឹងពីចិត្តម្តាយនៅពេលនេះ ទាំងម្តាយទាំងកូនពេលនេះគឺកំពុងតែយំប្រណាំងគ្នា។ថេយ៍ រហ័សជូតទឹកភ្នែកឲស្អាតមុននឹងលើកបីកូនមកបីនៅក្នុងដៃលួងលោមកុំឲកូនស្រែកយំ។

«អូរៗ..ហឹុក..ង៉ាៗ...កុំយំណាកូនសម្លាញ់....សឺត..កូនឆ្លាតរបស់ម៉ាក់..ជុជុៗៗ..មោះចាំម៉ាក់ឲមឹមៗណា.កូនឃ្លានមែនទេ..ចាំបន្តិចណាសំណព្វចិត្តម៉ាក់!!»បំពេរកូនកំឲយំប៉ុន្តែខ្លួនឯងផ្ទាល់កំពុងតែយំទៅវិញ។ថេយ៍ អង្គុយផ្អែកខ្នងនឹងក្បាលគ្រែសើចអាវបន្តិចដើម្បីឲកូនបៅ មើលទៅគេប្រហែលជាឃ្លានហើយ ពេលបានបៅបែបនេះក្មេងតូចក៏បាត់យំភ្លាម។

ក្រាក..

«ថេយ៍...»ជុងហ្គុក សន្សឹមៗដើរមករក ថេយ៍ ចំណែកថេយ៍ ឃើញហើយក៏ងាកមុខចេញទៅមើលអ្វីផ្សេងធ្វើមិនដឹង ហាក់ធ្វើមើលតែគ្មានវត្តមាន ជុងហ្គុក នៅទីនោះ។

«ថេយ៍..បងអាចបកស្រាយបាន..»

«........?»

«ថេយ៍..អូនកំស្ងាត់បែបនេះអីបានទេ?..»

«ខ្ញុំគ្មានអ្វីនិយាយទេ..ហើយខ្ញុំក៏មិនចេះសម្តែងដែរ!ហឹុម..»ទឹកភ្នែកបម្រុងនឹងស្រក់នាងក៏រហ័សលើកដៃក្រវាស់ចេញចេញ ឲតែគិតទឹកភ្នែកក៏ចាប់ផ្តើមហូរ ហេតុអីនាងត្រូវមកយំព្រោះរឿងបែបនេះទៅវិញ?នាងមិនមែនយំពោះតែខឹងប៉ុន្តែនាងយំព្រោះតែខកចិត្ត ពីមនុស្សកំពុងតែនៅចំពោះមុខដែលបោកប្រាស់នាង សម្តែធ្វើដូចស្រឡាញ់ តាមពិតនាយក៏មានសង្សារួចទៅហើយ។

«ខ្ញុំគិតថាខ្ញុំមិនសមនៅបន្ទប់ជាមួយលោកទៀតទេ ខ្ញុំគ្រាន់តែជាកូនបំណុល ជាអ្នកស្នាក់អាស្រ័យ ខ្ញុំគិតថាខ្ញុំទៅនៅផ្ទះជាមួយបម្រើវិញ មិននៅឲពិបាកដល់លោកទេ»ជុងហ្គុក លឺហើយហាក់ដូចជាមិនពេញចិត្តនឹងសំណើររបស់ ថេយ៍ ឡើយ នេះនាងគិតច្បាស់ហើយមែនទេថាធ្វើបែបនោះ?

រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)Donde viven las historias. Descúbrelo ahora